ចាប់ពីខែមិថុនាដល់ខែកក្កដាឆ្នាំ២០២៣ ការសម្ដែង Flash Mob “ខ្សែក្រវាត់និងផ្លូវ កម្ពុជាចិនធ្វើដំណើរជាមួយគ្នា” បានត្រូវរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញនិងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៃប្រទេសកម្ពុជា។
ការសម្តែងនេះគឺដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំនៃការលើកឡើងនូវគំនិតផ្ដួចផ្ដើម”ខ្សែក្រវាត់និងផ្លូវ “និងខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជា-ចិនដែលមិនគ្រាន់តែបាននាំមកនូវភាពសប្បាយរីករាយជូនចំពោះប្រជាជនប្រទេសទាំងពីរតាមគម្រោងកិច្ចសហប្រិតិបត្តិការនៃ”ខ្សែក្រវាត់និងផ្លូវ“នៅប្រទេសកម្ពុជា ហើយក៏បាននាំមកនូវជំនឿចិត្តយ៉ាងរឹងមាំរបស់ប្រទេសទាំងពីរចិននិងកម្ពុជាដែលរួមដំណើរជាមួយគ្នាឆ្ពោះទៅមុខផងដែរ៕