ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សំនៀងសុភមង្គលបន្លឺឡើងនៅភូមិភ្នំជនជាតិ​ Lahu
2023-07-02 13:57:36cri
Share with:

ភូមិ Laodabao ស្ថិតនៅទីចូលជ្រៅក្នុងភ្នំខេត្តយូណានភាគនីរតីប្រទេសចិន ដែល ជាទីប្រជុំរបស់ជនជាតិ Lahu  ភូមិនេះមានអ្នកភូមិមិនដល់ ៥០០ នាក់ទេ ប្រកបរបរចិញ្ចឹមជីវិតដោយធ្វើស្រែចម្ការ។ លោកស្រី Li Naluo អាយុ ៤០ ឆ្នាំ គឺជាតារាល្បីប្រចាំភូមិនេះ។ លោកស្រីមិនដែលទទួលការអប់រំជំនាញផ្នែកតន្ត្រីទេ ក្រោមការបង្រៀនពីឳពុក លោកស្រីចេះលេងហ្គីតា និងច្រៀងនៅអាយុ ១៣ ឆ្នាំ ចេះតែងទំនុក ច្រៀង និងបទភ្លេងនៅអាយុ ១៦ ឆ្នាំ ពេលអាយុ ១៨ ឆ្នាំ បទចម្រៀង« Lahu ដ៏សប្បាយរីករាយ»ដែលលោកស្រីនិពន្ធបានពេញនិយមនៅភូមិជនជាតិ Lahu ទាំងមូល 


នៅតំបន់នីរតីប្រទេសចិនបានប្រមូលផ្ដុំរស់នៅជនជាតិភាគតិចចំនួនជាង ៣០ ក្នុងនោះរួមមានជនជាតិ Lahu ដែលមានប្រជាជនមិនដល់  សែននាក់ផង។ ឆ្នាំ២០០២ លោកស្រី Li Naluo និងសមាជិកគ្រួសារបានបង្កើតក្រុមសិល្បៈ Yae Laodabao គាត់ធ្វើស្រែចម្ការនៅពេលថ្ងៃ នៅពេលយប់បង្រៀនអ្នកភូមិច្រៀងចម្រៀង រាំរបាំនិងលេងហ្គីតា។ ក្រោមការខិតខំរបស់នាង អ្នកភូមិជាង ១០០ នាក់ បានក្លាយជាអ្នកលេងហ្គីតានៅស្រែចម្ការ។ ឆ្នាំ ២០០៥ លោកស្រី Li Naluo បាននាំក្រុមសិល្បៈដើរចេញពីភូមិ Lahu នាំយកចម្រៀងនិងរបាំជនជាតិ Lahu ទៅដល់ទីក្រុងដ៏អ៊ូអរ រហូតដល់ឡើងលើឆាកទូរទស្សន៍ជាតិចិនទៀតផង។


ទោះបីជាដើរចេញពីតំបន់ភ្នំក៏ដោយ ក៏លោកស្រី Li Naluo មិនស្ងប់ចិត្តទេ នាងចង់ជំរុញពុកម៉ែបងប្អូនដែលកំពុងរស់នៅក្នុងភូមិឱ្យមានជីវភាពធូរធាជាមួយគ្នា។ ឆ្នាំ ២០១៣ លោកស្រី Li Naluo បានជំរុញឱ្យភូមិបង្កើតក្រុមហ៊ុនសម្តែងសិល្បៈ Lahu Laodabao ឡានឆាំង អ្នកភូមិទាំងមូលក្លាយជាបុគ្គលិកក្រុមហ៊ុន អ្នកភូមិក្លាយជាម្ចាស់ភាគហ៊ុន ភូមិក្លាយជាសហគ្រាស។ មិនបាច់ឃ្លាតឆ្ងាយពីស្រុកកំណើតក៏អាចរកលុយបានដែរ បរិយាកាសក្នុងភូមិកាន់តែសប្បាយរីករាយ។


   បទចម្រៀងនិងរបាំជនជាតិ Lahu ដ៏រាក់ទាក់កក់ក្តៅបានទាក់ទាញនូវភ្ញៀវទេសចរច្រើនមិនដាច់មកដល់ភូមិ Laodabao  មនុស្សកាន់តែច្រើនឡើងៗបានយល់ដឹងពីជនជាតិ Lahu ចូលចិត្តវប្បធម៌ជនជាតិ Lahu ក្នុងភូមិបានបើកភោជនីយដ្ឋាននិងផ្ទះសំណាក់ អាជីវកម្មទេសចរណ៍មានភាពរីកចម្រើនយ៉ាងខ្លាំង លោកស្រី Li Naluo និងអ្នកភូមិធ្លាប់ដើរចេញពីភ្នំ ហើយវិលត្រឡប់មកស្រុកកំណើតវិញទៀត បច្ចុប្បន្ន លោកស្រីនិងប្រជាកសិករកំពុងរៀបរាប់ពីជីវភាពថ្មីដ៏មានសុភមង្គលទៅកាន់អ្នកផងទាំងពួងតាមរយៈទឹកដមសំនៀងដ៏សប្បាយរីករាយ



អ្នកបកប្រែ:张艳萍
ប្លុកពិសេស