ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចពិគ្រោះពិភាអំពីបញ្ហាក្សាសន្តិសុខនិងការប្រឆាំងអំពើភេរវកម្មថ្នាក់នាយកដ្ឋានត្រីភាគីចិន-ប៉ាគីស្ថាន-អ៊ីរ៉ង់លើកដំបូងបានបើកធ្វើ ក្រសួងការបរទេសចិនថ្លែងថា ៖ ប្រឆាំងយ៉ាងដាច់ខាតនឹងកងកម្លាំងភេរវ ដែលបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់ប្រទេសទាំងបីនិងសន្តិសុខក្នុងតំបន់
2023-06-09 15:37:23cri
Share with:

កាលពីថ្ងៃទី ៧ ខែមិថុនា កិច្ចពិគ្រោះពិភាក្សាបញ្ហាអំពីសន្តិសុខនិងការប្រឆាំងអំពើភេរវកម្មកម្រិតអគ្គនាយកត្រីភាគីចិន-ប៉ាគីស្ថាន-អ៊ីរ៉ង់លើកដំបូងបានបើកធ្វើឡើងនៅក្រុងប៉េកាំង ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានណែនាំកាលពីថ្ងៃទី ៨ ខែមិថុនាថា នេះជាការអនុវត្តប្រកបដោយជោគជ័យរបស់ភាគីចិន ប៉ាគីស្ថាននិងអ៊ីរ៉ង់ក្នុងការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោកនិងការជំរុញសន្តិសុខនិងស្ថិរភាពក្នុងតំបន់ ។ ភេរវកម្មនិយមគឺជាសត្រូវរួមរបស់មនុស្សជាតិ ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតនិងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើភេរវកម្មគ្រប់ទម្រង់ ហើយរីករាយក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីវាយប្រហារយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លាប្រឆាំងនឹងកងកម្លាំងភេរវករដែលបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍នៃប្រទេសទាំងបីនិងសន្តិសុខក្នុងតំបន់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស