ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីហុងឌូរ៉ាសនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ក្រសួងការបរទេសចិន ៖រំពឹងទុកថា អាចរួមគ្នាជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំង២មានភាពនឹងនរនិងយូរអង្វែង
2023-06-08 15:17:44cri
Share with:

ថ្ងៃទី៧ ខែមិថុនា លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងអំពីសភាពការណ៍ដែលលោកស្រីCastroប្រធានាធិបតីហុងឌូរ៉ាសនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខៗ ដោយលើកឡើងថា ភាគីចិនរំពឹងទុកថា អាចរួមជាមួយភាគីហុងឌូរ៉ាសដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំង២មានភាពនឹងននិងយូរអង្វែង។

លោកWangWenbinបានថ្លែងបន្តថា នេះជាលើកដំបូងដែលប្រធានាធិបតីហុងឌូរ៉ាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ប្រមុខរដ្ឋនៃប្រទេសទាំង២នឹងធ្វើកិច្ចសន្ទនាជាប្រវត្តិសាស្ត្រ ដើម្បីគ្រោងផែនការនិងចង្អុលបង្ហាញទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសចិននិងហុងឌូរ៉ាសនាពេលអនាគត។

គួរបញ្ជាក់ថា ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ប្រទេសចិននិងហុងឌូរ៉ាសបានបង្កើតទំនាក់ទំនងផ្លូវទូតជាផ្លូវការ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំង២៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស