ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើដំណើរទស្សនកិច្ចជាញឹកញាប់របស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងត្បូង មានគោលបំណងអ្វី?
2023-07-28 15:02:17cri
Share with:

ថ្ងៃទី២៦ខែកក្កដា  លោកBlinkenរដ្ឋមន្ត្រីការបរទេសអាមេរិកបានចូលរួមក្នុងពិធីបើកស្ថានទូតថ្មីអាមេរិកប្រចាំនៅប្រទេសតុងហ្គា។ នេះជាលើកទីមួយដែលអាមេរិកបានបើកស្ថានទូតនៅតុងហ្គាបន្ទាប់ពីអាមេរិកនិងតុងហ្គាបង្កើតទំនាក់ទំនងការទូតកាលពី៥១ឆ្នាំមុន។ នាថ្ងៃដដែល  លោកAustinរដ្ឋមន្ត្រីការពារជាតិអាមេរិកបានទៅបំពេញទស្សនកិច្ចនៅប៉ាពួញូហ្គីណេ។បន្ទាប់មក  ពួកគេនឹងរៀបចំកិច្ចពិភាក្សាប្រចាំឆ្នាំ"២បូក២"ជាមួយភាគីអូស្ត្រាលី។

      ក្នុងរយៈពេល២ឆ្នាំកន្លងទៅ  ក្រោមការជំរុញពីអ្វីដែលហៅថា"យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក" អាមេរិកកំពុង"សម្រុកចូល"ក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងដោយខ្លាំងក្លា។នៅឆ្នាំ២០២៣  អាមេរិកបានបើកស្ថានទូតនៅប្រជុំកោះសាឡូម៉ូនឡើងវិញដែលបានបិទអស់រយៈពេល៣០ឆ្នាំ  ហើយបានបើកស្ថានទូតថ្មីនៅតុងហ្គានិងវ៉ានូអាទូ។ អាមេរិកក៏កំពុងធ្វើកិច្ចចរចាជាមួយប្រទេសប៉ាស៊ីហ្វិកខាងត្បូងចំនួនបីដែលរួមមានប្រទេសសហព័ន្ធរដ្ឋមីក្រូនេស៊ី ប៉ាលូនិងប្រជុំកោះMarshallដែលបានចុះហត្ថលេខាលើ"កិច្ចព្រមព្រៀងទំនាក់ទំនងសេរី"ស្តីពីកិច្ចការបន្តកិច្ចព្រមព្រៀង  ហើយបានសន្យាថានឹងផ្តល់ជំនួយចំនួន៧ពាន់១រយលានដុល្លារអាមេរិកដល់ពួកគេក្នុងរយៈពេល២០ឆ្នាំខាងមុខ។

      អាកប្បកិរិយាដ៏រួសរាយបែបនេះ បើគិតតាំងពីរាប់សិនឆ្នាំមុនមកគឺមិនអាចនឹកស្មានបានឡើយ។ តើសភាពការណ៍បែបនេះចាប់ផ្តើមប្រែប្រួលតាំងពីពេលណា? ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ  ប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ហើយត្រូវបានស្វាគមន៍ដោយរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងនេះ។ សូមយកប្រជុំកោះសាឡូម៉ូនជាឧទាហរណ៍  ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងប្រជុំកោះសាឡូម៉ូននៅឆ្នាំ២០១៩មក  កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសទាំង២បានទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស។នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២បានឈានដល់៤រយ៩៨លានដុល្លារអាមេរិក។

      កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសចិននិងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនក្នុងតំបន់  ប៉ុន្តែវាបានបណ្តាលឱ្យអាមេរិកមានការព្រួយបារម្ភខាងយុទ្ធសាស្ត្រ។ភាគីអាមេរិកបានកែប្រែភាពក្រអឺតក្រទមនិងការមិនអើពើពីមុនរបស់ខ្លួន ចាត់បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចជាញឹកញាប់  សន្យាថានងផ្តល់ជំនួយយ៉ាងសន្ធឹកសន្ធាប់ ហើយបានរួសរាយរាក់ទាក់ចំពោះប្រទេសប៉ាស៊ីហ្វិកខាងត្បូងភ្លាមៗ។ មានការវិភាគបានចង្អុលបង្ហាញថាអាមេរិកគឺចង់ដកចេញនិងគាបសង្កត់វត្តមាននិងផលប្រយោជន៍របស់ប្រទេសចិននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង  រារាំងនិងបំផ្លាញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករបស់ប្រទេសចិនជាមួយបណ្តាប្រទេសប៉ាស៊ីហ្វិកខាងត្បូង។

      ទន្ទឹមនឹងនេះដែរ  ដំណើរទស្សនកិច្ចរបស់លោកAustinរដ្ឋមន្ត្រីការពារជាតិអាមេរិកទៅកាន់ប៉ាពួញូហ្គីណេ  សំខាន់គឺពិភាក្សាអំពីបញ្ហាពង្រឹងនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ភាគីអាមេរិករំពឹងថានឹងបន្តចុះហត្ថលេខាលើ"កិច្ចព្រមព្រៀងទំនាក់ទំនងសេរី" ដើម្បីធានាឱ្យមានឯកសិទ្ធិយោធានៅបណ្តាប្រទេសប៉ាស៊ីហ្វិកខាងត្បូងដែលជាប់ពាក់ព័ន្ធ។មានការវិភាគបានយល់ឃើញថា  ភាគីអាមេរិកកំពុងធ្វើយោធូបនីយកម្មចំពោះតំបន់ប៉ាស៊ីហ្វិកខាងត្បូង  ហើយចង់ធ្វើឱ្យប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងក្លាយជាចំណុចទម្រជាយុទ្ធសាស្ត្រសម្រាប់ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិននៅបណ្ដាប្រទេសអឌ្ឍគោលខាងត្បូង។

      សម្រាប់បណ្តាប្រទេសកោះប៉ាស៊ីហ្វិក  ការគំរាមកំហែងពិតប្រាកដបំផុតដែលពួកគេកំពុងប្រឈមមុខ គឺវិបត្តិរស់រានមានជីវិតដែលនាំមកដោយការប្រែប្រួលអាកាសធាតុ គឺកម្រិតជីវភាពរស់នៅទាបរបស់ប្រជាជនដែលបណ្តាលមកពីការអភិវឌ្ឍយឺតយ៉ាវ   មិនចង់ក្លាយទៅជាកូនអុករបស់ភាគីអាមេរិកសម្រាប់ធ្វើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយទាល់តែសោះ។

      មហាសមុទ្រប៉ាស៊ីហ្វិក  គឺជាមហាសមុទ្រសន្តិភាពនិងកិច្ចសហប្រតិបត្តិការ។ ភាគីចិនសូមស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការដែលមានអំណោយផលដល់ការអភិវឌ្ឍនៃប្រទេសប៉ាស៊ីហ្វិកខាងត្បូង។ ភាគីអាមេរិកបានប្រឌិតអ្វីដែលហៅថា"ទ្រឹស្ដីគំរាមកំហែងរបស់ប្រទេសចិន" ហើយប៉ុនប៉ងចង់បង្ខំប្រទេសប៉ាស៊ីហ្វិកខាងត្បូងឱ្យធ្វើការតាមគោលបំណងនឹងយុទ្ធសាស្ត្ររបស់ខ្លួន  ប៉ុន្តែវាវាយតម្លៃទាបចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសទាំងនេះក្នុងការប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយឯករាជ្យនិងម្ចាស់ការ។ នេះមិនខុសអ្វីពីប្រសាសន៍របស់លោកSogavareនាយករដ្ឋមន្រ្តីប្រជុំកោះសាឡូម៉ូនដែលបានលើកឡើងថា  គ្មានអ្វីអាចរារាំងកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកជាមួយប្រទេសចិនបាននោះទេ៕


អ្នកបកប្រែ:冯辉
ប្លុកពិសេស