"សារលិខិតអបអរសាទររបស់លោកXi Jinpingប្រធានរដ្ឋចិនបានឆ្លុះបញ្ចាំងពីការយល់ដឹងនិងការគិតពិចារណាយ៉ាងជ្រាលជ្រៅរបស់គាត់លើការអភិវឌ្ឍសិទ្ធិមនុស្សសកល។"នៅពេលចូលរួមក្នុងវេទិកាជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកលនៅទីក្រុងប៉េកាំង លោកAkmal Saidov អនុប្រធានទីមួយនៃរដ្ឋសភានិងជាប្រធានមជ្ឈមណ្ឌលជាតិសម្រាប់សិទ្ធិមនុស្សនៃប្រទេសអ៊ូសបេគីស្ថានបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមដែលលើកឡើងដោយលោកXi Jinpingប្រធានរដ្ឋចិន ហើយបានប្រៀបធៀបសន្តិសុខអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការដែលលោកបានលើកឡើងនោះទៅនឹង"សសរទ្រូងទាំងបី"ក្នុងការការពារសិទ្ធិមនុស្ស។
នៅថ្ងៃទី១៤ខែមិថុនា លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះវេទិកានេះ ដោយលើកឡើងថា នឹងការពារសិទ្ធិមនុស្សដោយសន្តិសុខ ជំរុញសិទ្ធិមនុស្សដោយអភិវឌ្ឍន៍ និងជំរុញសិទ្ធិមនុស្សដោយកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល។ នេះគឺជាគំនិតផ្តួចផ្តើមថ្មីបំផុតសម្រាប់អភិបាលកិច្ចសិទ្ធិមនុស្សសកលដែលលើកឡើងដោយភាគីចិន វាប្រកបដោយលក្ខណៈចំគោលដៅនិងប្រាកដប្រជាយ៉ាងខ្លាំង និងផ្តល់នូវការណែនាំសំខាន់ៗសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សអន្តរជាតិដែលធ្វើឱ្យមានការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់អ្នកចូលរួមវេទិកាលើកនេះ។
សូមក្រឡេកទៅមើលសន្តិសុខជាមុនសិន វាជាបុរេលក្ខខណ្ឌនៃការធានាសិទ្ធិមនុស្ស។នាពេលបច្ចុប្បន្ននេះ ប្រទេសមួយចំនួនតូចបានឃោសនាបំប៉ោងពី"ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច" ញុះញង់ឱ្យមានការបដិបក្ខគ្នាជាក្រុម បង្កសង្គ្រាមនិងការប៉ះទង្គិច ដែលបង្កើនហានិភ័យសន្តិសុខលើពិភពលោក។នៅក្នុងវេទិកាលើកនេះ អ្នកចូលរួមបានសម្គាល់ឃើញជាទូទៅថាគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយភាគីចិន មានសារសំខាន់ជាក់ស្តែងសំខាន់ណាស់ចំពោះការកែលម្អអភិបាលកិច្ចសិទ្ធិមនុស្សសកល។
ក្រឡេកមកមើលការអភិវឌ្ឍវិញ វាជាមូលដ្ឋានគ្រឹះនៃការធានាសិទ្ធិមនុស្ស។ ក្នុងវិស័យនេះប្រទេសចិនបានធ្វើឱ្យប្រជាជនជនបទចំនួន៧៧០លាននាក់បម្រះខ្លួនចេញផុតពីភាពក្រីក្រដោយជោគជ័យ សម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រនៃ《របៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ》មុនពេលកំណត់១០ឆ្នាំ ហើយកំពុងជំរុញឱ្យសម្រេចបាននូវភាពសម្បូរសប្បាយរួមរបស់ប្រជាជនទាំងអស់។ លោកBetrandសហគ្រិនជនជាតិបារាំងធ្លាប់បានធ្វើដំណើរនៅតំបន់នានានៃប្រទេសចិន ហើយមានការចាប់អារម្មណ៍យ៉ាងស៊ីជម្រៅចំពោះសមិទ្ធផលជួយឧបត្ថម្ភក្រីក្ររបស់ប្រទេសចិន ដោយកត់សម្គាល់ថា "នេះគឺជាសមិទ្ធផលកាត់បន្ថយភាពក្រីក្រដ៏ធំជាងគេនិងលឿនជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក"។
ការធានាសិទ្ធិមនុស្សគឺជាឧត្តមគតិរួមរបស់មនុស្សជាតិ ហើយវាមិនគួរត្រូវប្រែក្លាយជាបញ្ហានយោបាយ និងជាបញ្ហាអាវុធនោះទេ។ ប៉ុន្តែ មួយផ្នែក ប្រទេសលោកខាងលិចមួយចំនួនហាក់ដូចជាមិនឃើញមិនយល់ពីការរំលោភសិទ្ធិមនុស្សរបស់ប្រទេសខ្លួន ហើយមួយផ្នែកទៀត យក"សិទ្ធិមនុស្ស"ធ្វើជាលេស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសដទៃ។ តាមទស្សនៈរបស់ភាគីចិន គ្មានប្រទេសណាមួយមានលក្ខណៈសម្បត្តិមកធ្វើជា“ចៅក្រម”សិទ្ធិមនុស្សនោះទេ ហើយប្រទេសនានាសុទ្ធតែមានសិទ្ធិជ្រើសរើសផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សដោយខ្លួនឯង។
ក្នុងនាមជាមហាអំណាចសំខាន់តែមួយគត់លើពិភពលោកដែលបានតាក់តែងនិងអនុវត្តផែនការជាតិស្តីពីសកម្មភាពសិទ្ធិមនុស្សបួនដំណាក់កាលជាបន្តបន្ទាប់ ប្រទេសចិនបានប្រគល់"ក្រដាសចម្លើយនៃសិទ្ធិមនុស្ស"ដែលគួរឱ្យកត់សម្គាល់។ប្រទេសចិននឹងបន្តធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ធ្វើឱ្យមានសុក្រិត្យភាពនូវអភិបាលកិច្ចសិទ្ធិមនុស្សសកល ដើម្បីធ្វើឱ្យប្រជាជនរបស់ប្រទេសខ្លួនមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ក៏ដូចជាធ្វើឱ្យសិទ្ធិមនុស្សរបស់ប្រជាជនពិភពលោកទទួលបានការធានាកាន់តែល្អប្រសើរឡើង៕