ការប្រកួតកីឡានិស្សិតសកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី៣១នឹងសម្ពោធបើកធ្វើនៅក្រុងឆឹងទូប្រទេសចិននៅពេលដ៏ខ្លីខាងមុខនេះ។ ទីក្រុងល្បីឈ្មោះតាមបណ្តាញទំនាក់ទំនងសង្គមមួយនេះមិនគ្រាន់តែមានខ្លាឃ្មុំផេនដានិងមានភាពស៊ីវិល័យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីក្រុងធំដែលមានចំនួនប្រជាជនស្នាក់នៅលើសពី20លាននាក់ ហើយទំហំGDPប្រហែល 2ទ្រីលានយាន់ប្រាក់ចិន ។ អ្នកស្នាក់នៅក្រុងឆឹងទូទទួលបានភាពកម្សាន្តសប្បាយពីទីក្រុងឧទ្យានដូចជាការ៖ បោះជំរំលម្ហែកាយក្នុងសួន ជិះកង់លេងកម្សាន្តតាមផ្លូវបៃតង ឡើងភ្នំមើលថ្ងៃរះ ។ល។ ទីក្រុងនេះមានផ្ទៃដីជាង1,4ម៉ឺនគីឡូម៉ែត្រការ៉េ អត្រាគ្រប់ដណ្តប់នៃព្រៃឈើមានដល់ទៅ45% មានសួនជាង1300កន្លែង ប្រវែងផ្លូវមានគម្របបៃតងលើសពី5ពាន់គីឡូម៉ែត្រ។ល។
«ទីក្រុងជាកន្លែងដែលមានមនុស្សច្រើនស្នាក់នៅជាមួយគ្នា ការកសាងទីក្រុងចាំបាច់ត្រូវតម្កល់ការធ្វើឱ្យមហាជនស្នាក់នៅប្រកបដោយផាសុកភាព និងសុខសប្បាយជាគោលដៅចម្បង គួរអភិរក្សនិងផ្តល់ធនធានដ៏ល្អបំផុតជូនប្រជាជន។» ពេលលើកឡើងពីការងារអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសចិន លោក Xi Jinping អ្នកដឹកនាំប្រទេសចិនបានបញ្ជាក់ថា ត្រូវចងចាំថាត្រូវខិតខំបម្រើប្រជាជនដោយអស់ពីលទ្ធភាព។
កាលពីឆ្នាំ 2018 ពេលចុះទៅត្រួតពិនិត្យការងារនៅក្រុងឆឹងទូ លោក Xi Jinping បានលើកឡើងជាលើកទីមួយថាចិនត្រូវផ្តោតលើការកសាងទីក្រុងឧទ្យាន ។ នៅឆ្នាំ2022 ឆឹងទូបានក្លាយជាគំរូនៃទីក្រុងឧទ្យានរបស់ចិន។ ប្រជាពលរដ្ឋមានជីវភាពកាន់តែសុខស្រួល កាន់តែល្អបវរ ធម្មជាតិ-មនុស្ស-ទីក្រុងអភិវឌ្ឍយ៉ាងសុខដុមរមនា នេះជាការស្វែងរកមាគ៌ាអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិនចំពោះការធ្វើបរិវត្តកម្មផ្លូវអភិវឌ្ឍន៍នៃទីក្រុងថ្មី និងទីក្រុងធំ៕