ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើការបង្ហោះពីរូបភាពផ្លែឪឡឹករបស់ Xinjiang ក៏ត្រូវចាត់ទុកជា"ព័ត៌មានរសើប"ដែរមែនទេ ?
2023-07-10 10:34:37cri
Share with:

    បន្ទាប់ពីកប្បាសរបស់ Xinjiang ត្រូវបានមួលបង្កាច់និងលាបពណ៌ដោយគ្មានហេតុផលដោយកម្លាំងបស្ចិមប្រទេសមួយក្តាប់តូច ផ្លែឪឡឹករបស់ Xinjiang ក៏បានក្លាយជាគោលដៅសម្រាប់លាបពណ៌និងវាយប្រហារតាមបណ្តាញទំនាក់ទំនងសង្គមលោកខាងលិចមួយចំនួនផងដែរ !

    កាលពីខែមិថុនា ឆ្នាំ ២០២៣ ក្រុមអ្នកទេសចរសង្គមស៊ីវិលជប៉ុនដែលបង្កើតឡើងដោយមនុស្ស ២០ នាក់បានធ្វើដំណើរនៅភូមិភាគស្វយ័ត Xinjiang ។ សមាជិកក្រុមទេសចរណ៍បានផ្សាយផ្ទាល់ទាំងស្រុងនូវដំណើរទស្សនកិច្ចនៅលើបណ្តាញទំនាក់ទំនងសង្គមដើម្បីចែករំលែកនូវការមើលឃើញនិងការដឹងឭរបស់ពួកគេនៅភូមិភាគស្វយ័ត XinJiang ជាមួយអ្នកនិយមលេងអ៊ីនធើណែតនៅទូទាំងពិភពលោក ។ ប៉ុន្តែ ព័ត៌មានមួយចំនួនត្រូវបិទបាំងដោយបណ្តាញទំនាក់ទំនងសង្គម Twitter ក្រោមលេស"ប្រហែលមានខ្លឹមសាររសើប " ហើយព័ត៌មានដែលត្រូវបិទបាំងទាំងនោះបូករួមទាំងរូបភាពផ្លែឪឡឹកដែលទើបតែចិតរួចនៅពេលដែលគ្រួសារជនជាតិ Uygur នៅទីក្រុង Turpan ទទួលទានអាហារថ្ងៃត្រង់ ហើយម្ចាស់ផ្ទះបរុសបានបង្ហាញទៅកាន់ភ្ញៀវទេសចរជប៉ុន ។

    ពីកប្បាសដល់ផ្លែឪឡឹក ពីការបង្ខំឱ្យធ្វើពលកម្មដល់ការប្រល័យពូជសាសន៍ ។ល។ ជាយូរមកហើយ ការឃោសនាបំប៉ាងពីបញ្ហាពាក់ព័ន្ធនឹងស៊ីនជាំងជាដើមបានក្លាយជា"លេខសម្ងាត់"សម្រាប់អ្នកនយោបាយលោកខាងលិចមួយចំនួនដើម្បីឆក់យកធនធាននយោបាយផ្ទាល់ខ្លួន ។

    ហេតុអ្វីបានជាប្រទេសលោកខាងលិចងប់ងល់នឹងការឃោសនាបំប៉ាងពីបញ្ហាពាក់ព័ន្ធនឹងស៊ីនជាំង ? អ្នកផងទាំងពួងសុទ្ធតែដឹងចម្លើយយ៉ាងច្បាស់ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងកម្លាំងជាតិចម្រុះរបស់ប្រទេសចិនបានលើកកម្ពស់ឥតឈប់ឈរ ហើយឋានៈអន្តរជាតិរបស់ប្រទេសចិនមានភាពកាន់តែសំខាន់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃដែលបង្កឱ្យមានការភ័យខ្លាចនិងស្លន់ស្លោននៅក្នុងប្រទេសលោកខាងលិចមួយចំនួនតូច ។ កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២១ គណៈកម្មាធិការសន្តិសុខជាតិនៃសេតវិមានអាមេរិកបានចេញផ្សាយគោលការណ៍សំខាន់នៃយុទ្ធសាស្រ្តសន្តិសុខជាតិបណ្តោះអាសន្នដោយអះអាងថា "ប្រទេសចិនគឺជាគូប្រជែងលាកកំបាំងតែមួយគត់ដែលមានសមត្ថភាពរួមបញ្ចូលគ្នានូវកម្លាំងចម្រុះខាងសេដ្ឋកិច្ច ការទូត យោធានិងបច្ចេកវិទ្យាដើម្បីបង្កជាបញ្ហាប្រឈមយូរអង្វែង ។"

    អ្នកនយោបាយទាំងនេះសុទ្ធតែដឹងច្បាស់ថា ការយកបញ្ហាស៊ីនជាំងធ្វើជាលេសដើម្បីឃោសនាបំប៉ោងពីការបង្ខំឱ្យធ្វើពលកម្មនិងការប្រល័យពូជសាសន៍ជាដើមគឺជា"មធ្យោបាយប្រកបដោយប្រសិទ្ធភាព"មួយ គោលបំណងចុងក្រោយរបស់គេ គឺធ្វើឱ្យរដ្ឋាភិបាលចិនធ្លាក់ក្នុងសភាពជាប់គាំងទាំងស្រុង ។

    តើភូមិភាគស្វយ័ត Xinjiang មានលក្ខណៈបែបណា ? នៅពេលទៅទស្សនាចម្ការកប្បាសដែលមានស្តង់ដារខ្ពស់ អ្នកទេសចរជប៉ុនបានដឹងថា វាចំណាយពេលត្រឹមតែ ២ ថ្ងៃដើម្បីសាបព្រួសចម្ការកប្បាសទំហំ ២០,២ ហិកតានិងចំណាយ ៥ ម៉ោងសម្រាប់យន្តហោះគ្មានមនុស្សបើកដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតនោះ សមាជិកនៃក្រុមអ្នកទេសចរសង្គមស៊ីវិលជប៉ុនបានស្រែកថា "អស្ចារ្យណាស់"ដោយនិយាយថា នេះគឺខុសប្លែកពីគ្នាទាំងស្រុងពីអ្វីដែលហៅថា "ការបង្ខំឱ្យធ្វើពលកម្ម"ដែលប្រព័ន្ធសារព័ត៌មានជប៉ុនឃោសនាបំប៉ោងនោះ ពីព្រោះភូមិភាគស្វយ័ត Xinjiang សម្រេចបាននូវការធ្វើយន្តូបនីយកម្មកម្រិតខ្ពស់ជាយូរណាស់មកហើយ ។

    ក្រៅពីនេះ សមាជិកជាច្រើននៃក្រុមទេសចរណ៍បានហាត់ប្រាណពេលព្រឹក ចូលរួមពិធីមង្គលការនិងច្រៀងរាំជាមួយប្រជាជននៅភូមិភាគស្វយ័ត Xinjiang ដោយដកបទពិសោធពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ នៅពេលដែលបានឃើញការចែករំលែករបស់ពួកគេនៅលើបណ្តាញទំនាក់ទំនងសង្គម អ្នកនិយមលេងអ៊ីនធើណែតនៃជប៉ុនជាច្រើនបានខមិនថា ភូមិភាគស្វយ័ត XinJiang គឺ"ខុសប្លែកពីគ្នាទាំងស្រុង"ពីអ្វីដែលប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនបានពិពណ៌នា ហើយពួកគេក៏រំពឹងចង់ទៅទស្សនានៅប្រទេសចិននាពេលអនាគតផងដែរ ។

    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានមន្ត្រីការទូតនិងអ្នកសារព័ត៌មានជាង ១ ពាន់នាក់ដែលមកពីប្រទេសនិងតំបន់ជាង ១០០ បានចូលទស្សនានៅភូមិភាគស្វយ័ត XinJiang ដោយទទួលអារម្មណ៍ផ្ទាល់ខ្លួនពីភាពស្រស់ស្អាត ភាពសុខដុមរមនានិងការអភិវឌ្ឍរបស់ភូមិភាគស្វយ័ត XinJiang ។ លោក Maxime Vivas អ្នកនិពន្ធនិងជាអ្នកសារព័ត៌មានជនជាតិបារាំងធ្លាប់ទៅពិនិត្យសិក្សានៅភូមិភាគស្វយ័ត XinJiang ចំនួនបីដង ហើយបានសរសេរសៀវភៅអវសាននៃព័ត៌មានក្លែងក្លាយអំពីជនជាតិ Uygur ។ លោកបានលើកឡើងថា មានមនុស្សកាន់តែច្រើនឡើងៗបានដឹងថា ពាក្យសម្តីរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិចសុទ្ធតែជាពាក្យកុហក ហើយពួកគេចាត់ទុកប្រទេសចិនថាជា"បិសាច" គឺបម្រើដល់គោលបំណងនយោបាយផ្ទាល់ខ្លួន ។

    ព្រមពេលជាមួយគ្នានេះ ទិន្នន័យពាក់ព័ន្ធក៏បានបញ្ជាក់យ៉ាងច្បាស់នូវភាពរុងរឿងនិងការអភិវឌ្ឍរបស់ភូមិភាគស្វយ័ត XinJiang ផងដែរ ។ នៅចុងឆ្នាំ ២០២០ ភូមិភាគស្វយ័ត XinJiang បានលុបបំបាត់ចោលភាពក្រីក្រទាំងស្រុង ។ នៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៣ GDP របស់ភូមិភាគស្វយ័ត XinJiang គឺ ៤១៤៩៥២ លានយាន់ប្រាក់ចិនដែលកើនឡើង ៤,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ ភូមិភាគស្វយ័ត XinJiang ទទួលបានភ្ញៀវទេសចរចំនួន ៧២ លាន ៧ សែន ៤ ពាន់ ៦ រយនាក់ដែលកើនឡើង ៣៤,៩១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចនៃភូមិភាគស្វយ័ត XinJiang បានទទួលការអភិវឌ្ឍជាបន្តបន្ទាប់ សង្គមមានភាពសុខដុមរមនានិងស្ថិរភាព ហើយការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ ចំណុចនេះត្រូវបានទទួលស្គាល់ជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ ។

    នៅប្រទេសចិនមានសុភាសិតមួយឃ្លាដែលថា "ឮមួយរយដងមិនស្មើនឹងជួបម្តង" ។ ទ្វារនៃភូមិភាគស្វយ័ត XinJiang នឹងបើកចំហជាប់រហូតមក ។ ប្រទេសចិនស្វាគមន៍ឥស្សរជននៃបណ្តាប្រទេសនានាដែលគ្មានទស្សនៈលំអៀងទៅទស្សនានៅភូមិភាគស្វយ័ត XinJiang ។ ជឿជាក់ថា នេះបានធ្វើឱ្យពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងភូមិភាគស្វយ័ត XinJiang ដែលមានចេតនាអាក្រក់ទាំងនោះត្រូវបានលាតត្រដាងដោយឯកឯង ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស