ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសចិនប្រកបដោយគុណភាពខ្ពស់និងបៃតង
2023-07-21 17:27:01cri
Share with:

    មហាសន្និបាតអភិរក្សបរិស្ថានទូទាំងប្រទេសចិនបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៣។មេដឹកនាំកំពូលរបស់ចិន លោកXi Jinpingបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ហើយបានចាត់វិធានការសំខាន់ៗសម្រាប់កិច្ចកសាង"ប្រទេសចិនដ៏ស្រស់ស្អាត" ដែលបានលើកឡើងនូវការបង្កើតប្រព័ន្ធសេដ្ឋកិច្ចវដ្ដបៃតងនិងកាបូនទាប ធ្វើឱ្យការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់កាន់តែមានភាពបៃតង ពន្លឿនទំនើបកម្មនៃការរួមរស់ដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ។តើ"ប្រទេសចិនដ៏ស្រស់ស្អាត"ជាអ្វី?តើធ្វើដូចម្តេច ដើម្បីធ្វើឱ្យការអភិវឌ្ឍប្រកបដោយលក្ខណៈបៃតង?តើមានការរួមចំណែកអ្វីចំពោះពិភពលោក?

    តើ "ប្រទេសចិនដ៏ស្រស់ស្អាត"ជាអ្វី?

    មេឃខៀវ ពពកស ផ្កាយភ្លឺ

    ទឹកថ្លាឆ្វង់ច្រាំងពណ៌បៃតងនិងត្រីហែលនៅបាតទឹក

    បរិភោគដោយមានទំនុកចិត្ត រស់នៅដោយមានសន្តិភាព

    រក្សាបាននូវទេសភាពដ៏ស្រស់ស្អាតដែលឮសម្លេងបក្សីយំនិងសាយក្លិនបុប្ផា

    ទឹកដីឆើតឆាយចម្រុះពណ៌

    ទំនើបកម្មនៃការរួមរស់ប្រកបដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ

    បន្សល់ទុកប្រព័ន្ធអេកូឡូស៊ីដ៏ស្រស់ស្អាតសម្រាប់កូនចៅជំនាន់ក្រោយ...   

   នេះគឺជារូបរាងរបស់"ប្រទេសចិនដ៏ស្រស់ស្អាត" ដែលបានពិពណ៌នាដោយលោកXi Jinping ហើយក៏ជាគំរូដ៏រស់រវើកនៃគំនិតអរិយធម៌អេកូឡូស៊ីរបស់លោកXi Jinpingផងដែរ។គំនិតនេះមានប្រភពចេញពីគំនិតទស្សនវិជ្ជានៃ "ភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ" និង "អ្វីៗទាំងអស់អាចរីកចម្រើនរួមគ្នា"ដែលប្រជាជនចិនបានគោរពនិងប្រតិបត្តិតាំងពីបុរាណកាលមក។ដោយប្រកាន់ខ្ជាប់នូវការខិតខំប្រឹងប្រែងខាងស្មារតីនៃការគោរព និងស្រឡាញ់ធម្មជាតិនេះ ប្រទេសចិនបានចាត់ទុកការកសាងអរិយធម៌អេកូឡូស៊ីជាផែនការមូលដ្ឋានទាក់ទងនឹងការអភិវឌ្ឍន៍ប្រកដោយចីរភាពនៃប្រជាជាតិចិនក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ហើយបានអនុវត្តការងារត្រួសត្រាយជាបន្តបន្ទាប់ដែលមានការប្តេជ្ញាចិត្តដ៏អស្ចារ្យ ការខិតខំប្រឹងប្រែងដ៏អស្ចារ្យនិងទទួលបានលទ្ធផលដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក ហើយការកសាង "ប្រទេសចិនដ៏ស្រស់ស្អាត" បានបោះចេញនូវជំហានដ៏ធំមួយ។




តើធ្វើដូចម្តេច ដើម្បីធ្វើឱ្យការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិនមានលក្ខណៈបៃតង?

ប្រទេសចិនសព្វថ្ងៃនេះបានឈានចូលដំណាក់កាលនៃការអភិវឌ្ឍន៍ប្រកបដោយគុណ

ភាពខ្ពស់ ចំណុចសំខាន់គឺប្រើប្រាស់ការច្នៃប្រឌិតជាកម្លាំងចលករ ការផ្គត់ផ្គង់ដោយគុណភាពខ្ពស់ជាការគាំទ្រ ធនធានមនុស្សជាស្នូលនិងការអភិវឌ្ឍន៍បៃតងជាស្នូល ដើម្បីសម្រេចបាននូវការកែលម្អគុណភាពនៃកំណើនសេដ្ឋកិច្ចនិងការបង្កើនប្រសិទ្ធភាពនិងការធ្វើឱ្យប្រសើរឡើងនៃរចនាសម្ព័ន្ធ។នៅក្នុងមហាសន្និបាតអេកូបរិស្ថានទូទាំងប្រទេសចិន លោកXi Jinpingបានធ្វើការរៀបចំជាយុទ្ធសាស្ត្រនិងចាត់វិធានកាស្តីពីវិធីពន្លឿនការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់តាមរបៀបបៃតងនិងកាបូនទាប។លោកបានលើកឡើងថា ការអភិវឌ្ឍន៍គួរតែត្រូវរៀបចំឡើងតាមទស្សនៈនៃការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ ហើយត្រូវខិតខំកសាងប្រព័ន្ធសេដ្ឋកិច្ចបៃតងនិងកាបូនទាប ដើម្បីកាត់បន្ថយការចំណាយធនធាន និងបរិស្ថានសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។ប្រកាន់ខ្ជាប់នូវការអភិរក្សរួមបញ្ចូលគ្នានិងការគ្រប់គ្រងជាប្រព័ន្ធនៃភ្នំ ព្រៃឈើ វាលស្រែ បឹង ស្មៅ និងខ្សាច់ កសាងនិម្មាបនកម្មគ្រប់គ្រងនិងអភិរក្សដោយមានទ្រង់ទ្រាយធំពីកំពូលភ្នំទៅមហាសមុទ្រ ហើយប្រើប្រាស់វិធីសាស្រ្តស្តារឡើងវិញតាមរយៈធម្មជាតិនិងសិប្បនិម្មិត។ការកសាងប្រព័ន្ធថាមពលស្អាត កាបូនទាប សុវត្ថិភាពនិងមានប្រសិទ្ធភាពខ្ពស់ ការពន្លឿនការសាងសង់ប្រព័ន្ធថាមពលអគ្គិសនីប្រភេទថ្មី។កែលម្អគោលនយោបាយសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍបៃតងនិងកាបូនទាប លើកកម្ពស់ការរួមបញ្ចូលគ្នាដ៏ល្អប្រសើរនៃទីផ្សារនិងរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងរួមបញ្ចូលកត្តាធនធាននិងបរិស្ថាន ដូចជាសិទ្ធិបញ្ចេញកាបូន សិទ្ធិប្រើប្រាស់ថាមពល សិទ្ធិប្រើទឹកនិងសិទ្ធិបញ្ចេញការបំពុលទៅក្នុងកំណែទម្រង់។ការពន្លឿនបង្កើតប្រព័ន្ធត្រួតពិនិត្យឥណទានការពារបរិស្ថានដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អនៃឧស្សាហកម្មការពារបរិស្ថាននិងឧស្សាហកម្មសេវាកម្មបរិស្ថាន ជំរុញការពឹងផ្អែកលើខ្លួនឯងខាងបច្ចេកវិទ្យាបៃតង និងកាបូនទាប។បង្កើតប្រព័ន្ធអភិបាលកិច្ចឌីជីថល "ប្រទេសចិនដ៏ស្រស់ស្អាត" និងកសាងអរិយធម៌អេកូឡូស៊ីឌីជីថលពណ៌បៃតងនិងឆ្លាតវៃ។

    វិធានការជាបន្តបន្ទាប់នេះបានបង្ហាញថា ក្នុងដំណើរការដឹកនាំប្រជាជនទូទាំងប្រទេសចិន ដើម្បីកសាងប្រទេសទំនើបនិងខ្លាំងក្លារបស់បក្សកាន់អំណាចចិនបានចាត់ទុកការអភិវឌ្ឍន៍បៃតង កាបូនទាបនិងមានគុណភាពខ្ពស់ជាយុទ្ធសាស្ត្រមូលដ្ឋាន ហើយកំពុងខិតខំលើកកម្ពស់ការបង្កើតនិម្មាបនកកម្ម រចនាសម្ព័ន្ធឧស្សាហកម្ម របៀបផលិតកម្មនិងរបៀបរស់នៅដែលអភិរក្សធនធាននិងការពារបរិស្ថាន។



សារៈសំខាន់នៃ"ប្រទេសចិនដ៏ស្រស់ស្អាត"ចំពោះពិភពលោក

    ទំនើបកម្មតាមបែបផែនចិនដែលប្រជាជនចិនកំពុងកសាងក្រោមការដឹកនាំរបស់បក្សកាន់អំណាចរបស់ចិនគឺខុសពីទំនើបកម្មលោកខាងលិច ក្នុងនោះគឺបោះបង់ចោលនូវមាគ៌ាឧស្សាហូបនីយកម្មចាស់គំរឹលដោយលះបង់នូវបរិស្ថាន រកឃើញមាគ៌ាដែលចាត់ទុកអេកូឡូស៊ីជាអាទិភាព និងអភិវឌ្ឍដោយបៃតង។ការកសាងសុខដុមរមនារវាងមនុស្សនិងធម្មជាតិ  "ប្រទេសចិនដ៏ស្រស់ស្អាត" គឺជាទម្រង់ជាក់លាក់នៃទំនើបកម្មតាមបែបផែនចិន។

    ក្នុងនាមក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រជាជនចំនួន១.៤ពាន់លាននាក់ ការអនុវត្តរបស់ប្រទេសចិនក្នុងការសម្រេចបាននូវអត្ថប្រយោជន៍ពីបីវិស័យក្នុងនោះគឺកំណើនសេដ្ឋកិច្ច ការការពារបរិស្ថាននិងសុខុមាលភាពរបស់ប្រជាជនបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។លោកJohn B. Cobb, Jr. ដែលជាបញ្ញវន្តដែលលើកឡើងនូវគោលគំនិត "Green GDP"ដំបូងគេបង្អស់និងជាបណ្ឌិតសភាចារ្យនៃបណ្ឌិតសភាជាតិនៃមនុស្សជាតិអាមារិកបានយល់ឃើញថា "ប្រទេសចិនបាននាំមកនូវពន្លឺនៃក្តីសង្ឃឹមដល់ការកសាងអរិយធម៌អេកូឡូស៊ីពិភពលោក"។លោកErik Solheim នាយកប្រតិបត្តិនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ(UNEP)បានយកការអភិវឌ្ឍន៍ខេត្តZhejiang ក្នុងប្រទេសចិនជាគំរូ ហើយបានចង្អុលបង្ហាញថា "អ្វីដែលអ្នកឃើញនៅខេត្តZhejiangគឺជារូបភាពប្រទេសចិននាពេលអនាគត រហូតដល់ជាគំរូរបស់ពិភពលោកនាពេលអនាគតផងដែរ។អ្វីដែលមានតម្លៃបំផុតគឺគោលគំនិតរួមរបស់វា ដែលសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងសម្របសម្រួលក្នុងទិដ្ឋភាពជាច្រើនដូចជា ការការពារបរិស្ថាន ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការបង្កើនឱកាសការងារ សុខុមាលភាពប្រជាជននិងទេសចរណ៍ជនបទជាដើម៕



អ្នកបកប្រែ:刘妍
ប្លុកពិសេស