ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថានទូតអ៊ីរ៉ង់ប្រចាំអារ៉ាប៊ីសាអូឌីតបើកដំណើរការជាថ្មីឡើងវិញ
2023-06-08 14:50:30cri
Share with:

     ល្ងាចថ្ងៃទី ៧ ខែមិថុនាតាមម៉ោងក្នុងតំបន់ ស្ថានអទូតអ៊ីរ៉ង់ប្រចាំនៅអារ៉ាប៊ីសាអូឌីត និងទីស្នាក់ការអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រតិបត្តិការអ៊ីស្លាមបានបើកដំណើរការជាថ្មីឡើងវិញ។ បន្ទាប់ពីខកខានអស់រយៈពេលជាង ៧ ឆ្នាំ ទង់ជាតិអ៊ីរ៉ង់បានបង្ហូតឡើងវិញនៅស្ថានទូតអ៊ីរ៉ង់ប្រចាំនៅក្រុងJeddah។

      ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Alireza Bigdeli អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះរដ្ឋាភិបាលចិនដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងជួយសម្របសម្រួលឱ្យអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតបង្កើតទំនាក់ទំនងការទូតឡើងវិញ។ លោកបានលើកឡើងថា រំពឹងថាចំណងមិត្តភាពត្រីភាគីអ៊ីរ៉ង់ ចិននិងអារ៉ាប៊ីសាអូឌីតអាចបន្តពង្រឹងនិងពង្រីកថែមទៀត ទស្សនទាននៃកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចរវាងប្រទេសទាំងបីគឺមានភាពត្រចះត្រចង់ណាស់៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស