ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានអញ្ជេីញទៅពិនិត្យការងារនៅខេត្តJiangsu ក្នុងបំណងជំរុញការកសាងប្រព័ន្ធឧស្សាហកម្មទំនើបរបស់ចិន
2023-07-08 14:09:21cri
Share with:

        ពេលថ្មីៗនេះ លោក Xi Jinping អ្នកដឹកនាំកំពូលចិនបានអញ្ជេីញទៅពិនិត្យការងារនៅខេត្តJiangsu  ភាគខាងកើតចិនជាប់នឹងសមុទ្រ។ លោកបានលើកឡើងថា ចាត់ទុកខេត្តJiangsu ជាគំរូ កសាងប្រព័ន្ធឧស្សាហកម្មទំនើបរបស់ចិន ដែលផ្តោតសំខាន់លើឧស្សាហកម្មផលិតកម្មជឿនលឿននិងសេដ្ឋកិច្ចជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិន។

 

*តើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងឧស្សាហកម្មផលិតកម្មទំនើបមានទំនាក់ទំនងយ៉ាងណា?

        តាមទស្សនគំនិតអភិវឌ្ឍថ្មីនៃការធ្វើអភិបាលកិច្ចនៃបក្សកុម្មុយនីស្តចិន  «ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់» ជាភារកិច្ចចម្បង។ លោក  Xi Jinping បានពន្យល់ថា «សេដ្ឋកិច្ចចិនកំពុងបង្វិលពីកំណើនមានល្បឿនលឿនទៅជាអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់  បណ្តាឧស្សាហកម្មបណ្តាសហគ្រាសត្រូវឆ្ពោះទៅតាមទិសដៅនេះយ៉ាងម៉ឺងម៉ាត់។» តើចិននឹងអភិវឌ្ឍសេដ្ឋកិច្ចដោយគុណភាពខ្ពស់តាមរបៀបណា? មាគ៌ាគន្លឹះគឺបង្កើនការកសាងប្រព័ន្ធឧស្សាហកម្មផលិតកម្មទំនើប។

*តើប្រព័ន្ធឧស្សាហកម្មផលិតកម្មទំនើបមានខ្លឹមសារណាខ្លះ?

        ការកំណត់អំពីយុទ្ធសាស្ត្រជាតិនៃបក្សកាន់អំណាចប្រទេសចិន ប្រព័ន្ធឧស្សាហកម្មផលិតកម្មទំនើបរួមមាន៖  ផលិតកម្មបែបជឿនលឿន ឆ្លាតវៃ និងបៃតង,  ឧស្សាហកម្មងើបឡេីងថ្មីមានលក្ខណៈយុទ្ធសាស្ត្រដូចជាបច្ចេកវិទ្យាព័ត៌មានវិទ្យា  AI  ជីវសាស្ត្រ  ថាមពលថ្មី សារធាតុថ្មី  អេកូជាដើម,    សេវាកម្មទំនើបដែលតភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយផលិតកម្មទំនើបនិងកសិកម្មទំនើប,  ឧស្សាហកម្មឌីជីថលដែលតភ្ជាប់យ៉ាងជ្រាលជ្រៅនឹងសេដ្ឋកិច្ចជាក់ស្តែង និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប។

 

* ហេតុអ្វីលោក  Xi Jinping បានខំជំរុញចិនឱ្យកសាងប្រព័ន្ធឧស្សាហកម្មផលិតកម្មទំនើប?

         បទពិសោធន៍អភិវឌ្ឍន៍នៃពិភពលោកបានឱ្យដឹងថា  សេដ្ឋកិច្ចជាក់ស្តែងនិងផលិតកម្មជាសសរទ្រង់នៃការរីកចម្រើនយ៉ាងខ្លាំងក្លារបស់សេដ្ឋកិច្ចជាតិ។ បន្ទាប់ពីបានខិតខំអភិវឌ្ឍអស់រយៈពេលជាង៤០ឆ្នាំ ប្រទេសចិនបានមានភាពប្រៀបនាំមុខក្នុងវិស័យផលិតកម្ម ជាប្រទេសតែមួយគត់លើសកលលោកដែលមានប្រភេទឧស្សាហកម្មទាំងអស់នៃកំណត់ដោយអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ ក្នុងវិស័យមួយចំនួនដូចជាបច្ចេកវិទ្យាបន្ទះឈីប  ឧបករណ៍សារធាតុ semiconductor  ម៉ាស៊ឺនយន្តហោះជាដើមរបស់ចិននៅអនខ្សោយជាងប្រទេសដទៃមួយចំនួន។ បច្ចុប្បន្ននេះខ្សែសង្វាក់ផលិតកម្មរបស់ចិនប្រឈមមុខនឹងហនិភ័យសុវត្ថិភាពដ៏ធ្ងន់ធ្ងរ ដែលបង្កើតដោយកត្តាអន្តរជាតិនិងព្រឹត្តិការណ៍អន្តរជាតិមួយចំនួនដូចជាអាមេរិកដាក់កំហិតខាងវិស័យបច្ចេកវិទ្យាខ្ពស់លើចិនដោយចេតនាជាដើម ដែលបានជំរុញឱ្យលោក  Xi Jinping យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការកសាងប្រព័ន្ធឧស្សាហកម្មផលិតកម្មទំនើប។

*  តើលោក  Xi Jinping ចាត់ចែងការកសាងប្រព័ន្ធឧស្សាហកម្មផលិតកម្មទំនើបរបស់ចិនតាមយ៉ាងណា?

         ក្នុងអំឡុងពេលត្រួតពិនិត្យការងារនៅខេត្តJiangsu   លោក  Xi Jinping បានចាត់ចែងពីការងារនេះថា៖ ទីមួយ ត្រូវប្រកាន់ខ្ជាប់យ៉ាងរឹងមាំលើសេដ្ឋកិច្ចជាក់ស្តែង ពន្លឿនការកសាងប្រព័ន្ធឧស្សាកម្មទំនើបដែលជាសសរទ្រទ្រង់សម្រាប់ ផលិតកម្មជឿនលឿន។ ទីពីរ ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាបន្តបំផុសរីកចម្រើន ខណៈសហគ្រាសចិនត្រូវបន្តលើកកម្ពស់ឲ្យ ឧស្សាហកម្មផលិតមានលទ្ធផលកាន់តែច្រេីននិងលេីកកម្ពស់កម្រិតបច្ចេកវិទ្យាខ្ពស់ប្រែទៅជាឧស្សាហកម្ម។ ទីបី ធ្វើឱ្យបច្ចេកវិទ្យាគន្លឹះនិងផលិតផលស្នូលកាន់តែប្រសើរឡើងកាន់តែជឿនលឿន  ជំរុញភាពឆ្លាតវៃភាវូបនីយកម្មនៃបច្ចេកវិទ្យាថ្មី  ដើម្បីបង្កើនសមត្ថភាពការពារ រ៉ាប់រង និងផ្គត់ផ្គងនៃសន្តិសុខថាមពលជាតិ។

 

*  តើការដែលចិនបង្កើតប្រព័ន្ធផលិតកម្មទំនើបមានសារៈអ្វីចំពោះពិភពលោក?

       ខ្លឹមសារសំខាន់មួយនៃទស្សនៈគំនិតសេដ្ឋកិច្ចរបស់លោក  Xi Jinping គឺ«ជំរុញឱ្យចិនបើកទូលាយដោយកម្រិតខ្ពស់ចំពោះខាងក្រៅ»។ លោក  Xi Jinping បានបញ្ជាក់ក្នុងដំណើរពិនិត្យការងារថា  ប្រទេសចិននឹងឱ្យមានការតភ្ជាប់រវសង ក្នុងប្រទេសនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមក បន្តប្រើប្រាស់មធ្យោបាយថ្មីនិងចាត់វិធានការថ្មីនៃការច្នៃប្រឌិត ដើម្បីទាក់ទាញមូលធុនអន្តរជាតិ បន្តបើកទូលាយសម្រាប់ ចិនក្នុងកសាងមជ្ឈមណ្ឌលបើកទូលាយទៅមកជាមួយសកលលោក  បន្តជំរុញពាណិជ្ជកម្មអន្តរជាតិអភិវឌ្ឍយ៉ាងនវានុវត្តន៍ ដើម្បីពង្រឹងនិងពង្រីកទីផ្សារអន្តរជាតិ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស