ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖មានតែការមិនបំភ្លេចប្រវត្តិសាស្ត្រទេ ទើបយើងអាចត្រុះត្រាយអនាគត
2023-07-01 12:33:51cri
Share with:

លោកខុងជឺមានប្រសាសន៍ថា រៀនចប់ហើយរៀនសារឡើងវិញតាមដំណាក់កាលនីមួយៗនេះជារឿងគួរឲ្យសប្បាយរីករាយណាស់។មានមិត្តភក្ត័ដែលមានចំណូលចិត្តដូចគ្នាមកពីចម្ងាយឆ្ងាយនេះក៏ជារឿងគួរឲ្យសប្បាយរីករាយណាស់។

 

នៅចុងឆ្នាំ 2013 លោក Xi Jinping ដែលទើបតែជាប់ឆ្នោតជាប្រធានរដ្ឋចិនជាងកន្លះឆ្នាំ បានធ្វើដំណើរពិសេសទៅកាន់ទីក្រុង Qufu ខេត្ត Shandong ដែលជាស្រុកកំណើតរបស់លោកខុងជឺ និងជាស្រុកកំណើតនៃលទ្ធិខុងជឺ ដើម្បីពិនិត្យមើលវិមានខុងជឺ និង វិទ្យាស្ថានស្រាវជ្រាវខុងជឺ។លោកបានថ្លែងថា ខ្ញុំមកដល់ទីនេះ ខ្ញុំបានរៀបចំជាពិសេសទៅក្រុង Qufu ដើម្បីទៅទស្សនាវិមានខុងជឺ និងទៅទស្សនាវិទ្យាស្ថានខុងជឺ។នេះគឺដើម្បីបង្ហាញថារដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់វប្បធម៌ប្រពៃណីរបស់យើង។


លោកបានដកស្រង់ពាក្យរបស់លោកខុងជឺថា «ពេលឃើញមនុស្សមានគុណធម៌ ចូរគិតគួរតែធ្វើដូចគាត់ចុះ ហើយពេលឃើញមនុស្សគ្មានគុណធម៌ អ្នកគួរគិតពិចារណាថា ខ្លួនឯងកុំធ្វើដូចគាត់» «អ្នកមានគុណធម៌នឹងមិនឯកោទេ ពិតជាមានអ្នកមានគុណធម៌ដូចគ្នាមកកំដរ» «ពាក្យនិយាយហើយក៏ត្រូវធ្វើតាមសន្យា ធ្វើរឿណាមួយត្រូវតែមានប្រសិទ្ធិផល។”  លោកXi Jinpingបានគូសបញ្ចាស់ថានៅក្នុងសុន្ទរកថាមួយចំនួនរបស់ខ្ញុំ ខ្ញុំក៏បានដកស្រង់ជាច្រើន ពាក្យទាំងអស់នេះសុទ្ធតែជាពាក្យមួយចំនួនរបស់លោកខុងជឺ។ពាក្យទាំងអស់នេះសុទ្ធតែជាមរតកប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅសំខាន់បានឆ្លងកាត់ជាង២ពាន់ឆ្នាំរហូតដល់ឥឡូវគឺកាន់តែអាចផ្តល់អត្ថន័យកាន់តែច្បាស់។ជាចុងក្រោយ លោកXi Jinpingបានរំលឹកយ៉ាងពិសេសថា យើងត្រូវយកចិត្តទុកដាក់លើការរួមបញ្ចូលនូវវប្បធម៌ប្រពៃណីរបស់យើងគឺមេត្តាធម៌ សុចរិតភាព ប្រាជ្ញា និងទំនុកចិត្តទៅក្នុងវប្បធម៌នាសម័យថ្មីនេះ។ តើយើងគួរប្រើវិធីណា ហើយតើយើងអាចដើរតួនាទីយ៉ាងដូចម្ដេចបានក្នុងសម័យថ្មីនេះ? យើងប្រើរបៀបនិយាយសម័យថ្មី ដើម្បីមរតកនូវស្មារតីពិតនៃវប្បធម៌ប្រពៃណី។

 

លោកXi Jinpingបានមានប្រសាស៍ថា“មានតែការមិនបំភ្លេចប្រវត្តិសាស្ត្រទេ ទើបយើងអាចត្រុះត្រាយអនាគតបានហើយមានតែការចេះបន្តវេនទេ ទើបយើងអាចពូកែច្នៃប្រឌិតថ្មីបាន។វប្បធម៌ប្រពៃណីដ៏ប្រណីត គឺជាមូលដ្ឋាននៃការបន្តវេននិងការអភិវឌ្ឍរបស់ប្រទេសមួយនិងជនជាតិមួយ ។ ប្រសិនបើមូលដ្ឋាននេះត្រូវបានបាត់បង់ នោះខ្សែជីវិតខាងវិញ្ញាណនឹងត្រូវកាត់ផ្តាច់”៕


អ្នកបកប្រែ:张艳萍
ប្លុកពិសេស