«“星星之火,可以燎原” / កម្ទេចផ្កាភ្លើង អាចដុតឆេះវាលស្មៅ »
នេះជាសម្តីមួយឃ្លាដ៏ល្បីឈ្មោះរបស់លោក ម៉ៅសេទុង ដែលបានលើកឡើងកាលពីឆ្នាំ១៩៣០ ដែលកាលនោះលោកបានដឹកនាំកងទ័ពក្រហមប្រយុទ្ធយ៉ាងលំបាកនឹងកម្លាំងប្រឆាំងនៅជនបទ។ ឃ្លានេះបានប្រៀបថា ទោះបីជាអ្វីៗដែលទើបចាប់ផ្តើមវាមានកម្លាំងទន់ខ្សោយក្តី ប៉ុន្តែនឹងរីកចម្រើនដល់កម្រិតខ្លាំងក្លានៅពេលអនាគត។
ពីខែតុលាឆ្នាំ១៩២៧ដល់ខែកុម្ភៈឆ្នាំ១៩៣០ បក្សកុម្មុយនីស្តចិនដែលទើបបង្កើតឡើងមិនជាយូរប៉ុន្មានបានបង្កើតមូលដ្ឋានបដិវត្តន៍ទីមួយនៅជនបទរបស់ប្រទេសចិនក្នុងតំបន់ភ្នំJinggangshan ហើយបានតស៊ូប្រយុទ្ធយ៉ាងលំបាកជាមួយកម្លាំងប្រឆាំងកុកម៉េងតាំងទាំងវិស័យយោធានិងសេដ្ឋកិច្ច ហើយកម្លាំងទន់ខ្សោយនៃកងទ័ពក្រហមបានយកឈ្នះកម្លាំងខ្លាំងក្លារបស់ពួកប្រឆាំងជាច្រើនលើក។
កាលនោះក្នុងប្រទេសចិនមានកសិករក្រីក្រយ៉ាងច្រើន មានតែជួលដីពីម្ចាស់ដី ត្រូវទទួលរងការកេងប្រវ័ញ្ចខ្លាំង ភាពអត់ឃ្លានរហូតដល់ស្លាប់ជាការគំរាមកំហែងខ្លាំងបំផុតចំពោះសិទ្ធិរស់រានមានជីវិតរបស់ប្រជាកសិករចិន។ បក្សកុម្មុយនីស្តចិនបានចាត់ទុកបញ្ហាដីធ្លីជាបញ្ហាគន្លឹះដោយបានបំពេញតម្រូវការរបស់កសិករចំពោះដីធ្លី ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនកាន់តែច្រើនឡើងៗ។
កាលនោះសាធារណជនបានច្រៀងបែបនេះថា ៖«សណ្តែកក្នុងដីស្រែរីកផ្កាក្រហម យើងសប្បាយរីករាយដោយមានកងទ័ពក្រហម ពួកគហបតីអាក្រក់ត្រូវផ្តួលរលំ ដីធ្លីព្រៃភ្នំមករកម្ចាស់ដើមវិញ»។
ដោយសារការប្រកាន់ខ្ជាប់ការស្វែងរកផលប្រយោជន៍សាធារណជូនប្រជាជន ទើបធ្វើបក្សកុម្មុយនីស្តចិនអាចផ្សព្វផ្សាយ “ផ្កាភ្លើងតូចៗ ” នៃការបដិវត្តរ៍ដល់ទូទាំងប្រទេសចិន រហូតបានបង្កើតប្រវត្តិសាស្ត្រចិនថ្មីសន្លាង។
លោក Xi Jinping អ្នកដឹកនាំកំពូលចិនតែងបញ្ជាក់ថា «ប្រវត្តិសាស្ត្រជាសៀវភៅបង្រៀនដ៏ល្អបំផុត»។ ចាប់ពីពេលបង្កើតបក្សដល់បច្ចុប្បន្ន បក្សកុម្មុយនីស្តចិនបានឆ្លងកាត់ពេលវេលា ១០២ ឆ្នាំហើយ ឃ្លាចុងបំផុតនៃស្មារតីបង្កើតបក្សគឺ “មិនធ្វើឱ្យប្រជាជនខកចិត្ត” ។ អានប្រវត្តិសាស្ត្រឡើងវិញ រឿងតស៊ូរបស់វីរជនជំនាន់មុនតែងបន្ថែមកម្លាំងចិត្តដល់យើង៕