ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេស៖ ប្រទេសចិនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកណើដែលទំនប់វារីអគ្គិសនី Kakhovka រងការបំផ្លិតបំផ្លាញ
2023-06-08 11:09:30cri
Share with:

តាមការផ្សាយដំណឹងបានឲ្យដឹងថា ទំនប់វារីអគ្គិសនី Kakhovka ដែល គ្រប់គ្រងដោយប្រទេសរុស្ស៊ីបានរងការវាយប្រហារនិងកើតមានកណើផ្ទុះកាលពីថ្ងៃទី ៦ ខែមិថុនា ដែលបណ្តាលឱ្យទឹកទន្លេហូរច្រោះលិចលង់កន្លែងជំរិញ ហើយតំបន់នោះបានចូលក្នុងភាពអាសន្ន ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៧ ខែមិថុនាថា ប្រទេសចិនមានការយកចិត្តទុកដាក់ខ្ពស់ចំពោះកណើដែលទំនប់វារីអគ្គិសនី Kakhovka រងការបំផ្លិតបំផ្លាញនិងហើយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់របស់វាចំពោះមនុស្សធម៌និយម សេដ្ឋកិច្ចនិងបរិស្ថាន ។ ភាគីចិនសូមអំពាវនាវឱ្យភាគីជម្លោះទាំងអស់គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិនិងធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីការពារសុវត្ថិភាពរបស់ជនស៊ីវិលនិងគ្រឿងបរិក្ខារស៊ីវិលជាប់រហូតមក ។ ជំហររបស់ភាគីចិនចំពោះវិបត្តិអ៊ុយក្រែនគឺមានភាពច្បាស់លាស់ ។ សង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងខិតខំប្រឹងប្រែងក្នុងការដោះស្រាយ វិបត្តិអ៊ុយក្រែនតាមវិធីនយោបាយនិងរួមគ្នាជំរុញការបន្ធូរបន្ថយស្ថានការណ៍តានតឹង ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស