ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រភពដើមនិងទំនៀមទម្លាប់នៃបុណ្យសែននំចាំង
2023-06-21 15:59:01cri
Share with:



ថ្ងៃទីប្រាំខែប្រាំតាមចន្ទគតិចិនជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យសែននំចាំង ដែលជាបុណ្យប្រពៃណីមួយក្នុងចំណោមបុណ្យធំៗចំនួនបួននៅក្នុងប្រទេសចិន ថ្ងៃបុណ្យបីទៀតមានបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុណ្យឆេងម៉េង និងបុណ្យសែនព្រះខ

មានទស្សនៈជាច្រើនអំពីប្រភពដើមនៃថ្ងៃបុណ្យសែននំចាំង ទស្សនៈដែលមានឥទ្ធិពលបំផុត គឺជាទស្សនៈស្តីពីការរំលឹកដល់វិញ្ញាណក្ខន្ធលោក Qu Yuan កវនិពន្ធ Qu Yuan គឺជាមន្ត្រីធំរបស់ស្តេច Huai នៃនគរ Chu ក្នុងសម័យ Chunqiu។ គាត់បានផ្តួចផ្តើមឱ្យដំឡើងឋានៈអ្នកមានសមត្ថភាពដើម្បីឱ្យប្រទេសជាតិនិងយោធាមានភាពខ្លាំងក្លា ក៏ដូចជាផ្តួចផ្តើមឱ្យរួមដៃគ្នាជាមួយនគរ Qi ដើម្បីប្រឆាំងនឹងនគរ Qin។ គំនិតផ្តួចផ្តើមរបស់លោក  Qu Yuan ត្រូវបានប្រឆាំងយ៉ាងខ្លាំងពីពួកអភិជន។ លោក Qu Yuan ត្រូវបានស្តេចបណ្តេញចេញពីរាជធានី និងនិរទេសទៅតំបន់ទន្លេ Yuan និងទន្លេ Xiang ។ នៅឆ្នាំ ២៧៨ មុនគ្រិស្តសករាជ កងទ័ព Qin បានដណ្តើមកាន់កាប់រាជធានីនគរ Chu  ដោយមើលឃើញមាតុភូមិត្រូវបានឈ្លានពាន លោក Qu Yuan ឈឺចិត្តយ៉ាងខ្លាំង ហើយនៅថ្ងៃទីប្រាំខែប្រាំតាមចន្ទគិតចិន គាត់បានបដុំថ្មលោតចូលទៅក្នុងទន្លេ Miluo ដែលបានចារទំព័រស្នេហាជាតិដ៏អស្ចារ្យជាមួយនឹងការបូជាជីវិត។

ទំនៀមទម្លាប់ប្រពៃណីធំបំផុតនៃបុណ្យសែននាំចាំងគឺការអុំទូកនិងហូបនាំចាំង។ ប្រជាជនចិនបានផ្សារភ្ជាប់ការប្រណាំងទូកនិងការហូបនាំចាំងជាមួយនឹងលោក Qu Yuan តាមតំណាលតៗគ្នាថា បន្ទាប់ពីលោក Qu Yuan បានលោតចូលទៅក្នុងទន្លេ ប្រជាជនក្នុងតំបន់បានអុំទូកដើម្បីជួយសង្គ្រោះគាត់ ដូច្នេះបានកកើតជាទម្លាប់នៃការប្រណាំងទូក។ មានខ្លាះតំណាលថា ប្រជាជនតែងតែបោះអាហារទៅក្នុងទឹកដើម្បីគោរពវិញ្ញាណក្ខន្ធលោក Qu Yuan ប៉ុន្តែអាហារទាំងនេះភាគច្រើនត្រូវបាននាគស៊ីអស់  ទើបពួកគេបានប្រើស្លឹកវេចបាយ ហើយរុំដោយសូត្រពណ៌ចម្រុះ ដូច្នេះបានកកើតជានំចាំង។ នេះជាដើមកំណើតនៃការប្រណាំងទូក និងហូបនំចាំងក្នុងថ្ងៃបុណ្យសែននំចាំង។

ការប្រណាំងទូកជាសកម្មភាពសំខាន់មួយនៃថ្ងៃបុណ្យសែននចាំង ដូច្នេះបុណ្យសែននំចាំងក៏ត្រូវបានគេហៅថាបុណ្យអុំទូកផងដែរ។ ការប្រណាំងទូកគឺមានការពេញនិយមយ៉ាងខ្លាំងនៅតាមតំបន់ឆ្នេរសមុទ្រភាគខាងត្បូងប្រទេសចិន។ លើសពីនេះ ក្នុងនាមជាព្រឹត្តិការណ៍ប្រពៃណីនៃបុណ្យសែននំចាំង ការប្រណាំងទូកត្រូវបានផ្សព្វផ្សាយនៅជុំវិញពិភពលោក។ បច្ចុប្បន្នមានប្រទេសនិងតំបន់ជាង ៨៥ មានសកម្មភាពប្រណាំងទូក។

ក្រៅពីការប្រណាំងទូកនិងហូបនំចាំង ទំនៀមទម្លាប់ប្រពៃណីនៃថ្ងៃបុណ្យសែននំចាំងក៏មានការព្យួរស្មៅ Ai និងស្មៅ Changpu ទៅមាត់ទ្វារផ្ទះ ការចងខ្សែសូត្រចម្រុះពណ៌ និងការងូតទឹកដែលដាំដោយថ្នាំចិនសែជាដើមដើម្បីបណ្តេញជំងឺ និងឧបទ្រពចង្រៃ៕





អ្នកបកប្រែ:张艳萍
ប្លុកពិសេស