ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើភូមិភាគស្វយ័តXinJiangដ៏ពិតប្រាកដមានលក្ខណៈបែបណា?មនុស្សកាន់តែច្រើននឹងមើលឃើញការពិតដោយផ្ទាល់ភ្នែក
2023-06-28 15:00:08cri
Share with:

    ក្នុងរយៈពេល៩ថ្ងៃ  ក្រុមអ្នកទេសចរជប៉ុនដែលបង្កើតឡើងដោយមនុស្ស២០នាក់បានធ្វើដំណើរទៅដល់ទីក្រុងUrumqi ទីក្រុងTurpanទីក្រុងKorlaនិងទីក្រុងKashgarជាបន្តបន្ទាប់ ហើយបានដកបទពិសោធយ៉ាងស៊ីជម្រៅពីទំនៀមទម្លាប់និងវប្បធម៌ជនជាតិរបស់XinJiang។ សមាជិកក្រុមទេសចរណ៍បានផ្សាយផ្ទាល់ទាំងស្រុងនូវដំណើរទស្សនកិច្ចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចែករំលែកការមើលឃើញនិងការដឹងឭរបស់ពួកគេនៅភូមិភាគស្វយ័តXinJiangជាមួយអ្នកនិយមលេងអ៊ីនធឺណែតលើពិភពលោក ហើយទទួលបានការចុចlikeជាច្រើន។

      តើភូមិភាគស្វយ័តXinjiangមានលក្ខណៈបែបណា?កាលពីមុន  ស្ថានទូតចិនប្រចាំប្រទេសជប៉ុនធ្លាប់បានបំផុសសកម្មភាពជ្រើសរើសអ្នកទេសចរឱ្យទៅទស្សនាភូមិភាគស្វយ័តXinjiang   ប្រជាជនជប៉ុនបានចុះឈ្មោះយ៉ាងសកម្ម ហើយពួកគេទាំងអស់គ្នាសុទ្ធតែបានចូលរួមដោយចំណាយថវិកាផ្ទាល់ខ្លួន។ នៅពេលទៅទស្សនាចម្ការកប្បាសដែលមានស្តង់ដារខ្ពស់ អ្នកទេសចរជប៉ុនបានដឹងថា វាចំណាយពេលត្រឹមតែ២ថ្ងៃ ដើម្បីសាបព្រួសចម្ការកប្បាសទំហំ២សែន២ពាន់ម៉ែត្រក្រឡា  និង៥ម៉ោងសម្រាប់យន្តហោះគ្មានមនុស្សបើក ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតនោះ អ្នកទេសចរជប៉ុនបានស្រែកថា"អស្ចារ្យណាស់" ដោយនិយាយថា នេះគឺខុសប្លែកពីគ្នាទាំងស្រុងពីអ្វីដែលហៅថា "ពលកម្មដោយបង្ខំ"ដែលប្រព័ន្ធផ្សព្វផ្សាយជប៉ុនឃោសនាបំប៉ោងនោះ  ពីព្រោះភូមិភាគស្វយ័តXinjiang សម្រេចបាននូវការធ្វើយន្តូបនីយកម្មកម្រិតខ្ពស់ជាយូរណាស់មកហើយ។

      ក្រៅពីនេះ  សមាជិកជាច្រើននៃក្រុមទេសចរណ៍បានហាត់ប្រាណពេលព្រឹក ចូលរួមពិធីមង្គលការ  និងច្រៀងរាំជាមួយប្រជាជនភូមិភាគស្វយ័តXinjiangដោយដកបទពិសោធពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។  នៅពេលដែលបានឃើញការចែករំលែករបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម   អ្នកនិយមលេងអ៊ីនធឺណែតជប៉ុនជាច្រើនបានខមិនថា  ភូមិភាគស្វយ័តXinJiangគឺ"ខុសប្លែកពីគ្នាទាំងស្រុង"ពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនបានពិពណ៌នា  ហើយពួកគេក៏រំពឹងចង់ទៅទស្សនានៅប្រទេសចិននាពេលអនាគតផងដែរ។

     តើភូមិភាគស្វយ័តXinJiangដ៏ពិតប្រាកដមានលក្ខណៈបែបណា?មនុស្សកាន់តែច្រើននឹងមើលឃើញការពិតដោយផ្ទាល់ភ្នែក។  ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  មានមន្ត្រីការទូតនិងអ្នកសារព័ត៌មានជាង១ពាន់នាក់ដែលមកពីជាង១រយប្រទេសនិងតំបន់បានចូលទស្សនានៅភូមិភាគស្វយ័តXinJiang ដោយមានការចាប់អារម្មណ៍ផ្ទាល់ខ្លួនលើភាពស្រស់ស្អាត ភាពសុខដុមរមនានិងការអភិវឌ្ឍរបស់ភូមិភាគស្វយ័តXinJiang។លោកVivasអ្នកនិពន្ធនិងជាអ្នកសារព័ត៌មានជនជាតិបារាំងធ្លាប់បានទៅពិនិត្យសិក្សានៅភូមិភាគស្វយ័តXinJiangចំនួនបីដង ហើយបានសរសេរសៀវភៅអវសាននៃព័ត៌មានក្លែងក្លាយអំពីជនជាតិUygur។គាត់បានលើកឡើងថា  មានមនុស្សកាន់តែច្រើនឡើងៗបានដឹងថា ពាក្យសំដីរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចសុទ្ធតែជាពាក្យកុហក  ហើយការចាត់ទុកប្រទេសចិនជា"បិសាច"របស់ពួកគេគឺបម្រើដល់គោលបំណងនយោបាយ។

      ព្រមពេលជាមួយគ្នានេះ  ទិន្នន័យក៏បានបញ្ជាក់យ៉ាងមុតមាំនូវភាពរុងរឿងនិងការអភិវឌ្ឍរបស់ភូមិភាគស្វយ័តXinJiangផងដែរ។ នៅចុងឆ្នាំ២០២០  ភូមិភាគស្វយ័តXinJiang បានលុបបំបាត់ចោលភាពក្រីក្រទាំងស្រុង។ នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៣ GDPរបស់ភូមិភាគស្វយ័តXinJiangមាន៤១៤៩៥.២លានយាន់ប្រាក់ចិន ដែលកើនឡើង៤.៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣  ភូមិភាគស្វយ័តXinJiangទទួលបានភ្ញៀវទេសចរចំនួន៧២លាន៧សែន៤ពាន់៦រយនាក់ ដែលកើនឡើង៣៤.៩១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ នាពេលបច្ចុប្បន្ននេះ  សេដ្ឋកិច្ចនៃភូមិភាគស្វយ័តXinJiangបានទទួលការអភិវឌ្ឍជាបន្តបន្ទាប់  សង្គមមានភាពសុខដុមរមនានិងស្ថិរភាព  ហើយការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ចំណុចនេះត្រូវបានទទួលស្គាល់ជាទូទៅដោយសហគមន៍អន្តរជាតិ។

        នៅប្រទេសជប៉ុននិងប្រទេសចិនសុទ្ធតែមានសុភាសិតមួយដូចគ្នាដែលថា“ឮ១រយដងមិនស្មើនឹងជួប១ដង”។ លើកនេះ  ការមើលឃើញដោយផ្ទាល់ភ្នែកនិងបទពិសោធន៍ផ្ទាល់ខ្លួនរបស់សមាជិកក្រុមទេសចរណ៍ជប៉ុនបានបញ្ជាក់ម្ដងទៀតថា  ភូមិភាគស្វយ័តXinJiangដ៏ពិតប្រាកដខុសប្លែកពីគ្នាទាំងស្រុងជាមួយអ្វីដែលប្រព័ន្ធសារព៍ត៌មានលោកខាងលិចមួយចំនួនតូចបានផ្សព្វផ្សាយ។ នេះបានធ្វើឱ្យពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងភូមិភាគស្វយ័តXinJiangដែលមានចេតនាអាក្រក់ទាំងនោះត្រូវលាតត្រដាងដោយឯកឯង។ភូមិភាគស្វយ័តXinJiangដែលប្រកបដោយភាពស្រស់ស្អាត សម្បូរសប្បាយធូរធារ សុខដុមរមនានិងស្ថិរភាព  ទើបជាភូមិភាគស្វយ័តXinJiangដ៏ពិតប្រាកដ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស