ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន ៖ ប្រទេសចិននឹងបន្តរួមចំណែកដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ
2023-06-09 15:36:54cri
Share with:

ប៉ុន្មានថ្ងៃចុងក្រោយនេះ ធនាគារពិភពលោកនិងអង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចបានចេញរបាយការណ៍ជាបន្តបន្ទាប់បានឱ្យដឹងថា នឹងបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ពិភពលោកនិងតួអង្គសេដ្ឋកិច្ចសំខាន់ៗនៅឆ្នាំ ២០២៣ ។ ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង ៥.៦% នៅឆ្នាំ ២០២៣ ហើយអង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង ៥.៤% នៅឆ្នាំ ២០២៣ ។ អង្គការទាំងពីរនេះសុទ្ធតែបានលើកឡើងថា ការបើកទូលាយឡើងវិញរបស់ប្រទេសចិនបាននាំមកនូវកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ៨ ខែមិថុនាថា សេដ្ឋកិច្ចចិននឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីននិងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ។ សូមស្វាគមន៍សហគ្រាសទុនបរទេសកាន់តែច្រើនមកវិនិយោគនៅប្រទេសចិន អភិវឌ្ឍយ៉ាងស៊ីជម្រៅនូវទីផ្សារចិននិងចែករំលែកភាតលាភនៃការអភិវឌ្ឍរបស់ប្រទេសចិន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស