ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការត្រួតពិនិត្យការងារនៅខេត្ត Sichuan របស់លោក Xi Jinping ៖ ឈ្វេងយល់ពីសារមន្ទីរSanxingdui និងផ្លូវភ្នំបុរាណ Cuiyunlang
2023-07-27 15:50:32cri
Share with:

       រសៀលថ្ងៃទី២៥ និងរសៀលថ្ងៃទី២៦ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះទៅត្រួតពិនិត្យការងារនៅទីក្រុង Guangyuan និងទីក្រុង Deyang ខេត្ត Sichuan  លោកបានចុះទៅពិនិត្យដោយផ្ទាល់តាមផ្លូវភ្នំបុរាណ Cuiyunlang និងសារមន្ទីរ Sanxingdui ដោយឡែកពីគ្នា   ដើម្បីឈ្វេងយល់អំពីការជំរុញការបន្តវេនមរតកវប្បធម៌ប្រវត្តិសាស្ត្រ ការពង្រឹងកិច្ចកសាងអរិយធម៌អេកូឡូស៊ីជាដើម។

          គួរបញ្ជាក់ថា ផ្លូវភ្នំបុរាណ Cuiyunlang មានក្រុងបុរាណJianzhou ជាចំណុចកណ្តាល ចម្ងាយសរុប១៥១គីឡូម៉ែត្រ  ក្នុងនោះឈើបុរាណចំនួន៧៨០៣ដើម   “អាយុ” ជាមធ្យមរបស់ដើមកន្ទុយដំរីចាស់តាមផ្លូវនេះគឺ១០៥០ឆ្នាំ  ចំណែកដើមកន្ទុយដំរីចំណាស់បំផុតគឺប្រហែល២៣០០ឆ្នាំ។  ប្រជាជនបុរាណចិនចាប់ផ្តើមដាំដើមកន្ទុយដំរីតាមដងផ្លូវនគរSHUតាំងពីជ្ជកាលQIN។ ផ្លូវលំនេះជាចំណែកសំខាន់មួយនៃវិថីនគរShu  ជាចំណែកមួយនៃប្រវត្តិសាស្ត្រកែច្នៃធម្មជាតិ ដើម្បីជំរុញការទាក់ទងផ្លាស់ប្តូររបស់ប្រជាជាតិចិនក្នុងរយៈពេលជាងបីពាន់ឆ្នាំ។


         ទីសំណល់Sanxingdui ស្ថិតនៅត្រើយខាងត្បូងទន្លេYazihe នៃខេត្ត Sichuan  បានតំណាងឱ្យកម្រិតអភិវឌ្ឍន៍នៃវប្បធម៌នគរSHU ដែលស្ថិតនៅចន្លោះប្រវត្តិសាស្ត្រពី៤៥០០ឆ្នាំទៅ២៩០០ឆ្នាំមុន  គឺជាទីសំណល់រាជធានីតាមបណ្តោយទន្លេយ៉ង់ហ្សេដែលមានទ្រង់ទ្រាយធំបផុតនិងមានខ្លឹមសារសម្បូរបែបបំផុតក្នុងរយៈកាលដូចគ្នា៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស