ថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៣ វេទិកាCMGលើកទី២ដែលសហការរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)និងរដ្ឋបាលក្រុងសៀងហៃបានបើកធ្វើនៅទីក្រុងសៀងហៃក្រោមប្រធានបទ៖បើកចំហ បានផលប្រយោជន៍ទាំងអស់គ្នានិងឈ្នះឈ្នះ—ពួតដៃជាមួយគ្នាឆ្ពោះទៅកាន់ទំនើបកម្ម។តំណាងជាង២៣០រូបដែលមកពីអង្គភាពអន្តរជាតិ ទីភ្នាក់ងារសារព័ត៌មានជាតិនិងអន្តរជាតិសំខាន់ៗ ធនាគារខួរក្បាល និងសហគ្រាសឆ្លងដែនជាដើមបានចូលរួមក្នុងវេទិកានេះដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ។
លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្នុងផែនការមេដ៏អស្ចារ្យរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលរួមបញ្ចូលគំនិតផ្ទួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្ទួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលការដែលពួតដៃជាមួយគ្នាដើម្បីជំរុញការអភិវឌ្ឍទំនើបកម្ម ជំរុញការវិវឌ្ឍរីចម្រើននៃអរិយធម៌មនុស្សជាតិគឺជាបេសកកម្មរបស់ប្រព័ន្ធសារព័ត៌មាន។
លោក Ahmed Nadeem អគ្គលេខាធិការនៃសហព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាកាលានុវត្តភាពដ៏ថ្មីសម្រាប់ការអភិវឌ្ឍទូទាំងពិភពលោកដែលមិនគ្រាន់តែបានលើកឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជនចិនតែប៉ុណ្ណោះទេ ថែមទាំងបានផ្តល់គំនិតនិងបទពិសោធន៍ចំពោះប្រទេសដទៃផងដែរ។
តាមដំណឹងឱ្យដឹងថា ស្នាដៃឆ្នៃប្រតិដ្ឋថ្មីចំនួន៤របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏ត្រូវបានប្រកាសលើវេទិកានេះដែរ៕