ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សូម្បីតែសហភាពអឺរ៉ុបបានផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនហើយ ម៉េចក៏ប្រទេសអង់គ្លេសនៅតែរក្សាភាពស្ងៀមស្ងាត់អំពីបញ្ហាប្រជុំកោះ Malvinas ?
2023-07-22 10:36:57cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំកំពូលនៃមេដឹកនាំសហភាពអឺរ៉ុប-សហគមន៍នៃរដ្ឋអាមេរិកឡាទីននិងការាបៀនលើកទី ៣  បានបើកធ្វើនៅទីក្រុងប្រ៊ុចសែលនៃប្រទេសបែលហ្ស៊ិក ហើយសេចក្តីថ្លែការណ៍នៃកិច្ចប្រជុំកំពូលនេះបានដាក់បញ្ចូលនូវបញ្ហាអធិបតេយ្យភាពនៃប្រជុំកោះ Malvinas ។ នេះជាលើកទីមួយហើយដែលអង្គការក្នុងតំបន់ចំនួនពីរគឺ សហភាពអឺរ៉ុបនិងសហគមន៍នៃរដ្ឋអាមេរិកឡាទីននិងការាបៀនបានលើកឡើងពីបញ្ហាអធិបតេយ្យភាពនៃប្រជុំកោះ Malvinas នៅក្នុងសេចក្តីថ្លែងការណ៍។ សហភាពអឺរ៉ុបបានថ្លែងថា ខ្លួនកត់សម្គាល់ឃើញនូវ គោលជំហរជាប្រវត្តិសាស្ត្ររបស់សហគមន៍នៃរដ្ឋអាមេរិកឡាទីននិងការាបៀនចំពោះបញ្ហាអធិបតេយ្យភាពនៃប្រជុំកោះ Malvinas ហើយបានរំលឹកឡើងវិញពីពាក្យសន្យារបស់ខ្លួនចំពោះកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។ លើសពីនេះទៅទៀត  សេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសបានប្រើដោយផ្ទាល់នូវឈ្មោះរបស់ប្រទេសអាហ្សង់ទីនចំពោះប្រជុំកោះនេះថា  "ប្រជុំកោះ Malvinas " ចំណែក"ប្រជុំកោះFalkland"ដែលត្រូវបានដាក់ឈ្មោះដោយប្រទេសអង់គ្លេស គឺស្ថិតនៅខាងក្រោ ។ ហេតុនេះហើយ បន្ទាប់ពីសេចក្តីថ្លែងការណ៍បានចេញផ្សាយ អាហ្សង់ទីនបានសម្តែងការស្វាគមន៍ចំពោះការនេះដោយអះអាងថា នេះគឺជា"ជ័យជំនះខាងការទូត"ដ៏សំខាន់មួយលើក ។ ដោយឡែកប្រការនេះបានបណ្តាលឱ្យរដ្ឋាភិបាលអង់គ្លេសខឹងសម្បាយ៉ាងខ្លាំងដោយអះអាងថា ជម្រើសនៃពាក្យពេចន៍ក្នុងសេចក្តីថ្លែងការណ៍នេះគឺ "គួរឱ្យសោកស្តាយ" ។

     ក្នុងនាមជាអង្គភាពចម្រុះនៃប្រទេសអភិវឌ្ឍន៍លោកខាងលិច ការផ្លាស់ប្តូរឥរិយាបថរបស់សហភាពអឺរ៉ុបចំពោះបញ្ហាប្រជុំកោះ Malvinas តាមពិទៅ គឺមិនមែនជារឿងចៃដន្យទេ ។

      មួយផ្នែក សហគមន៍អន្តរជាតិបានធ្វើសេចកី្តសនិ្នដ្ឋានជាយូរណាស់មកហើយថា បើនិយាយពីឬសគល់ បញ្ហាប្រជុំកោះ Malvinas គឺជាបញ្ហាដែលបន្សល់ទុកពីប្រវត្តិសាស្ត្រនៃអាណានិគមនិយម ។ កាលពីឆ្នាំ ១៩៦៥ សេចក្តីសម្រេចចិត្តលេខ ២០៦៥នៃមហាសន្និបាតអង្គការសហប្រជាជាតិក៏បានកំណត់យ៉ាងជាក់លាក់ថា ដាក់បញ្ចូលបញ្ហាប្រជុំកោះ Malvinas ទៅក្នុងក្របខ័ណ្ឌ"លុបបំបាត់អាណានិគមនិយម" ហើយដាស់តឿនភាគីទាំងពីរ អង់គ្លេសនិងអាហ្សង់ទីនឱ្យដោះស្រាយវិវាទតាមរយៈការចរចាសន្តិភាព ។ ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រទេសអាមេរិកឡាទីននិងប្រទេសចិនជាតំណាងបានបង្ហាញឥរិយាបថជាច្រើនលើកដើម្បីគាំទ្រការទាមទាររបស់អាហ្សង់ទីនចំពោះអធិបតេយ្យភាពនៃប្រជុំកោះ Malvinas ក៏ដូចជាអំពាវនាវឱ្យអង់គ្លេសចាប់ផ្តើមធ្វើការចរចាក្នុងពេលឆាប់ៗ ។

      មួយផ្នែកទៀត ការផ្លាស់ប្តូរឥរិយាបថរបស់សហភាពអឺរ៉ុបក៏មានការគិតគូរពីផលប្រយោន៍ជាក់ស្តែងផងដែរ ។ កិច្ចប្រជុំកំពូលនៃមេដឹកនាំសហគមន៍អាមេរិកឡាទីន-សហភាពអឺរ៉ុបលើកនេះបានរៀបចំធ្វើបន្ទាប់ពីរំលងអស់រយៈពេល ៨ ឆ្នាំ ដែលត្រូវបានភាគីអឺរ៉ុបពិពណ៌នាថាជាឱកាសមួយសម្រាប់ស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ។ ដោយសាររងផលប៉ះពាល់ពីវិបត្តិអ៊ុយក្រែន បានជាសហភាពអឺរ៉ុបបាននិងកំពុងប្រឈមមុខនឹងការខ្វះខាតថាមពល ហើយត្រូវបង្កបង្កើតជាថ្មីឡើងវិញនូវនិម្មាបនកម្មសន្តិសុខថាមពលជាបន្ទាន់ដូច្នេះ សហភាពអឺរ៉ុបរំពងទុកថា នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យធនធានរ៉ែនិងថាពលកកើតឡើងវិញជាមួយអាមេរិកឡាទីន ។

      សូមបញ្ជាក់ថា ហេតុអ្វីបានជាអង់គ្លេសចង់កាន់កាប់ប្រជុំកោះ Malvinas ជារៀងរហូត មូលហេតុសំខាន់គឺដោយសារប្រជុំកោះនេះមានធនធានជលផលនិងប្រេងកាតដ៏សម្បូរបែប ព្រមទាំងបានការពារកន្លែងសំខាន់ៗនៃនាវាចរណ៍មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងនិងមហាសមុទ្រអាត្លង់ទិកខាងត្បូងដោយត្រូវបានគេដាក់ឈ្មោះថាជា"ច្រកផ្លូវនៃមហាសមុទ្រអាត្លង់ទិកខាងត្បូង"ដែលមានទីតាំងយុទ្ធសាស្ត្រសំខាន់ណាស់ ។ គណៈកម្មាធិការគូសកំណត់ដែនជាយទ្វីបនៃអង្គការសហប្រជាជាតិបានកំណត់ជាយូរណាស់មកហើយថា ប្រជុំកោះ Malvinas ស្ថិតនៅក្នុងដែនសមុទ្ររបស់ប្រទេសអាហ្សង់ទីន ។ កាលពីថ្ងៃទី ២០ ខែមិថុនា អង្គការសហប្រជាជាតិបានបើកធ្វើកិច្ចប្រជុំបើកចំហដើម្បីពិនិត្យពិភាក្សាបញ្ហាប្រជុំកោះ Malvinas ។ គណៈកម្មាធិការពិសេសស្តីពីការលុបបំបាត់ភាពអាណានិគមនៃមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តម្តងទៀតដោយដាស់តឿនអង់គ្លេសឱ្យរៀបចំឡើងវិញនូវការចរចាជាមួយអាហ្សង់ទីនដើម្បីដោះស្រាយវិវាទអំពីអធិបតេយ្យភាពនៃប្រជុំកោះ Malvinas ដោយសន្តិវិធី ។

     ប្រឈមមុខនឹងសេចក្តីសម្រេចចិត្តនៃអង្គការសហប្រជាជាតិព្រមទាំងសំឡេងនៃសហគមន៍អន្តរជាតិដែលមានភាពកាន់តែខ្លាំងឡើងៗ អង់គ្លេសគួរតែភ្ញាក់ឡើងពីសុបិនអាណានិគមនិយមរបស់ខ្លួនឱ្យបានឆាប់រហ័ស ចាប់ដំណើរការជាថ្មីឡើងវិញនូវកិច្ចសន្ទនានិងការចរចាជាមួយអាហ្សង់ទីន ដើម្បីសងប្រជុំកោះ Malvinas ឱ្យអាហ្សង់ទីនវិញក្នុងពេលឆាប់ៗ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស