ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ភពផែនដីជាលំនៅដ្ឋានរួមដែលមនុស្សជាតិទាំងមូលពឹងអាស្រ័យ ជប៉ុនគួរតែបញ្ឈប់អនុវត្តផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ
2023-07-17 09:35:58cri
Share with:

ភពផែនដីជាលំនៅដ្ឋានរួមរបស់យើង ហើយក៏ជាទីជម្រកដែលសត្វនិងរុក្ខជាតិផ្សេងទៀតចំនួនរាប់ពាន់លានពឹងអាស្រ័យផងដែរ ។ដូច្នេះ សូមជប៉ុនបញ្ឈប់បង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រភ្លាម!ពេលថ្មីៗកន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម YouTube ម្នាក់បានអំពាវនាវដូចខាងលើនេះនៅពេលចូលរួមការស្ទង់ប្រជាមតិពិភពលោកតាមបណ្តាញអ៊ីនធើណេតដែលស្ថានីយទូរទស្សន៍ CGTN បានរៀបចំធ្វើអំពីផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន ។ បច្ចុប្បន្ននេះ ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុនកំពុងបណ្តាលឱ្យសហគមន៍អន្តរជាតិមានការប្រឆាំងនិងថ្កោលទោសជាទូទៅ ។ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិពិភពលោកតាមបណ្តាញអ៊ីនធើណេតចំនួនពីរលើកដែលស្ថានីយទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើក្នុងរយៈពេលបីខែបានបង្ហាញឱ្យដឹងថា អ្នកចូលរួមការស្ទង់ប្រជាមតិចំនួន៩៤,៨៥ភាគរយបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ជប៉ុនដែលមិនអើពើនឹងការយកចិត្តទុកដាក់និងប្រឆាំងពីសហគមន៍អន្តរជាតិ ដោយសម្គាល់ថា ទង្វើនេះគឺមិនទទួលខុសត្រូវណាស់ ។ ការព្រួយបារម្ភនិងភ័យខ្លាចរបស់ប្រជាជនទូទាំងពិភពលោកចំពោះផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុនកំពុងរីករាលដាល ។

ពេលថ្មីៗកន្លងទៅនេះ លោក Henry Puna អគ្គលេខាធិការនៃវេទិកាប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ផែនការបង្ហូរសារធាតុវិទ្យុសកម្មទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិករបស់ជប៉ុនមិនត្រឹមតែជាបញ្ហាសន្តិសុខនុយក្លេអ៊ែរប៉ុណ្ណោះទេ ថែមទាំងក៏បង្កជាផលប៉ះពាល់ដល់បរិស្ថានសមុទ្រ របរនេសាទ សុខភាពប្រជាជននិងផលប្រយោជន៍របស់កូនចៅជំនាន់ក្រោយផងដែរ ។

កាលពីថ្ងៃទី៤ខែកក្កដា អង្គការថាមពលបរមាណូអន្តរជាតិបានចេញផ្សាយរបាយការណ៍វាយតម្លៃចម្រុះចំពោះការចាត់ចែងទឹកសំណល់នុយក្លេអ៊ែរ Fukushima របស់ជប៉ុន ដោយសម្គាល់ថា ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុនគឺសមស្របនឹងស្តង់ដារសន្តិសុខអន្តរជាតិជាទូទៅ ។ ប៉ុន្តែបើមើលពីខ្លឹមសារនៃរបាយការណ៍អាចឃើញថា វាមិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវមតិយោបល់របស់អ្នកជំនាញទាំងអស់ដែលចូលរួមការវាយតម្លៃនោះទេ ហើយបទសន្និដ្ឋានពាក់ព័ន្ធក៏មិនទទួលបានការឯកភាពគ្នារបស់អ្នកជំនាញទាំងឡាយដែរ ដូច្នេះ របាយការណ៍នេះមិនអាចលុបបំបាត់ការចោទជាមន្ទិលសង្ស័យនិងព្រួយបារម្ភរបស់ភាគីនានានោះឡើយ ។

ពេលថ្មីៗកន្លងទៅនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានថា ភាគីជប៉ុនមិនបានពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយសហគមន៍អន្តរជាតិ ជាពិសេសគឺភាគីពាក់ព័ន្ធនឹងផលប្រយោជន៍នោះឡើយ ។ ពិតមែនតែដោយសាររងកម្លាំងសង្កត់ទាំងក្នុងនិងក្រៅប្រទេស ភាគីជប៉ុនសុំឱ្យអង្គការថាមពលបរិមាណូអន្តរជាតិធ្វើការត្រួតពិនិត្យនិងវាយតម្លៃក៏ដោយ ក៏ប៉ុន្តែការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រជាលទ្ធផលដែលភាគីជប៉ុនបានកំណត់រួចហើយ ការអញ្ជើញអង្គការថាមពលបរមាណូអន្តរជាតិមកធ្វើការវាយតម្លៃគ្រាន់តែ ធ្វើពុត តែប៉ុណ្ណោះ ។

ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុនមិនត្រឹមតែទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវប្រឆាំងយ៉ាងខ្លាំងក្នុងស្រុកជប៉ុនផងដែរ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រជាជនជប៉ុនជិត១រយនាក់បានរៀបចំមីទ្ទីងនៅចំពោះមុខទីចាត់ការទូទៅនៃក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនដែលជាប្រតិបត្តិករអាជីវកម្មនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ដើម្បីតវ៉ាចំពោះផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ 

ដើម្បីបង្ការកុំឱ្យចំណីអាហារជប៉ុនដែលរងការបំពុលពីសារធាតុវិទ្យុសកម្មនាំចេញទៅកាន់ប្រទេសចិន គយចិនហាមឃាត់ការនាំចូលចំណីអាហារនៃខេត្តនិងក្រុងចំនួន១០របស់ជប៉ុនដូចជាក្រុង Fukushima ជាដើម ធ្វើការពិនិត្យផ្ទៀងផ្ទាត់យ៉ាងតឹងរ៉ឹងចំពោះឯកសារបញ្ជាក់នៃចំណីអាហារមកពីតំបន់ផ្សេងទៀតរបស់ជប៉ុន ជាពិសេសគឺជលផល (បូករួមទាំងសត្វក្នុងទឹកសម្រាប់បរិភោគ) បង្កើនការត្រួតពិនិត្យនិងគ្រប់គ្រង អនុវត្តយ៉ាងតឹងរ៉ឹងនូវការត្រួតពិនិត្យ១០០ភាគរយ ក៏ដូចជាបន្តបង្កើនកម្លាំងតាមដានត្រួតពិនិត្យនិងធ្វើតេស្តចំពោះសារធាតុវិទ្យុសកម្ម ។

ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រមិនមែនជាមធ្យោបាយចាត់ចែងដែលមានសុវត្ថិភាពបំផុតនិងមានភាពល្អប្រសើរបំផុតជាដាច់ខាត ។ ជម្រើសរបស់ភាគីជប៉ុនគឺគិតពិចារណាពីទុនចំណាយខាងសេដ្ឋកិច្ចទាំងស្រុង ។ ភពផែនដីជាទីលំនៅរួមដែលមនុស្សជាតិទាំងមូលពឹងអាស្រ័យ ហើយមហាសមុទ្រជាទ្រព្យសម្បត្តិរួមរបស់ពិភពលោក ។ ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុនមានផលប៉ះពាល់យ៉ាងច្បាស់លាស់ក្នុងរយៈពេលដ៏យូរអង្វែង ដូច្នេះ គួរតែស្វែងរកវិធីចាត់ចែងដ៏សមរម្យផ្សេងទៀត ។ ប្រសិនបើភាគីជប៉ុនមានភាពអាត្មានិយមនិងគ្មានចិត្តធម៌ ហើយធ្វើតាមតែទំនើងចិត្ត នោះ មុខជានឹងរងការថ្កោលទោសរួមពីមនុស្សជាតិទាំងមូលជាក់ជាមិនខាន ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស