ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង ដោយបានគូសបញ្ជាក់ថា ប្រកាន់ខ្ជាប់ការកំណត់យុទ្ធសាស្ត្រ ធ្វើការអភិវឌ្ឍបៃតង ខិតខំចារទំព័រថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅម៉ុងហ្គោលីក្នុង
2023-06-08 17:42:30cri
Share with:

      ប៉ុន្មានថ្ងៃកន្លងទៅនេះ  លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង។  លោកបានគូសបញ្ជាក់ថា ត្រូវបន្តអនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មីដោយត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ផ្តោតសំខាន់លើភារកិច្ចចម្បងនៃការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ចាត់ទុកមនសិការកសាងសហគមន៍រួមវាសនាប្រជាជាតិចិនឱ្យកាន់តែរឹងមាំជាភារកិច្ចសំខាន់  ប្រកាន់ខ្ជាប់ទាំងការអភិវឌ្ឍនិងសន្តិសុខ    ចាត់ទុកការអភិរក្សអេកូឡុស៊ីជាអាទិភាព ការអភិវឌ្ឍបៃតងជាទិសដៅ  បន្តចូលរួមយ៉ាងសកម្មក្នុងការបង្កើតនិម្មាបនកម្មអភិវឌ្ឍថ្មី ខិតខំតស៊ូដើម្បីចារទំព័រថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅម៉ុងហ្គោលីក្នុង។

       កាលពីថ្ងៃទី៧និងទី៨ខែមិថុនា   លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅក្រុងBayan Nur  បន្ទាប់មកលោកបានទៅសិក្សាស្រាវជ្រាវនៅក្រុងHuhehaote

      កាលពីល្ងាចថ្ងៃទី៧ ខែមិថុនា  លោក Xi Jinping បានអញ្ជើញទៅដល់សួនឧស្សាហកម្មZhonghuan  ដើម្បីស្វែងយល់ពីសភាពករណីអភិវឌ្ឍបៃតងនិងកាបូនទាបក្នុងតំបន់នោះ។ លោកបានគូសបញ្ជាក់ថា ការអភិវឌ្ឍបៃតងជាមាគ៌ាដ៏ចាំបាច់ យើងនឹងបន្តធ្វើការបើកទូលាយដោយកម្រិតខ្ពស់ដោយមុតមាំមិនងាកររ  ធ្វើការកសាងរួមគ្នាដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។


       ព្រឹកថ្ងៃទី ៨ ខែមិថុនា  លោក Xi Jinping បានចូលរួមកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ការងារនៃរដ្ឋបាលម៉ុងហ្គោលីក្នុង។ លោកបានសង្កត់ធ្ងន់ថា  ត្រូវបន្តជំរុញការកែលម្អរចនាសម្ព័ន្ធនៃឧស្សាហកម្ម  ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចថាមពលទំនើបឱ្យបានល្អ ហើយត្រូវអភិរក្សបរិស្ថានឱ្យកាន់តែល្អដែលជាកំពែងគាំពារអេកូឡូស៊ីដ៏សំខាន់នៃតំបន់ភាគខាងជើងប្រទេសចិន។ លោកបានបញ្ជាក់បន្ថែមថា  ការពង្រឹងមនសិការកសាងសហគមន៍រួមវាសនាប្រជាជាតិចិនជាខ្លឹមសារសំខាន់ក្នុងយុគសម័យថ្មី នៃការងារជនជាតិនៃមជ្ឈិមបក្ស  ពេលតំបន់ជនជាតិភាគតិចធ្វើការកសាងសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គមកិច្ច និងអរិយធម៌អេកូឡូស៊ីជាដើម សុទ្ធតែត្រូវអនុលោមតាមគោលការណ៍សំខាន់មួយនេះ   ។ ត្រូវបន្តធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កលក្ខណសម្បត្តិសង្គមកាន់តែល្អប្រសើរជូនប្រជាជនគ្រប់ជនជាតិ ដើម្បីការរស់នៅយ៉ាងសប្បាយរីករាយ និងចែករំលែកពីភាពរីករាយនៃភាពសុខដុមរមនាជាមួយគ្នា៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស