ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីសង្ខេបនៃវេទិការងនៃវេទិកាកំពូល ស្តីពីការកសាងប្រទេសខ្លាំងខាងវប្បធម៌លើកដំបូង
2023-06-09 15:50:03cri
Share with:

វេទិការងចំនួន ៨ នៃវេទិកាកំពូល ស្តីពីការកសាងប្រទេសខ្លាំងខាងវប្បធម៌លើកដំបូង បានបើកធ្វើនៅពេលដំណាលគ្នានៅក្រុង Shenzhen កាលពីថ្ងៃទី ៨ ខែមិថុនា ។

វេទិការងទាំង ៨ រួមមាន ការច្នៃប្រឌិតក្នុងការផ្សព្វផ្សាយអន្តរជាតិក្នុងយុគសម័យប្រព័ន្ធផ្សព្វផ្សាយថ្មី ការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ការជំរុញពាណិជ្ជកម្មវប្បធម៌និងការអភិវឌ្ឍនៃឧស្សាហកម្មភាពយន្តប្រកបដោយគុណភាពខ្ពស់។

ភ្ញៀវកិត្តិយដែលបានចូលរួមក្នុងកិច្ចប្រជុំបានថ្លែងថា ការងារផ្សព្វផ្សាយអន្តរជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីការរួមបញ្ចូលនិងការបើកទូលាយនៃអរិយធម៌ចិននិងការជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌នៃប្រទេសនានា ។ សិទ្ធិអ្នកនិពន្ធគឺជាកត្តាធានដ៏សំខាន់នៃឧស្សាហកម្មវប្បធម៌ ។ ការបន្តវេនគឺជាវិធីសាស្ត្រសំខាន់សម្រាប់ដោះស្រាយបញ្ហាបេតិកភណ្ឌវប្បធម៌អរូបី ។ យើងត្រូវធ្វើឱ្យការបង្កើតស្នាដៃអក្សរសាស្ត្រនិងសិល្បៈជំរុញភាពរុងរឿងនៃវប្បធម៌ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស