ខ្សែសង្វាក់ដំឡើងយន្តហោះស៊ីវិលតែមួយគត់ក្នុងទ្វីបអាស៊ីរបស់ក្រុមហ៊ុនAirbus ដែលស្ថិតនៅក្រុងTianjinប្រទេសចិនបានប្រគល់យន្តហោះសេរី A321neo មួយគ្រឿងដល់ក្រុមហ៊ុនអាកាសចរណ៍ WIZZAir ប្រទេសហុងគ្រីកាលពីថ្ងៃទី២៦ ខែមិថុនា ។ នេះជាលើកទីមួយដែលយន្តហោះAirbus ដំឡើងនៅចិនបានលក់ដល់ទ្វីបអឺរ៉ុប។
អគ្គនាយកមជ្ឈមណ្ឌលប្រគល់យន្តហោះនៃក្រុមហ៊ុនAirbusប្រចាំនៅក្រុងTianjin បានលើកឡើងថា ក្រោមបរិបទដែលសេដ្ឋកិច្ចចិនបានស្តារឡើងវិញយ៉ាងខ្លាំង សមត្ថភាពដំឡើងចុងក្រោយនៅអាស៊ីរបស់យន្តហោះAirbusក៏កើនឡើងដែលអាចបំពេញតម្រូវការកាន់តែច្រើនរបស់អតិថិជនអន្តរជាតិ ហើយនឹងបញ្ចូលកម្លាំងចលករថ្មីដល់ទីផ្សារអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
លក្ខណៈពិសេសនៃយន្តហោះសេរី A321neo គឺយន្តហោះប្រភេទនេះមានខ្នាតតូច តែអាចដឹកជញ្ជូនដូចយន្តហោះខ្នាតធំ និងអាចធ្វើដំណើរចម្ងាយឆ្ងាយដូចយន្តហោះខ្នាតធំដែរ ហើយយន្តហោះនេះអាចដឹកអ្នកដំណើរអតិបរមាចំនួន244 នាក់។ ខ្សែសង្វាក់ដំឡើងយន្តហោះAirbusនៅក្រុងTianjin បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៨ ក្នុងបំណងបំពេញតម្រូវការនៃទីផ្សារអាស៊ីប៉ាស៊ីហ្វិក៕