ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖"ការដែលលោក Lionel Messi ទទួលប្រជាប្រិយភាពខ្លាំងនៅប្រទេសចិន"បានក្លាយជាបង្អួចមួយទៀតសម្រាប់ការស្វែងយល់ពីគ្នាទៅវិញទៅមករវាងចិននិងពិភពលោក
2023-06-19 17:41:02cri
Share with:

   ប៉ុន្មានថ្ងៃកន្លងទៅនេះ ទីក្រុងប៉េកាំងមានធាតុអាកាសក្តៅស្អុះស្អាប់ខ្លាំង ។ នេះមិនត្រឹមតែដោយសារសីតុណ្ហភាពខ្ពស់ក្នុងរយៈពេលប៉ុន្មានថៃ្ងជាប់ៗគ្នាប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារវត្តមានរបស់លោក Lionel Messi បានក្លាយជាប្រធានបទក្តៅពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។ "អ្នកចូលចិត្តបាល់ទាត់ដ៏រួសរាយរាក់ទាក់" "បរិយាកាសសប្បាយរីករាយ" "អាកប្បកិរិយាដ៏មេត្រីភាព" ។ល។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រព័ន្ធសារព័ត៌មានបរទេស ដូចជា ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិកនិងទីភ្នាក់ងារសារព័ត៌មាន Reuters ជាដើមបានផ្សាយដំណឹងយ៉ាងទូលំទូលាយអំពីដំណើរទស្សកិច្ចរបស់លោក Lionel Messi នៅទីក្រុងប៉េកាំង ។ ដំណឹងអំពី"លោក Lionel Messi ទទួលប្រជាប្រិយភាពខ្លាំងនៅទីក្រុងប៉េកាំង"ត្រូវបានផ្សព្វផ្សាយតៗគ្នាជាបន្តបន្ទាប់លើបណ្តាញទំនាក់ទំនងសង្គមបរទេសដែលធ្វើឱ្យពិភពលោកអាចមើលឃើញប្រទេសចិនដ៏ពិតប្រាកដនិងគួរឱ្យស្រឡាញ់ ។

    រំលឹកឡើងវិញនូវដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងរយៈពេល ៥ ថ្ងៃរបស់ក្រុមបាល់ទាត់បុរសនៃប្រទេសអាហ្សង់ទីន គ្រាដែលគួរឱ្យអ្នកផងយកចិត្តទុកដាក់បំផុតគឺ ការប្រកួតបាល់ទាត់មិត្តភាពរវាងអាហ្សង់ទីននិងអូស្ត្រាលីដែលបានរៀបចំធ្វើនៅកីឡដ្ឋាន Gong ren ក្រុងប៉េកាំងនាយប់ថ្ងៃទី ១៥ ខែមិថុនានេះ ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានកត់សម្គាល់ឃើញថា នៅកៅអីទស្សនិកជន អ្នកចូលចិត្តបាល់ទាត់របស់ចិនជាច្រើននាក់បានពាក់អាវលេខ ១០ របស់ក្រុមបាល់ទាត់អាហ្សង់ទីនដោយស្រែកឈ្មោះលោក Lionel Messi ដែលបានប្រមូលផ្តុំគ្នាយ៉ាងកកកុញប្រៀបដូចជា"មហាសមុទ្រពណ៌ខៀវនិងស" ។ ដោយឡែកនៅលើអាវយឺតក្រុមបាល់ទាត់អាហ្សង់ទីន ឈ្មោះកីឡាករត្រូវបានសរសេរជាភាសាចិនដែលធ្វើឱ្យអ្នកចូលចិត្តបាល់ទាត់របស់ចិនមានអារម្មណ៍ជិតស្និទ្ធយ៉ាងខ្លាំង ។ ប្រព័ន្ធសារព័ត៌មានបរទេសមួយចំនួនបានធ្វើអត្ថាធិប្បាយថា ការប្រកួតលើកនេះបានក្លាយជាការប្រកួតដែលផ្តួចផ្តើមរៀបចំដោយលោក Lionel Messi និងក្រុមបាល់ទាត់អាហ្សង់ទីន ។ ដូចលោក Lionel Messi ដែលបានថ្លែងថា "ខណៈពេលដែលខ្ញុំមកដល់ប្រទេសចិនលើកនេះ ខ្ញុំបានទទួលអារម្មណ៍ដែលរាក់ទាក់កក់ក្តៅពីសំណាក់អ្នកស្នេហាកីឡាបាល់ទាត់របស់ចិន "។

    "នេះគឺជាការប្រកួតដ៏អស្ចារ្យមួយ ។" អ្នកចូលចិត្តបាល់ទាត់ភេទប្រុសម្នាក់បានសម្តែងការសរសើរខ្ពស់ចំពោះការប្រកួតលើកនេះផង ហើយបានបង្ហាញដោយមោទនភាពនូវអាវយឺតរបស់គាត់ដែលសរសេរឈ្មោះលោក Lionel Messi ផង ។

    រឿងរ៉ាវរបស់អ្នកចូលចិត្តបាល់ទាត់របស់ចិននីមួយៗបានធ្វើឱ្យពិភពលោកមើលឃើញនូវក្តីស្រឡាញ់របស់ប្រជាជនចិនចំពោះកីឡាបាល់ទាត់និងវិញ្ញាសាកីឡា មើលឃើញនូវភាពបើកចំហ ភាពរួសរាយរាក់ទាក់ព្រមនិងមេត្រីភាពរបស់ប្រជាជនចិន ក៏ដូចជាកម្លាំងរស់រវើកនៃប្រទេសចិននាសម័យបច្ចុប្បន្នផងដែរ ។ ប្រការនេះក៏បានធ្វើឱ្យចំណាប់អារម្មណ៍មិនល្អចំពោះប្រទេសចិនដែលបង្កឡើងដោយប្រព័ន្ធសារព័ត៌មានលោកខាងលិចកើតមានការផ្លាស់ប្តូរកាន់តែច្រើនឡើងៗ ។

    ដោយសារមូលហេតុមិនយល់ដឹងឬគំនិតលំអៀងដែលដក់ជាប់ក្នុងផ្នត់គំនិត បានជាបទរបាយការណ៍ពាក់ព័ន្ធនឹងប្រទេសចិននៃប្រព័ន្ធសារព័ត៌មានលោកខាងលិចជាច្រើនគឺ មួលបង្កាច់និងបំភ្លៃការពិតដែលបានលាក់បាំងការយល់ដឹងរបស់ប្រជាជនលោកខាងលិចជាច្រើន ។ នៅលើបណ្តាញទំនាក់ទំនងសង្គមលោកខាងលិច មានមនុស្សតែងតែសួរសំណួរហួសហេតុមួយចំនួន ។ ឧទាហរណ៍ដូចជា តើប្រជាជនចិនសុទ្ធតែចេះក្បាច់គុនកុងហ្វូឬអត់ ? តើប្រជាជនចិនត្រឹមតែចេះលេងកីឡាវាយប៉េងប៉ុងលើតុមែនទេ ?។ល។

    តើប្រជាជនចិនជាក្រុមមនុស្សបែបណា ? តើប្រទេសចិនជាប្រទេសបែបណា ? ឮមួយរយដងមិនស្មើនឹងជួបម្តង ។ កាលពីឆ្នាំ ២០២១ យុវជនម្នាក់មកពីប្រទេសកូឡុំប៊ីបានប្រាប់ទៅកាន់មជ្ឈដ្ឋានខាងក្រៅនូវការមើលឃើញនិងដឹងឮផ្ទាល់ខ្លួននៅក្នុងប្រទេសចិនអស់រយៈពេលជាងបីឆ្នាំ ។ គាត់បាននិយាយថា បន្ទាប់ពីមកដល់ប្រទេសចិន គាត់ទើបរកឃើញថា "ប្រទេសចិនដែលស្ថិតនៅក្រោមការផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានបរទេសនិងប្រទេសចិនដ៏ពិតប្រាកដនាពេលបច្ចុប្បន្ននេះ មានគម្លាតឆ្ងាយពីគ្នាយ៉ាងហោចណាស់ ២០ ឆ្នាំ" ។

     ដំណើរទស្សនកិច្ចរបស់លោក Lionel Messi នៅប្រទេសចិននៅខែមិថុនា ឆ្នាំនេះបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ប្រការនេះបានក្លាយជាបង្អួចមួយទៀតសម្រាប់ការស្វែងយល់ពីគ្នាទៅវិញទៅមករវាងចិននិងពិភពលោក ។ ប្រទេសចិននាពេលបច្ចុប្បន្ននេះ គឺ ពោរពេញទៅដោយកម្លាំងរស់រវើក ប្រទេសចិននាពេលបច្ចុប្បន្ននេះបាននិងកំពុងរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយពិភពលោក ។ សូមស្វាគមន៏មិត្តមកពីបណ្តាប្រទេសនានាមកទស្សនានៅទីនេះដែលនឹងរកឃើញប្រទេសចិនដ៏ពិតប្រាកដមួយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស