វេលាម៉ោង 10 និង50 នាទីថ្ងៃទី 23 ខែកក្កដាតាមម៉ោងប៉េកាំង ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជួនស៊េរី Long March-2D នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបក្រុងTaiyuan ដែលបានបញ្ជួនចូលអវកាសនូវផ្កាយរណបចំនួន ៤ គ្រឿងដោយជោគជ័យ ដែលក្នុងនោះផ្កាយរណបចំនួន៣គ្រឿងផលិតដោយក្រុមហ៊ុន Skysight និង១គ្រឿតទៀតផលិតដោយក្រុមហ៊ុន GalaxySpace។ ផ្កាយរណបទាំងនេះត្រូវបានបញ្ជូនដល់គន្លងតារាវិថីកំណត់ ភារកិច្ចបាញ់បង្ហោះទទួលបានជោគជ័យយ៉ាងពេញលេញ។
ផ្កាយរណបរបស់ក្រុមហ៊ុន Skysight នឹងចាប់សញ្ញាទិន្នាន័យសង្កេតពីចម្ងាយ ដើម្បីផ្តល់សេវាចាប់សញ្ញាពាណិជ្ជកម្ម ខណៈផ្កាយរណបរបស់ក្រុមហ៊ុនGalaxySpace នឹងត្រូវប្រើក្នុងការផ្ទៀតផ្ទាត់បច្ចេកវិទ្យាទាក់ទងនិងទូរគមនាគមន៍នៃផ្កាយរណប។
ភារកិច្ចលើកនេះជាការហោះហើយលើកទី479នៃរ៉ុក្កែតដឹកញ្ជូនស៊េរី Long March៕