ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើទំនាក់ទំនងរវាងចិននិងអាមេរិកអាចបន្ធូរសភាពតានតឹងឬអត់ សំខាន់គឺអាស្រ័យលើអាមេរិកគួរធ្វើយ៉ាងម៉េច
2023-07-01 12:27:54cri
Share with:

    ប៉ុន្មានថ្ងៃមុននេះ  ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោកBlinkenរដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ចប់ហើយ ។ លក្ខណៈពិសេសលេចធ្លោបំផុតនៃដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោកBlinken គឺ"លើកដំបូងចំនួន៥" ៖ ទី១ នេះគឺជាដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកជាលើកដំបូង ដោយគ្មានការអញ្ជើញពីប្រទេសចិន។ ទី២  នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងដែលភាគីអាមេរិកបានស្នើសុំប្រទេសចិនជាច្រើនលើក ប្រទេសចិនទើបអនុញ្ញាត។ ទី៣ នេះគឺជាដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោកBlinken ជាលើកដំបូង ។ ទី៤ នេះគឺជាដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកជាលើកដំបូង ចាប់តាំងពីលោកBidenឡើងកាន់មុខតំណែងមក ។ ទី៥ នេះគឺជាដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំចាប់តាំងពីឆ្នាំ២០១៨មក។

      ហេតុអ្វីបានជាអាមេរិកលាបពណ៌និងមួលបង្កាច់ប្រទេសចិន ហើយបំផុសសង្រ្គាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យាដោយឯកតោភាគីសំដៅចំពោះប្រទេសចិនជាបន្តបន្ទាប់ផង ប៉ុន្តែមួយផ្នែកទៀតអាមេរិកក៏ទទូចចង់បំពេញទស្សនកិច្ចនៅប្រទេសចិនផង?

     ទីមួយ គឺដោយសារកត្តាជម្លោះផ្ទៃក្នុងខាងនយោបាយរបស់អាមេរិក។ ក្រសួងការបរទេសអាមេរិកស្មើនឹងក្រសួងការបរទេសចិន។ ដើមឡើយ ក្រសួងការបរទេសអាមេរិក ទទួលបន្ទុកការងារការទូតជាប់រហូត  ប៉ុន្តែក្រោយពីសង្គ្រាមលោកលើកទី២កាលពីឆ្នាំ១៩៤៧ អាមេរិកបានបង្កើតគណៈកម្មាធិការសន្តិសុខជាតិ ក្នុងងអង្គការសន្តិសុខជាតិ គណៈកម្មាធិការនេះមានឋានៈខ្ពស់ជាងក្រសួងការពារជាតិនិងស្ថាប័នការទូត    ហើយវាស្ថិតនៅកំពូលនៃស្ថាប័នរដ្ឋបាលនិងស្ថាប័នបណ្ណាល័យគំនិត  ទើបបានជាឥទ្ធិពលរបស់ក្រសួងការបរទេសអាមេរិកបានធ្លាក់ចុះ។ លោកBlinkenបានបម្រើការងារជារដ្ឋមន្ត្រីការបរទេសអាមេរិកអស់រយៈពេលជាងពីរឆ្នាំ ហើយស្ទើរតែគ្មានសមិទ្ធផលការទូតសំខាន់ៗណាមួយក្នុងអំឡុងពេលកាន់តំណែងរបស់គាត់ ។ ប្រសិនបើលោកBlinkenអាចឆ្លៀតប្រើដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ  អាចបង្កើតស្ថានការណ៍ថ្មី និងទទួលបានការវាយទម្លុះពិតប្រាកដ ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក នោះវានឹងមានសារៈសំខាន់យ៉ាងខ្លាំងចំពោះអាជីពនយោបាយរបស់គាត់នាពេលអនាគត។

     ទីពីរ   ស្របពេលដែលកម្លាំងរបស់ប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់  អាមេរិកកាន់តែត្រូវការការគាំទ្រពីប្រទេសចិនក្នុងការដោះស្រាយបញ្ហាអន្តរជាតិ ។  ទំនាក់ទំនងរវាងចិននិងអាមេរិកគឺជាអាទិភាពកំពូលនៃទំនាក់ទំនងការទូតរបស់អាមេរិក ហើយក៏ជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយនៅលើពិភពលោកផងដែរ ។ សព្វថ្ងៃនេះ នៅពេលដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ហើយវិបត្តិអ៊ុយក្រែនមានសភាពកាន់តែអាប់អួរទៅៗ  អាមេរិកពិតជាត្រូវការទាក់ទងជាមួយប្រទេសចិនក្នុងវិស័យជាច្រើន។ តាមដំណឹងផ្សាយឱ្យដឹងថា  បន្ទាប់ពីលោកBlinkenបានបំពេញទស្សនកិច្ចនៅប្រទេសចិន  អាមេរិកបានបញ្ចេញព័ត៌មានថា    លោកស្រីYellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកប្រហែលនឹងមកបំពេញទស្សនកិច្ចនៅប្រទេសចិននៅដើមខែកក្កដា ដើម្បីស្ដារទំនាក់ទំនងឡើងវិញជាមួយប្រទេសចិន។

       ប្រទេសចិនជាសម្ព័ន្ធនៃសុជីវធម៌ ហើយបានបង្ហាញពីសណ្ដានចិត្តដ៏ធំទូលាយរបស់ប្រទេសមហាអំណាចផងដែរ។ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសម្ដែងការគួរសមជាមួយលោកBlinken  ហើយបានលើកឡើងនូវមតិយោបល់ប្រកបដោយលក្ខណៈយុទ្ធសាស្ត្រនិងណែនាំស្តីពីគោលជំហរជាគោលការណ៍នៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកប្រកបដោយស្ថិរភាព ។ ដូច្នេះ អាចនិយាយបានថា ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Blinken ទទួលបាននូវសារៈសំខាន់ជាវិជ្ជមានមួយចំនួន ។ ក្នុងនោះ អ្វីដែលសំខាន់បំផុត គឺថា ភាគីទាំងពីរចិននិងអាមេរិកបានយល់ព្រមអនុវត្តមតិឯកភាពរួមដែលប្រមុខរដ្ឋប្រទេសទាំងពីរបានឈានដល់ក្នុងជំនួបនៅកោះបាលី ហើយយល់ព្រមត្រឡប់ទៅរករបៀបវារៈដែលបានកំណត់នៅពេលជំនួបពិភាក្សានោះផងដែរ ។

      តើទំនាក់ទំនងរវាងចិននិងអាមេរិកអាចបន្ធូរបន្ថយសភាពតានតឹងឬអត់ ប្រទេសចិនបានបង្ហាញអាកប្បកិរិយារបស់ខ្លួនយ៉ាងច្បាស់លាស់ហើយ  សំខាន់គឺអាស្រ័យទៅលើអ្វីដែលវ៉ាស៊ីនតោននឹងធ្វើ ។  ដូចដែលក្រសួងការបរទេសចិនបានថ្លែងថា"ការទាក់ទងត្រូវតែដោះស្រាយកង្វល់របស់ភាគីទាំងពីរ  ត្រូវតែមានប្រសិទ្ធិភាពជាក់ស្តែងនិងដោះស្រាយបញ្ហា   មិនអាចទាក់ទងគ្នាផង  តែបង្ខូចផលប្រយោជន៍របស់គូភាគីផងនោះទេ រឹតតែមិនអាចនិយាយផ្សេង ធ្វើផ្សឹងឡើយ"៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស