ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញនិងបញ្ញាវន្តផ្តោតសំខាន់ទៅលើការច្នៃប្រឌិតថ្មីចំពោះការផ្សព្វផ្សាយអន្តរជាតិ ដើម្បីជំរុញការផ្លាស់ប្តូរអរិយធម៌និងរៀនសូត្រទៅវិញទៅមក
2023-06-09 15:27:48cri
Share with:

ថ្ងៃទី៨ ខែមិថុនា វេទិកាកំពូលអំពីការកសាងប្រទេសខ្លាំងផ្នែកវប្បធម៌លើកទី១បានរៀបចំធ្វើ “វេទិកាបន្ទាប់អំពីការច្នៃប្រឌិតថ្មីចំពោះការផ្សព្វផ្សាយអន្តរជាតិក្នុងយុគសម័យព័ត៌មានថ្មី”។

    ជុំវិញស្មារតីក្នុងសារលិខិតជូនពររបស់លោកXiJinpingប្រធានរដ្ឋចិន តំណាងមកពីមជ្ឈដ្ឋានប្រព័ន្ធសារព័ត៌មាន ធនាគារគំនិត និងសកលវិទ្យាល័យបានផ្លាស់ប្តូរយោបល់ស្តីពីការជំរុញការផ្លាស់ប្តូរអរិយធម៌និងរៀនសូត្រទៅវិញទៅមកជាដើម។

    លោកWangGangអនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនស្តចិនបានលើកឡើងថា ត្រូវតែធ្វើឱ្យកម្មវិធីមានគុណភាពខ្ពស់និងជាទីចាប់អារម្មណ៍កាន់តែច្រើនចាក់ផ្សាយនៅក្រៅប្រទេស ហើយធ្វើឱ្យយុវវ័យជំនាន់ក្រោយជាកម្លាំងសំខាន់ ត្រូវតែបង្ហាញពីរូបភាពចិនដែលគួរឱ្យមានទំនុកចិត្ត គួរឱ្យស្រឡាញ់និងគួរឱ្យគោរព ដើម្បីខិតខំបង្កើតវប្បធម៌ថ្មីក្នុងយុគសម័យរបស់យើង និងកសាងអរិយធម៌ទំនើបរបស់ប្រជាជាតិចិន៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស