ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អ្វីដែលហៅថា"ភាពត្រឹមត្រូវខាងនយោបាយ"របស់លោក Yoon Seok-Youlមិនអាចលាក់បាំងការធ្លាក់ចុះនៃសេដ្ឋកិច្ចបានទេ
2023-07-27 15:03:48cri
Share with:


យោងតាមទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្តាលកូរ៉េខាងត្បូងនាពេលថ្មីៗនេះឱ្យដឹងថា  បើគណនាតាមអត្រាប្តូរប្រាក់ទីផ្សារ   GDPរបស់ប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំមុនគឺ ១.៦៧៣៣ទី្រលានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី១៣លើពិភពលោកដោយធ្លាក់ចេញពីលំដាប់កំពូលទាំង១០ម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល៣ឆ្នាំ។ ទន្ទឹមនឹងនេះដែរ  របាយការណ៍ដែលចេញផ្សាយដោយធនាគារកណ្តាលកូរ៉េខាងត្បូងកាលពីខែឧសភា បានសម្រួលបញ្ចុះការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងក្នុងឆ្នាំ២០២៣ពីកម្រិតដើម១.៦ភាគរយមកនៅត្រឹម១.៤ភាគរយ ដែលមានន័យថា ទំហំសេដ្ឋកិច្ចសរុបត្រឡប់ទៅរកកំពូលទាំងដប់នៅក្នុងរយៈពេលដ៏ខ្លីវិញ គឺមានលទ្ធភាពតិចតួចណាស់។

      ចាប់ពីលោក Yoon Seok-Youlឡើងកាន់អំណាចមក  កូរ៉េខាងត្បូងបានងាកទៅរកអាមេរិកទាំងស្រុង។ ផ្នែកសេដ្ឋកិច្ច លោកYoonSeok-Youlបានគោរពតាមបញ្ជារបស់អាមេរិក  ដាក់កំហិតការនាំចេញវត្ថុពាក់កណ្ដាលចម្លងទៅកាន់ប្រទេសចិន ដែលបណ្តាលឱ្យសេដ្ឋកិច្ចកូរ៉េខាងត្បូងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ផ្នែកកិច្ចការយោធា  កូរ៉េខាងត្បូងបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាមេរិក បានដាក់ពង្រាយសព្វាវុធជាញឹកញាប់នៅជុំវិញឧបទ្វីបកូរ៉េដែលបានធ្វើឱ្យកូរ៉េខាងត្បូងស្ថិតនៅគែមជ្រលងជ្រោះនៃសង្រ្គាម។ ផ្នែកនយោបាយ  លោកYoonSeok-Youlបានផ្គាប់ចិត្តអាមេរិកដោយងងឹតងងុលបានអនុវត្ត"ការទូតអាម៉ាស់"ចំពោះជប៉ុនហើយប៉ុនប៉ងចង់បង្ហាញពី"ភាពត្រឹមត្រូវខាងនយោបាយ"តាមរយៈការចូលជាសមាជិកនៃអង្គការណាតូ  ប៉ុន្តែនៅទីបំផុតគឺGDPរបស់ខ្លួនបានធ្លាក់ចេញពីលំដាប់កំពូលទាំង១០លើពិភពលោក  ហើយទោះបីជាបានបន្ទាបខ្លួនយ៉ាងខ្លាំងក៏ដោយ ក៏មិនអាចចូលជាសមាជិកនៃក្រុមប្រទេសG7បានដែរ។

      ការធ្លាក់ចុះនៃសេដ្ឋកិច្ចកូរ៉េខាងត្បូងវាជាប់ទាក់ទងនឹងការប្រែប្រួលដ៏សំខាន់នៃទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកូរ៉េខាងត្បូង។ ប្រទេសចិនធ្លាប់ជាដៃគូពាណិជ្ជកម្មធំទី១ របស់កូរ៉េខាងត្បូងក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា  និងជាទីផ្សារនាំចេញដ៏សំខាន់របស់កូរ៉េខាងត្បូង  ហើយកូរ៉េខាងត្បូងក៏ទទួលបានអតិរេកពាណិជ្ជកម្មយ៉ាងច្រើនពីប្រទេសចិនផងដែរ។ ក្នុងនាមជាតួអង្គសេដ្ឋកិច្ចផ្តោតលើការនាំចេញមួយ  ទំនាក់ទំនងពាណិជ្ជកម្មរវាងកូរ៉េខាងត្បូងនិងចិនបានមានការប្រែប្រួលយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កូរ៉េខាងត្បូងបានប្រែក្លាយពីអតិរេកពាណិជ្ជកម្មជាមួយប្រទេសចិនទៅជាឱនភាពពាណិជ្ជកម្មហើយទំហំនាំចេញសរុបរបស់ខ្លួនទៅកាន់ប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេល៨ខែជាប់ៗគ្នា។ ក្នុងចំណោមនោះ  ហេតុផលសំខាន់បំផុតគឺថា ស្របតាមការអភិវឌ្ឍជាបន្តបន្ទាប់នៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិន កម្លាំងប្រកួតប្រជែងនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិនបានធ្លាក់ចុះយ៉ាងគំហក។ ជាពិសេស  ផ្នែកឧស្សាហកម្មបន្ទះឈីបដែលជាមោទនភាពរបស់កូរ៉េខាងត្បូង  ដោយសារតែរដ្ឋាភិបាលរបស់លោកYoonSeok-Youlបានសហការជាមួយអាមេរិក ដើម្បីអនុវត្តគោលនយោបាយគ្រប់គ្រងការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន  បូករួមកត្តាងើបឡើងនៃឧស្សាហកម្មផលិតបន្ទះឈីបរបស់ប្រទេសចិនជាដើម  បាននាំមកនូវផលប៉ះពាល់មានលក្ខណៈជាគ្រោះមហន្តរាយដល់ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិនក្នុងវិស័យបន្ទះឈីប។

      អ្វីដែលគួរឱ្យឆ្ងល់នោះគឺថា ទោះបីជាសេដ្ឋកិច្ចកូរ៉េខាងត្បូងកំពុងប្រឈមមុខនឹងស្ថានការណ៍មិនអំណោយផលបែបនេះក៏ដោយ  ប៉ុន្តែ ដើម្បីអ្វីដែលហៅថា "ភាពត្រឹមត្រូវខាងនយោបាយ" រដ្ឋាភិបាលលោកYoonSeok-Youlនៅតែមិនអើពើនឹងផលប្រយោជន៍របស់ប្រជាជនកូរ៉េខាងត្បូងទៀត  ដោយតម្កល់ទុកនយោបាយ សេដ្ឋកិច្ចនិងសន្តិសុខការទូតរបស់ប្រទេសទៅម្ខាង  ទទូចយកការប្រឈមមុខដាក់គ្នាជាមួយប្រទេសជិតខាងដូចចិននិងរុស្ស៊ីជាដើម  សង្កត់ធ្ងន់នូវគោលនយោបាយការទូតនៃទំនាក់ទំនងរវាងកូរ៉េខាងត្បូង ជប៉ុននិងអាមេរិក  និងធ្វើតាមអាមេរិកដើម្បីកាត់ផ្តាច់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយប្រទេសចិន   បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកូរ៉េខាងត្បូងនិងចិន។ ការធ្វើដូច្នេះអាចត្រូវបានពិពណ៌នាថាជា"ការធ្វើបាបអ្នកដទៃធ្វើបាបខ្លួនឯង"។

      យោងតាមការផ្សាយដំណឹងនៃប្រព័ន្ធផ្សព្វផ្សាយUPI Newsរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី២៣ខែកក្កដាឱ្យដឹងថា  លទ្ធផលនៃការស្ទង់ប្រជាមតិដែលចេញផ្សាយដោយក្រុមហ៊ុនស្ទង់ប្រជាមតិ R&Searchនៅថ្ងៃទី២៣ខែកក្កដាបានបង្ហាញថា  អត្រាកោតសរសើរនៃការអនុវត្តគោលនយោបាយរបស់លោកប្រធានាធិបតីYoonSeok-Youl មានកម្រិតតែ៣.៦ភាគរយ ថយចុះ៤.២ភាគរយ   ហើយអត្រាបណ្ដុះបង្អាប់គឺ៦២ភាគរយ។

      ពេលថ្មីៗនេះ  មិនត្រឹមតែប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានអំពាវនាវឱ្យរដ្ឋាភិបាលលោកYoonSeok-Youl"ចាំបាច់ត្រូវកែលម្អទំនាក់ទំនងជាមួយប្រទេសចិនក្នុងពេលឆាប់ៗ "ប៉ុណ្ណោះទេ សូម្បីតែមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួន ដែលបូករួមទាំងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក៏បានរំពឹងថានឹង"សម្របសម្រួលទំនាក់ទំនងជាមួយប្រទេសចិននិងបង្កើនចំណងមិត្តភាពរវាងចិននិងកូរ៉េខាងត្បូង"ផងដែរ។  នេះសរបញ្ជាក់ឱ្យឃើញថា  មិនថារដ្ឋាភិបាលរបស់លោកYoonSeok-Youlមានភាពក្អេងក្អាងយ៉ាងណានៅក្នុងគោលនយោបាយចំពោះប្រទេសចិនក៏ដោយ  ប៉ុន្តែ ការពឹងផ្អែកទៅលើប្រទេសចិនរបស់សេដ្ឋកិច្ចកូរ៉េខាងត្បូងគឺពិបាកផ្លាស់ប្ដូរណាស់។ ក្នុងសភាពការណ៍បែបនេះ ប្រសិនបើកូរ៉េខាងត្បូងនៅតែបន្តធ្វើតាមអាមេរិក ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនដោយមិនបកក្រោយ  ជាលទ្ធផលមានតែធ្វើឱ្យបរិយាកាសនាំចេញពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិនកាន់តែអាប់អួថែមទៀត  ហើយអ្នកដែលរងការខាតបង់នៅទីបញ្ចប់នោះ  នៅតែជាសហគ្រាសរបស់កូរ៉េខាងត្បូងដដែល៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស