ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្លៀតឱកាសបុណ្យសែននំចាំងឈ្វេងយល់ប្រសាសន៍លោកXi Jinpingអំពីការការពារបេតិកភណ្ឌវប្បធម៌
2023-06-22 06:59:39cri
Share with:

       បុណ្យ Duanwuឬហៅថាបុណ្យសែននំចាំង ត្រូវនឹងថ្ងៃទី៥ ខែទី៥ តាមប្រតិទិនចន្ទគតិចិន ជាពិធីបុណ្យប្រពៃណីចិនជាថ្ងៃបុណ្យដំបូងគេដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រោះមានទំនៀមទម្លាប់ជាច្រើនបង្ហាញពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ប្រជាជាតិចិន។

          លោក Xi Jinping  បានតាមដានយកចិត្តទុកដាក់ចំពោះការការពារវប្បធម៌ប្រពៃណី។ កាលពីឆ្នាំ១៩៨០ លោកធ្វើជាលេខាបក្សប្រចាំការនៅស្រុកZhengdingខេត្តHebei ។ក្នុងស្រុកមានសំណង់អគារបុរាណជាច្រើនដែលបានទាក់ទាញចំណាប់អារម្មណ៍របស់លោកយ៉ាងស៊ីជម្រៅ។ ថ្ងៃមួយ លោកបានទៅដល់ខាងលិចវត្តLongxing  បានឃើញសិលាចារឹកសរសេរដោយលោក ZhaoMengfu អ្នកសរសេរអក្សរផ្ចង់ដ៏ល្បីឈ្មោះនៅរជ្ជកាលYUAN ប្រឡាក់ដីភក់ពេញ គ្មានការការពារ លោកបានរកអ្នកគ្រប់គ្រងភ្លាមហើយរិះគន់ថា «បើយើងអភិរក្សមិនបានល្អគឺមានទោសចំពោះជំនាន់ក្រោយ។»

         ចំពោះធ្វើយ៉ាងណាដើម្បីធ្វើការពារវត្ថុបុរាណឱ្យល្អ កាលពីខែកុម្ភៈឆ្នាំ២០១៤ លោកXi Jinping  ប្រធានរដ្ឋចិនបានលើកឡើងថា «ត្រូវការពារផងអភិវឌ្ឍន៍ផងឱ្យស្របពេលតែមួយ។» កាលពីខែមេសាឆ្នាំ២០២៣ លោកXi Jinping បានលើកឡើងក្នុងលិខិតជូនពរចំពោះសន្និសីទសហព័ន្ធការពារបេតិកភ័ណ្ឌវប្បធម៌អាស៊ីថា ប្រទេសចិននឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបេតិកភ័ណ្ឌវប្បធម៌ ជំរុញឱ្យប្រជាជនគ្រប់ប្រទេសស្និតស្នាលគ្នាគោរពរាប់អានគ្នា ដើម្បីរួមគ្នាជំរុញអរិយធម៌មនុស្សជាតិ៕

 




អ្នកបកប្រែ:邓倩
ប្លុកពិសេស