ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានគណៈកម្មាធិការទូរគមនាគមន៍ជាតិហុងឌូរ៉ាសសម្តែងការរំពឹងទុកថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហុងឌូរ៉ាសនៅប្រទេសចិនទទួលបានសមិទ្ធផលយ៉ាងប្រាកដប្រជា
2023-06-09 15:49:40cri
Share with:

      ប្រធាននាធិបតីហុងឌូរ៉ាសលោកស្រី Iris Xiomara Castro Sarmiento នឹងអញ្ជើញធ្វើដំណើរមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅថ្ងៃទី  ខែមិថុនា ដែលគ្រប់មជ្ឈដ្ឋានហុងឌូរ៉ាសបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះ។

      ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Lorenzo Sauceda ប្រធានគណៈកម្មាធិការទូរគមនាគមន៍ជាតិហុងឌូរ៉ាសបានលើកឡើងថា នេះជាដំណើរទស្សនកិច្ចប្រកបដោយលក្ខណៈប្រវត្តិសាស្ត្រមួយហើយ រំពឹងទុកថាប្រទេសទាំងពីរអាចទទួលបានសមិទ្ធផលយ៉ាងប្រាកដប្រជាលើគ្រប់វិស័យ។ ការដែលធ្វើឱ្យប្រជាជនហុងឌូរ៉ាសយល់ដឹងពីការវិវឌ្ឍរីកចម្រើននៃប្រទេសចិនមានសារៈសំខាន់ណាស់។ ប្រទេសចិនមានកម្រិតបច្ចេកវិទ្យាជឿនលឿនណាស់លើវិស័យជាច្រើន នេះគឺមានអំណោយផលយ៉ាងធំធេងចំពោះពិភពលោកទាំងមូល

អ្នកបកប្រែ:王昭君
ប្លុកពិសេស