ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបអំពីសំណួរពាក់ព័ន្ធទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកបច្ចុប្បន្ន៖ភាគីអាមេរិកត្រូវតែបញ្ឈប់ការនិយាយផ្សេងធ្វើផ្សឹង
2023-06-08 15:20:01cri
Share with:

ថ្ងៃទី៧ ខែមិថុនា លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួរពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកបច្ចុប្បន្ននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។

លោកបានលើកឡើងថា ប្រទេសចិននិងអាមេរិកគួរបន្តរក្សាការប្រាស្រ័យទាក់ទងដែលចាំបាច់។បច្ចុប្បន្ន ទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកកំពុងប្រឈមមុខនឹងបញ្ហា តែមិនមែនជាទំនួលខុសត្រូវរបស់ចិននេះទេ។ភាគីអាមេរិកត្រូវតែគោរពយ៉ាងប្រាកដប្រជានូវផលប្រយោជន៍ស្នូលនិងការយកចិត្តទុកដាក់សំខាន់របស់ភាគីចិន បញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន បញ្ឈប់ការបំផ្លាញផលប្រយោជន៍របស់ប្រទេសចិន បញ្ឈប់សកម្មភាពដែលម្ខាងអំពាវនាវឱ្យមានប្រាស្រ័យទាក់ទង ម្ខាងទៀតបែរជាបង្ករឿងទាំងគឃ្លើន បញ្ឈប់ការនិយាយផ្សេងធ្វើផ្សឹង គួរតែដើរស្របតាមទិសដៅជាមួយភាគីចិន ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកវិលត្រឡប់ទៅផ្លូវអភិវឌ្ឍន៍ដោយស្ថិរភាពឡើងវិញ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស