ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការងារត្រៀមរៀបចំការប្រកួតកីឡាអាស៊ីក្រុងHangzhou ឈានចូលដំណាក់កាលចុងក្រោយ
2023-06-15 15:01:14cri
Share with:


      ការប្រកួតកីឡាអាស៊ីលើកទី១៩នឹងរៀបចំធ្វើនៅក្រុង Hangzhou ខេត្តZhejiangភាគខាងកើតប្រទេសចិននិងទីក្រុងចំនួន៥ទៀតដែលសហការរៀបចំការប្រកួតរួមមានក្រុងNingbo ក្រុងWenzhou ក្រុងJinhua ក្រុងShaoxing និងក្រុងHuzhou ពីថ្ងៃទី២៣ខែកញ្ញាដល់ថ្ងៃទី៨ខែតុលាឆ្នាំ២០២៣។ ថ្ងៃទី១៥ខែមិថុនា គឺជាការរាប់ថយក្រោយ១០០ថ្ងៃនៃពិធីបើកការប្រកួតកីឡាអាស៊ីក្រុង Hangzhou។ បច្ចុប្បន្ន ទីតាំងសម្រាប់ធ្វើការប្រកួតចំនួន៥៦បានសម្រេចការត្រួតពិនិត្យនិងបញ្ជាក់គុណភាពសំណងរួចហើយដែលមានមុខងារគ្រប់គ្រាន់សម្រាប់ដំណើរការការប្រកួត។

      ទីតាំងសម្រាប់ធ្វើការប្រកួតកីឡាអាស៊ីក្រុង Hangzhou បានបើកចំហចំពោះសាធារណជននៅមុនការប្រកួតកីឡា ដែលបានទទួលអ្នកហាត់ប្រាណសរុបជាង៨លាននាក់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស