ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រឹត្តិការណ៍ប្រកួតកីឡានិស្សិតពិភពលោករដូវក្តៅលើកទី៣១ក្រុងឆឹងទូបានធ្វើពិធីចាប់ផ្តើមរត់បណ្តាក់ភ្លើងគប់នៅក្រុងប៉េកាំង
2023-06-11 11:56:01cri
Share with:

         ថ្ងៃទី១០ ខែមិថុនា ព្រឹត្តិការណ៍ប្រកួតកីឡានិស្សិតពិភពលោករដូវក្តៅលើកទី៣១ ក្រុងឆឹងទូ(ហៅកាត់ការប្រកួតកីឡានិស្សិតពិភពលោកក្រុងឆឹងទូ)បានធ្វើពិធីចាប់ផ្តើមរត់បណ្តាក់ភ្លើងគប់នៅក្រុងប៉េកាំង។ លោក Ding Xuexiang  ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធី លោកបានដុតភ្លើងគប់នៃការប្រកួតកីឡានិស្សិតពិភពលោកក្រុងឆឹងទូហើយប្រកាសថាការរត់បណ្តាក់ភ្លើងគប់ចាប់ផ្តើមជាផ្លូវការ។

     គួរបញ្ជាក់ថា ប្រធានបទនៃការរត់បណ្តាក់ភ្លើងគប់នៃការប្រកួតកីឡារដូវក្តៅសម្រាប់និស្សិតពិភពលោកលើកទី៣១ក្រុងឆឹងទូគឺ “តស៊ូក្នុងយុវវ័យ បង្ហោះក្តីសុបិន” អ្នករត់បណ្តាក់មានចំនួន៨០០រូប ចំណែកអ្នកអមភ្លើងគប់មានចំនួន១០០រូប។ ភ្លើងគប់នឹងរត់បណ្តាក់ដោយឡែកនៅសកលវិទ្យាល័យប៉េកាំង សកលវិទ្យាល័យឧស្សាហកម្មក្រុងហ៉ាលពីន   សកលវិទ្យាល័យក្រុងសិនចិន   សកលវិទ្យាល័យក្រុងឆុងឈីង វិទ្យាស្ថានក្រុងយីពីន និងបណ្តាសាលាឧត្តមសិក្សារបស់ក្រុងឆឹងទូទៀត។ 

       ព្រឹត្តិការណ៍ប្រកួតកីឡានិស្សិតពិភពលោករដូវក្តៅលើកទី៣១ក្រុងឆឹងទូនឹងសម្ពោធបើកជាផ្លូវការនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស