ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ចិនតាក់តែង《ច្បាប់ទំនាក់ទំនងជាមួយបរទេស》ដើម្បីបង្ហាញទៅកាន់ពិភពលោកថាប្រទេសចិនប្រកាន់ខ្ជាប់នូវសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ
2023-07-01 12:20:27cri
Share with:

    ចាប់ពីថ្ងៃទី១ខែកក្កដាតទៅ ច្បាប់ទំនាក់ទំនងជាមួយបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិនបានចូលជាធរមានជាផ្លូវការ ។  នេះគឺជាច្បាប់ទំនាក់ទំនងជាមួយបរទេសដំបូងបង្អស់របស់សាធារណៈរដ្ឋប្រជាមានិតចិនប្រកបដោយលក្ខណៈមូលដ្ឋាន គោលការណ៍និងចម្រុះដែលបានផ្តល់ការអនុលោមតាមច្បាប់កាន់តែពេញលេញបន្ថែមទៀតសម្រាប់ចិនធ្វើការទាក់ទងជាមួយពិភពលោក ។ កាសែតLianheZaobaoរបស់សិង្ហបុរីបានដកស្រង់ពាក្យសម្តីរបស់អ្នកជំនាញដែលបានអត្ថាធិប្បាយថា  ច្បាប់នេះបានបង្ហាញពីគោលការណ៍នៃគោលនយោបាយការទូតរបស់ប្រទេសចិន ហើយបានកំណត់ការអត្ថាធិប្បាយអំពីកិច្ចការទូតរបស់គណបក្សកាន់អំណាចរបស់ប្រទេសចិន តាមរយៈការតាក់តែងច្បាប់ ។

      គោលបំណងសំខាន់ដែលប្រទេសចិនតាក់តែងច្បាប់ទំនាក់ទំនងជាមួយបរទេសគឺអធិប្បាយពីគោលជំហររបស់ចិនក្នុងការទាក់ទងជាមួយបរទេស  ធ្វើឱ្យប្រសើរឡើងនូវរបបពាក់ព័ន្ធអំពីទំនាក់ទំនងជាមួយបរទេសរបស់ប្រទេសចិន និងបង្ហាញទៅកាន់ពិភពលោកតាមរយៈវិធីនីតិរដ្ឋថា ប្រទេសចិនប្រកាន់ខ្ជាប់នូវសន្តិភាព ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ  ក៏ដូចជាបានផ្តល់នូវការអនុលោមតាមច្បាប់កាន់តែប្រសើរឡើងដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយបរទេសនិងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសចិន។

      ប្រសិនបើអ្នកអានច្បាប់នេះ  អ្នកនឹងឃើញថា វាមានលក្ខណៈពិសេសច្បាស់លាស់ជាច្រើន។  ចំណុចលេចធ្លោបំផុតគឺការជំរុញទំនាក់ទំនងដ៏មេត្រីភាព ។ យោងតាមស្ថិតិបង្ហាញឱ្យឃើញថា   ក្នុងច្បាប់នេះ មានពាក្យពេចន៍"ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ"  "កាផ្លាស់ប្តូរកិច្ចសហប្រតិបតិ្តការ " “ការប្រាស្រ័យទាក់ទងដ៏មេត្រីភាព ” និង"កិច្ចសហប្រតិបត្តិការអន្តរជាតិ"ចំនួន២០លើក ។

      លើសពីនេះទៀត  ច្បាប់នេះក៏បានបញ្ចេញព័ត៌មានយ៉ាងច្បាស់លាស់អំពីការពង្រីកការបើកទូលាយចំពោះបរទេសផងដែរ។  ច្បាប់នេះបានលើកឡើងពីការបើកទូលាយ ចំនួន៦ដងនិងកិច្ចសហប្រតិបត្តិការចំនួន២៨ដង ហើយបានកត់សម្គាល់ពី"ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការរួមគ្នាកសាង'ខ្សែក្រវាត់និងផ្លូវ'  ការគាំពាររបបពាណិជ្ជកម្មពហុភាគី ការប្រឆាំងនឹងឯកតោភាគីនិយមនិងការការពារនិយម និងការជំរុញការកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយជាដើម ។  ប្រការទាំងនេះសុទ្ធតែបានបញ្ជាក់ថា ការបេ្តជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រីកការបើកទូលាយឥតឈប់ឈរគឺមានភាពរឹងមាំ។

      ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ  អាមេរិកបានដាក់ទណ្ឌកម្មដោយឯកតោភាគីនិងលូកដៃគ្រប់គ្រងបរទេសយ៉ាងកម្រោល ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងផលប្រយោជន៍របស់ប្រទេសដទៃ ។  កាសែតWashington Postបានចេញផ្សាយអត្ថបទនៅដើមខែមិថុនាដោយលើកឡើងថា  វ៉ាស៊ីនតោនកំពុងដាក់ទណ្ឌកម្មទៅលើអង្គភាពចំនួន១ម៉ឺន២ពាន់ ។  សហគមន៍អន្តរជាតិរួមទាំងប្រទេសចិនផងដែរ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីវា ។ ច្បាប់ទំនាក់ទំនងជាមួយបរទេសបានកំណត់យ៉ាងច្បាស់ថា ចំពោះទង្វើដែលបំពានច្បាប់អន្តរជាតិនិងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិ  និងទង្វើបង្កការប៉ះពាក់ដល់អធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍នៃសាធារណៈរដ្ឋប្រជាមានិតចិន   សាធារណៈរដ្ឋប្រជាមានិតចិនមានសិទ្ធិចាត់វិធានការតបតវិញ និងចាត់វិធានការកំហិត ។ ឥស្សរជនវិភាគបានយល់ឃើញថា ប្រការនេះបានផ្តល់នូវមូលដ្ឋានច្បាប់សម្រាប់ប្រទេសចិនអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការប្រឆាំងការដាក់ទណ្ឌកម្ម ការប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការប្រឆាំងការលូកដៃគ្រប់គ្រង ប្រការទាំងនេះមានអនុគ្រោះដល់ការគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិឱ្យកាន់តែប្រសើរឡើងផងដែរ។

      នៅពេលដែលពិភពលោកបានឈានចូលដល់ដំណាក់កាលច្របូកច្របល់និងផ្លាស់ប្តូរថ្មី  ថាមពលវិជ្ជមានដែលបញ្ចេញដោយច្បាប់នេះនឹងធ្វើឱ្យពិភពលោកកាន់តែយល់ដឹងពីប្រទេសចិន ស្គាល់ប្រទេសចិន  និងជឿជាក់លើប្រទេសចិន៕


អ្នកបកប្រែ:冯辉
ប្លុកពិសេស