ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖គន្លឹះនៃការជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកវិវឌ្ឍទៅមុខដោយស្ថិរភាព គឺគួរតែអនុវត្តគោលការណ៍៣ចំណុច ពោលគឺគោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសនិ្តសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ
2023-07-21 12:44:36cri
Share with:

      នៅថ្ងៃទី២០ ខែកក្កដា នៅក្រុងប៉េកាំង អគារលេខ៥នៃសណ្ឋាគាររដ្ឋDiaoyutai បានទទួលបដិសណ្ឋារកិច្ចភ្ញៀវពិសេសមួយរូប ។

      នៅថ្ងៃដដែល លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកនៅទីនេះ ។ លោកប្រធានរដ្ឋចិនបានហៅមនុស្សចាស់ដែលមានអាយុ១០០ឆ្នាំរូបនេះថា “មិត្តចាស់”  ហើយបានកោតសរសើរចំពោះការរួមចំណែកជាប្រវត្តិសាស្ត្ររបស់លោកក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក និងបង្កើនចំណងមិត្តភាពរវាងប្រជាជនចិននិងអាមេរិក ។ ថ្លែងក្នុងកិច្ចជំនួប លោក Kissinger បានលើកឡើងថា ទំនាក់ទំនងរវាងអាមេរិកនិងចិនមានសារសំខាន់ណាស់ចំពោះសន្តិភាពនិងវិបុលភាពរបស់ប្រទេសទាំងពីរអាមេរិកនិងចិន ក៏ដូចជាពិភពលោកផងដែរ ហើយលោករីករាយបន្តធ្វើកិច្ចខិតខំប្រឹងប្រែងតទៅទៀត ដើម្បីបង្កើនការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរអាមេរិកនិងចិន ។

      កាលពី៥២ឆ្នាំមុន នៅខែកក្កដាដដែល នៅកន្លែងដដែល ក្នុងនាមជាឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ និងជាបេសកជនពិសេសរបស់ លោក  Nixon ប្រធានាធិបតីអាមេរិកកាលនោះ លោក Kissinger បានជួបសន្ទនាជាមួយអ្នកដឹកនាំជំនាន់មុនរបស់ប្រទេសចិន ដែលបានចាប់ផ្តើមដំណើរការស្តារទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យមានភាពប្រក្រតីឡើងវិញ ។ ប្រការនេះត្រូវគេចាត់ទុកថាជារយៈពេលដ៏សំខាន់ក្នុងជីវិតជាអ្នកការទូតរបស់លោក Kissinger ។ គិតរហូតដល់បច្ចុប្បន្ននេះ លោកបានបំពេញទស្សនកិច្ចនៅប្រទេសចិនលើសពីមួយរយលើក លោកមានអាយុ១០០ឆ្នាំហើយ តែនៅតែបំពេញការងារយ៉ាងសកម្មក្នុងជួរមុខនៃកិច្ចប្រាស្រ័យទាក់ទងរវាងចិននិងអាមេរិកដដែល ។ តួលេខ “១រយទាំងពីរនេះ ”គួរឱ្យអ្នកផងទាំងពួងកោតសរសើរ ។

      ក្នុងមជ្ឈដ្ឋាននយោបាយអាមេរិក លោក Kissinger បានតំណាងឱ្យកម្លាំងជាក់ស្តែងដែលផ្តួចផ្តើមឱ្យធ្វើការប្រាស្រ័យទាក់ទងជាមួយចិន និងដោះស្រាយការខ្វែងគំនិតគ្នាដោយសមរម្យ ។ កម្លាំងមួយនេះអាចគិតពិចារណាពីការពិតនៃការគាំពារផលប្រយោជន៍របស់អាមេរិកយ៉ាងពិតប្រាកដ ដើម្បីកំណត់គោលនយោបាយជាមួយចិនប្រកបដោយវិចារណញ្ញាណនិងមានលក្ខណៈស្ថាបនា ។ តាមពិតទៅ បើរំលឹកឡើងវិញពីដំណើរបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាមេរិក អាចរកឃើញថា រាល់ពេលដែលក្រុងវ៉ាស៊ីនតោនមានសំឡេងធ្វើកិច្ចសហប្រតិបតិ្តការជាមួយចិនខ្លាំងជាង កាលនោះទំនាក់ទំនងរវាងចិននិងអាមេរិកក៏អាចវិវឌ្ឍដោយរលូន ។ បើផ្ទុយទៅវិញ ក៏នឹងរងការសាកល្បាងយ៉ាងលំបាក ។

      អ្នកនយោបាយអាមេរិកមួយចំនួនតែងតែនិយាយបានតែមាត់ថា មាគ៌ាអភិវឌ្ឍន៍ ប្រព័ន្ធនយោបាយនិងទស្សនៈតម្លៃរបស់ចិនខុសគ្នានឹងអាមេរិកយ៉ាងដាច់ស្រឡះ ព្រមទាំងចាត់ទុកការនេះជាទីសំអាងសម្រាប់ធ្វើអរិភាព និងដាក់សម្ពាធទៅលើប្រទេសចិន ។ ប៉ុន្តែគួរឱ្យឆ្ងល់ណាស់ ភាពខុសគ្នានេះមិនមែនទើបកើតមានទេ ។ ក្នុងបរិបទដែលសង្គ្រាមត្រជាក់មានភាពតានតឹង ចិននិងអាមេរិកបានបំបែកភាពជាប់គាំងនិងដាច់ដោយឡែកពីគ្នាអស់រយៈពេលជាង២០ឆ្នាំ សម្រេចបាននូវ “ការចាប់ដៃគ្នាដោយឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក” ប្រការនេះបានបណ្តាលឱ្យពិភពលោកភ្ញាក់ផ្ញើលយ៉ាងខ្លាំង។ មូលហេតុគន្លឹះ គឺដោយមកពីអ្នកដឹកនាំរវាងចិននិងអាមេរិកកាលនោះ សុទ្ធតែបានយល់ដឹងថា ចិននិងអាមេរិកប្រែពីសត្រូវទៅជាមិត្ត វាមិនត្រឹមតែអាចបម្រើជាប្រយោជន៍ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងក៏អាចនាំមកនូវសុភមង្គលនិងផលប្រយោជន៍ដល់ពិភពលោកទៀតផង ។

      ៥២ឆ្នាំកន្លងផុតទៅហើយ ពេលបច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានការប្រែប្រួល កម្លាំងជាក់ស្តែងរវាងចិននិងអាមេរិកក៏មានការកែប្រែដែរ បើប្រទេសទាំងពីរចិននិងអាមេរិកមានទំនាក់ទំនងល្អនោះនឹងមានអំណោយផលដល់ប្រទេសទាំងពីរ តែបើបដិបក្ខគ្នាវិញ នោះនឹងរងការខាតបង់ទាំងសងខាង ឡូហ្ស៊ីកនេះគ្មានការកែប្រែនោះទេ កិច្ចសហប្រតិបតិ្តការរវាងចិននិងអាមេរិកមានអំណោយផលដល់សន្តិភាពនិងស្ថិរភាពរបស់ពិភពលោក ឡូហ្ស៊ីកនេះក៏ គ្មានការកែប្រែដែរ ។ អំពីរឿងនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាច្រើនលើកថា គន្លឹះនៃការជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកវិវឌ្ឍទៅមុខដោយស្ថិរភាព គឺគួរតែអនុវត្តគោលការណ៍៣ចំណុច ពោលគឺគោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសនិ្តសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ.។ នេះជាការបូកសរុបពីបទពិសោធន៍នៃការប្រាស្រ័យទាក់ទងរវាងចិននិងអាមេរិកនៅកាលពីមុន ហើយក៏ជាវិធីសាស្ត្ររួមរស់នៅជាមួយគ្នាដ៏ត្រឹមត្រូវរវាងចិននិងអាមេរិកនៅយុគសម័យថ្មីផងដែរ ។

      ប្រជាជនចិនតែងតែនិយាយថា រំលឹកចំណេះដឹងចាស់ឡើងវិញអាចទទួលបានចំណេះដឹងថ្មី ។ ក្នុងរយៈពេល៥២ឆ្នាំកន្លងទៅនេះ ចិននិងអាមេរិកបានធ្វើកិច្ចសហប្រតិបតិ្តការហើយសម្រេចបាននូវរឿងធំមួយនិងមួយទៀតដែលមានអំណោយផលដល់ប្រទេសទាំងពីរនិងពិភពលោក ។ អនាគតនៃទំនាក់ទំនងរវាងចិននិងអាមេរិក វាស្ថិតនៅលើជម្រើសនាពេលបច្ចុប្បន្ននេះ ហើយក៏មិនអាចឃ្លាតពីការដកយកបទពិសោធពីប្រវត្តិសាស្ត្រផងដែរ ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស