ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពក្នុងទីក្រុងដើម្បីអបអរសាទរទិវាបេតិកភ័ណ្ឌវប្បធម៌និងធម្មជាតិចិនឆ្នាំ២០២៣បានធ្វើឡើងនៅក្រុងឆឹងទូខេត្តស៊ឺឈួន
2023-06-11 11:59:32cri
Share with:

        សកម្មភាពក្នុងទីក្រុងដើម្បីអបអរសាទរទិវាបេតិកភ័ណ្ឌវប្បធម៌និងធម្មជាតិចិនឆ្នាំ២០២៣ ដែលក្រោមប្រធានបទ “ការអភិរក្សនិងប្រើប្រាសវត្ថុបុរាណនិងទំនុកចិត្តខ្លាំងក្លាខាងវប្បធម៌ ”បានធ្វើឡើងនៅក្រុងឆឹងទូខេត្តស៊ឺឈួននៅថ្ងៃទី១០ខែមិថុនា   ។

       ក្នុងពិធីសម្ពោធបើក  លោក Li Qun  អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ចិននិងជាប្រធានរដ្ឋបាលជាតិវត្ថុបុរាណចិនបានថ្លែងថា ត្រូវបង្កើនកម្រិតអភិរក្សវត្ថុបុរាណនិងបេតិកភ័ណ្ឌវប្បធម៌ឱ្យកាន់តែខ្លាំង, ត្រូវរួមបញ្ចូលសមិទ្ធផលនៃការអភិវឌ្ឍន៍ការស្រាវជ្រាវបុរាណវិទ្យានិងសារមន្ទីរជាមួយនឹងការអប់រំប្រជាពលរដ្ឋ ការកសាងជីវភាពកាន់តែល្អបវរ និងការអភិវឌ្ឍន៍ក្រុងនិងជនបទ ,   ត្រូវជំរុញផែនការផ្សព្វផ្សាយវត្ថុបុរាណប្រជាជាតិចិនតាមប្រព័ន្ធវីដេអូគ្រប់យ៉ាង ដើម្បីបង្ហាញពីប្រវត្តិសាស្ត្រដ៏យូរលង់និងមូលដ្ឋានវប្បធម៌មនុស្សជាតិដ៏ជ្រាលជ្រៅនៃអរិយធម៌ប្រជាជាតិចិន។

       លោកស្រី Zheng Li ប្រធានការិយាល័យឃោសនាការរដ្ឋបាលខេត្តស៊ឺឈួនបានថ្លែងថា ខេត្តស៊ឺឈួននឹងសកម្មជំរុញការអភិរក្សនិងប្រើប្រាស់វត្ថុបុរាណនិងបេតិកភ័ណ្ឌវប្បធម៌  ធ្វើការកំណែទម្រង់និងអភិវឌ្ឍដោយច្នៃប្រឌិតថ្មីចំពោះវប្បធម៌ប្រពៃណីដីឆ្នើមចិន ជំរុញឱ្យបេតិកភ័ណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌បញ្ចេញនូវភាពត្រចះត្រចង់ក្នុងយុគសម័យថ្មី ដើម្បីរួមចំណែកក្នុងការកសាងអរិយធម៌ទំនើបនៃប្រជាជាតិចិន៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស