ពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិក្រុង Shenzhen ប្រទេសចិនលើកទី ១៩ បានអនុវត្តយ៉ាងពេញលេញនូវយុទ្ធសាស្ត្រស្តីពីការធ្វើឌីជីថលភាវូបនីយកម្មខាងវប្បធម៌របស់ជាតិ ដោយបានបង្កើតពន្លាប្រធានបទ ”ចិនឌីជីថល៖ ការច្នៃប្រឌិតថ្មីខាងវប្បធម៌ក្នុងសម័យកាល AI” ជាលើកដំបូង។ សហគ្រាសខាងការប្រើប្រាស់បច្ចេកវិទ្យា 5G ទិន្នន័យធំ ការគណនាតាមអនឡាញ និងភាពវៃឆ្លាតសិប្បនិមិត្មជាដើមបានចូលរួមការតាំងពិព័រណ៍លើកនេះ។ ការធ្វើឌីជីថលភាវូបនីយកម្មជួយឱ្យវប្បធម៌ប្រពៃណីចិនរស់ឡើងវិញ ហើយក៏បាននាំមកនូវបទធិសោធទស្សនាដ៏ស្រស់ស្អាតដល់អ្នកទស្សនានៅនឹងកន្លែងផង៕