ពិធីការិនីZou Yun ៖ លោកបាននិយាយថាលោកមានមោទនភាពខ្លាំងណាស់ដែលនៅរដូវក្តៅឆ្នាំ២០១៥ លោកបានក្លាយជារដ្ឋមន្ត្រីការបរទេសអឺរ៉ុបដំបូងគេដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ”ខ្សែក្រវ៉ាត់និងផ្លូវ”ជាមួយប្រទេសចិន។ លោករដ្ឋមន្ត្រីការបរទេស តើអ្វីដែលធ្វើឱ្យលោកមានមោទនភាព?តើអ្វីទៅជាគោលបំណងរបស់លោកសម្រាប់ការអភិវឌ្ឍថ្មីនាពេលអនាគត?
រដ្ឋមន្ត្រីការបររដ្ឋមន្ត្រីការបរទេសទេសហុងគ្រី លោក Szijjarto ៖ នៅពេលដែលខ្ញុំបាទឡើងកាន់អំណាចក្នុងឆ្នាំ២០១០ រដ្ឋាភិបាលរបស់យើងបានយល់ថាការរក្សាស្ថិរភាពគឺត្រូវធ្វើការងារដ៏ជាក់ស្តែង។ ដូច្នេះ ទោះបីជាសមាជិកនៃសម្ព័ន្ធភាពសមាហរណកម្មលោកខាងលិចដូចជា អង្គការណាតូ និង សហភាពអឺរ៉ុបជាដើម យើងក៏ត្រូវចូលរួមជាមួយបណ្តាប្រទេសនៅប៉ែកបូព៌ាផងដែរ។
លោកបន្តថា"ព្រោះយើងបានយល់ដឹងនៅពេលនោះហើយថា ប្រទេសនៅបូព៌ាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ វាច្បាស់ណាស់សម្រាប់យើងថា នឹងមានពេលណាមួយ តាមពិតគឺកាលពីឆ្នាំមុន លោកខាងលិចនិងលោកខាងកើតរក្សាបាននូវតុល្យភាព។ ដូច្នេះ យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងទំនាក់ទំនងជាមួយប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសនៅបូព៌ាដែលរួមចំណែកយ៉ាងច្រើនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក។"
គំនិតផ្តួចផ្តើម"ខ្សែក្រវ៉ាត់និងផ្លូវ"អាចជួយតភ្ជាប់នូវតំបន់មានចម្ងយដ៏ឆ្ងាយពីគ្នាហេតុដូច្នេះខ្ញុំមានកិត្តិយសណាស់ដែលបានក្លាយជារដ្ឋមន្ត្រីការបរទេសដំបូងគេក្នុងបណ្តាប្រទេសអ៊ឺរ៉ុបដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។យើងនឹងបន្តអនុវត្តគម្រោងបន្ថែមទៀតក្រោមក្របខណ្ឌ"ខ្សែក្រវ៉ាត់និងផ្លូវ"។ បច្ចុប្បន្ននេះយើងកំពុងធ្វើឱ្យប្រសើរឡើងនូវផ្លូវដែកហុងគ្រី-ស៊ែប៊ី ដែលនឹងភ្ជាប់ទីក្រុងBudapestទៅទីក្រុងBelgradeដែលជារដ្ឋធានីប្រទេសស៊ែប៊ីដែលជាប្រទេសជិតខាងភាគខាងត្បូងរបស់យើង។បើយើងមិនបានចូលរួមក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់និងផ្លូវ”នោះទេ គម្រោងនេះនឹងមិនអាចសម្រេចបានឡើយ៕