ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនបានលាតត្រដាងចំពោះកិច្ចសហប្រតិបត្តិការរនាវាមុជទឹកនុយក្លេអ៊ែររវាងអាមេរិកនិងអង់គ្លេស
2023-06-09 15:15:52cri
Share with:

ក្រុមប្រឹក្សានៃអង្គការថាមពលបរមាណូអន្តរជាតិកំពុងបើកធ្វើកិច្ចប្រជុំនៅទីក្រុងវីយែនប្រទេសអូទ្រីស។ក្រោមការសម្របសម្រួលរបស់ប្រទេសចិនអង្គការថាមពលបរមាណូអន្តរជាតិបន្តជាលើកទី៨ពិគ្រោះពិភាក្សាអន្តររដ្ឋាភិបាលដើម្បីពិនិត្យពិភាក្សាលើបញ្ហាកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែររវាងអាមេរិកនិងអង់គ្លេស។លោកli Songតំណាងប្រទេសចិនប្រចាំនៅអង្គការថាមពលបរមណូអន្តរជាតិបានថ្លែងពិសេសដោយអំពាវនាវឲ្យគ្រប់ភាគីធ្វើសកម្មភាពជាក់ស្តែងដើម្បីអនុវត្តយន្តការពហុភាគីដ៏ពិតប្រាកដ។


លោកli Songបានលាតត្រដាងធាតុពិតរបស់កិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែររវាងប្រទេសទាំង៣គឺប្រទេសអាមេរិកនិងអង់គ្លេសដែលក្នុងនាមជាប្រទេសមានអាវុធនុយក្លេអ៊ែរបានរួមជាមួយប្រទេសអូស្រ្តាលីដែលជាប្រទេសគ្មានអាវុធនុយក្លេអ៊ែរនិងជាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកនិងអង់គ្លេសប្រកាន់គោលបំណងភូមិសាស្ត្រនយោបាយដែលអ្នកផងសុទ្ធតែដឹងរួចជាស្រេចបើកធ្វើកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ។ទង្វើនេះបានប៉ះពាល់យ៉ាងខ្លាំងចំពោះប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ។


តំណាងមកពីប្រទេសចំនួនជាង២០ដូចជារស៊្សីប៉ាគីស្ថានអេហ្ស៊ីបអាហ្វ្រិកខាងត្បូងឥណ្ឌូណេស៊ីប្រេស៊ីលនិងអាហ្សង់ទីនជាដើមបានថ្លែងផុសផុលក្នុងកិច្ចប្រជុំដើម្បីគាំទ្រគោលការណ៍និងមតិយោបល់របស់ភាគីចិន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស