ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping យកចិត្តទុកដាក់លើការកសាងអរិយធម៌អេកូឡូស៊ី៖ «ការអភិវឌ្ឍន៍បៃតងកំពុងបង្ហាញពីពេលអនាគត»
2023-07-18 15:35:43cri
Share with:

       ចាប់ពីថ្ងៃទី០១ខែមេសាឆ្នាំនេះទៅ  ប្រទេសចិនបានអនុវត្តច្បាប់អភិរក្សទន្លេលឿងជាផ្លូវការ  ដើម្បីផ្តល់ការធានាផ្នែកច្បាប់កាន់តែរឹងមាំដល់ការអភិរក្សទន្លេមាតារបស់ប្រជាជាតិចិន។

       ជាឧទាហរណ៍ ភូមិYucun ខេត្តZhejiang កាលពីមុនជា“ទីលក់ថ្ម” ក្លាយជា “ទីទេសចរណ៍”  បានប្រែផ្លាស់ពីអណ្តូងរ៉ែទៅជាស្រែដាំដើមផ្កាRape និងស្រះផ្កាឈូក បានរកឃើញមាគ៌ាអភិវឌ្ឍន៍ថ្មីដែលអេកូបរិស្ថានស្អាត ឧស្សាហកម្មងើបឡើងខ្លាំង ហើយមហាជនមានជីវភាពកាន់តែធូរធាបង្អួរ។

      ឧទាហរណ៍មួយទៀតគឺ  ឥឡូវក្នុងប្រទេសចិន អ្នកយាមអភិរក្សទន្លេនិងបឹងតាមថ្នាក់មូលដ្ឋានមានចំនួនលើសពី៩សែននាក់ ខណៈ អ្នកយាមអភិរក្សព្រៃភ្នំបានលើសពី១២សែននាក់  នៅកន្លែងណាក្តី សុទ្ធតែអាចរកឃើញអ្នកទទួលខុសត្រូវបាន។

           បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក លោកXiJinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានតាមដានយកចិត្តទុកដាក់និងខិតខំជំរុញការកសាងអរិយធម៌អេកូឡូស៊ី។លោកបានចុះទៅត្រួតពិនិត្យការងារតាមមូលដ្ឋានជាច្រើនលើក អ្វីដែលមហាជនចិនប្រាថ្នាចង់បានក៏ជាការងារដែលលោកតាមដានផ្តោតសំខាន់៖

           «បរិស្ថានគឺជីវភាពរស់នៅរបស់ប្រជាជន។»«តើអារម្មណ៍សុភមង្គលរបស់មហាជនកើតចេញមកពីណា? គឺបរិស្ថានរស់នៅដ៏ល្អប្រសើរ។»«តាមប្រវត្តិសាស្ត្រអភិវឌ្ឍអរិយធម៌មនុស្សជាតិ អេកូឡូស៊ីល្អនោះអរិយធម៌ក៏រុងរឿង អេកូឡូស៊ីអន់ថយ អរិយធម៌ក៏អន់ថយ។ ការអភិវឌ្ឍន៍បៃតងដែលគោរពតាមច្បាប់ធម្មជាតិ ហើយអភិរក្សអេកូឡូស៊ីជាសភាពការណ៍នៃពេលអនាគត។» 

       ប្រទេសចិនក្នុងយុគសម័យថ្មីកំពុងបោះជំហានយ៉ាងមុតមាំតាមមាគ៌ាអភិវឌ្ឍន៍អរិយធម៌ដែលឧស្សាហកម្មរីកចម្រើន ជីវភាពធូរធា ហើយបរិស្ថានល្អប្រសើរ ភូមិនីមួយៗរបស់ចិនក៏កំពុងអភិវឌ្ឍបៃតងប្រកបដោយគុណភាពខ្ពស់ផងដែរ ដើម្បីសម្រេចបានបំណងដូចគ្នាដែល«មេឃកាន់តែខៀវ ភ្នំកាន់តែបៃតង ទឹកកាន់តែថ្លា បរិស្ថានកាន់តែស្រស់ស្អាត»៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស