ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ពន្យល់ពីការងារអភិវឌ្ឍទីក្រុង៖ «កសាងក្រុងស្អាតថ្មី ដើម្បីផ្តល់ជីវភាពរស់នៅកាន់តែល្អប្រសើរជូនប្រជាជន»
2023-07-04 10:48:55cri
Share with:

       រយៈពេល៦ឆ្នាំកន្លងមក ចាប់ពីផែនទីក្លាយជាទីក្រុងថ្មីពិតៗ  Xiong`an ដែលជាក្រុងទើបបង្កើតថ្មីមួយដែលមានកម្រិតខ្ពស់និងទំនើបភាវូបនីយកម្មរបស់ចិនកំពុងសាងសង់ជាបណ្តើរៗ។

     ៦ ឆ្នាំកន្លងទៅ លោក Xi Jinping  បានចុះត្រួតពិនិត្យការងារចំនួន៣លើកនៅតំបន់ Xiong`an ផ្ទាល់ មធ្យោបាយធ្វើដំណើរបានផ្លាស់ប្ដូររហូត។ កាលពីលើកដំបូង លោកបានជិះឡានក្រុង កាលនោះគឺខែកុម្ភៈឆ្នាំ២០១៧ លោកបានចេញដំណើរពីចំណុចកណ្ដាលក្រុងប៉េកាំង ឆ្ពោះទៅកាន់ទិសខាងត្បូងចម្ងាយជាង១០០គីឡូម៉ែត្រ បានទៅដល់ដីស្រែមួយកន្លែងនៅស្រុកAnxinខេត្តHebei ។ ក្នុងឆ្នាំ២០២៣នេះ លោកបានជិះរថភ្លើងល្បឿនលឿនម៉ាក Fuxing ដែលជាផលិតដោយប្រទេសចិន ចំណាយពេលត្រឹមតែ ៥០ នាទីក៏បានទៅដល់គោលដៅ ពោលគឺក្រុងថ្មីនេះស្ថិតក្នុង “រង្វង់ធ្វើដំណើររយៈពេលមួយម៉ោងនៃរដ្ឋធានី”។

 

        ក្រុង Xiong`an ជាក្រុងពេលអនាគត ជាក្រុងរបស់ប្រជាជន។ អ្នកកសាង  អ្នកបំលាស់ទីមកថ្មី អ្នកបង្កើតអាជីវកម្មក៏មានកសិករផងដែរនោះបានក្លាយទៅជាជនជាតិដើមនៃទីក្រុងនេះ។   លោក Xi Jinping  បានបញ្ជាក់ច្បាស់ណាស់អំពីការកសាងនិងអភិវឌ្ឍទីក្រុងដោយបានលើកឡើងថា៖  

«កសាងក្រុងស្អាតថ្មី ដើម្បីផ្តល់ជីវភាពរស់នៅកាន់តែល្អប្រសើរជូនប្រជាជន»  

«ផ្តល់សេវាសាធារណៈល្អប្រសើរនិងការងារគ្រប់គ្រងក្រុងដ៏លម្អិតជូនប្រជាជន វាជាចំណុចសំខាន់នៃអភិបាលកិច្ចក្រុង»  

« ក្នុងចំណុចលម្អិតរៀបចំកសាងផែនទីអភិវឌ្ឍទីក្រុងត្រូវគិតពិចារណានូវតម្រូវការរបស់មហាជនដែលចង់ទទួលបានជីវិតកាន់តែងាយស្រួលនិងល្អប្រសើរ»

 «រដ្ឋបាលត្រូវតាមដានរឿងរ៉ាវដែលមហាជនរស់នៅក្នុងសហគមន៍ខ្វល់ចិត្ត  ព្រួយបារម្ភនិងចាប់អារម្មណ៍  ហើយដោះស្រាយបណ្តើរៗ »។

       "កន្ត្រកបន្លែ" "ពាងអង្ករ" "ថាសផ្លែឈើ" មិនថាបម្រើការងារនៅទីមូលដ្ឋានឬនៅរដ្ឋាភិបាលមជ្ឈិម លោក Xi Jinping  សុទ្ធតែយកចិត្តទុកដាក់ខ្លាំងចំពោះកិច្ចការជីវភាពរស់នៅរបស់មហាជន  ព្រមទាំងចាត់ទុកជាខ្លឹមសារសំខាន់នៃការងារអភិបាលកិច្ច។

           ធាតុពិតនៃការធ្វើទំនើបកម្មគឺទំនើបកម្មរបស់មនុស្ស។  ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានវាយតម្លៃថា  ក្រុង Xiong`an ជាគំរូរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ប្រទេសចិនកំពុងឆ្លង “ដំណើរការធ្វើនគររូបនីយកម្មទ្រង់ទ្រាយធំបំផុត ដោយល្បឿនលឿនបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ” ។ ខណៈពេលកំពុងរុករកមាគ៌ាថ្មី ដើម្បីកសាងទីក្រុងទំនើប ចិនបានចាត់ទុកប្រជាជនជាស្នូលក្នុងគោលនយោបាយអភិបាលកិច្ច៕





អ្នកបកប្រែ:邓倩
ប្លុកពិសេស