ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈប្រតិភូកីឡាចិនទទួលបានមេដាយមាសចំនួន៩គ្រឿងនៅថ្ងៃទី៣០ខែកក្កដាដែលឈរនៅលេខរៀងទី១ក្នុងតារាងមេដាយមាសនៃការប្រកួតកីឡាសកលវិទ្យាល័យពិភពលោកក្រុងChengdu
2023-07-31 11:48:16cri
Share with:

      ថ្ងៃទី៣០ខែកក្កដា គណៈប្រតិភូកីឡាចិនទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការប្រកួតកីឡាសកលវិទ្យាល័យពិភពលោកក្រុងChengdu ដោយទទួលបានមេដាយមាសចំនួន៩គ្រឿងក្នុងមួយថ្ងៃ។ គិតរហូតដល់ថ្ងៃទី៣០ខែកក្កដា តាមម៉ោងក្រុងប៉េកាំង គណៈប្រតិភូកីឡាចិនបានឈរនៅលេខរៀងទី១ក្នុងតារាងមេដាយមាសនិងតារាងមេដាយដោយទទួលបានមេដាយមាសចំនួន១៣គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿងនិងមេដាយសំរឹទ្ធចំនួន៣គ្រឿង។

      នៅកន្លែងប្រកួតនៃវិញ្ញាសាជាច្រើន ដូចជាកីឡាវាយកូនឃ្លីលើតុ បាល់បោះ វាយសី ក្បាច់គុននិងកីឡាកាយសម្ព័ន្ធជាដើម សុទ្ធតែអាចមើលឃើញទស្សនិកជនជាច្រើនដែលពោរពេញទៅដោយភាពរាក់ទាក់កក់ក្តៅ មិនថាអត្តពលិកមកពីប្រទេសណា និងមិនថាឈ្នះឬចាញ់ ពួកគេសុទ្ធតែបានជួយស្រែកហ៊ោសាទរចំពោះការប្រកួតដ៏អស្ចារ្យរបស់អត្តពលិកទាំងឡាយ ។ តាមការផ្សាយដំណឹងឱ្យដឹងថា ចាប់ពីបានដាក់លក់សំបុត្រដោយចែកជាដំណាក់កាលនៅខែមិថុនាមក សំបុត្រចូលទស្សនាការប្រកួតនៃវិញ្ញាសានានានៃការប្រកួតកីឡាសកលវិទ្យាល័យពិភពលោកក្រុងChengduទទួលប្រជាប្រិយភាពយ៉ាងខ្លាំង អ្នកក្រុងជាច្រើនសប្បាយរីករាយដោយសារអាចទិញបានសំបុត្រចូលទស្សនាការប្រកួតកីឡាសកលវិទ្យាល័យពិភពលោក៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស