ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៣កិច្ចប្រជុំស្តីពីបេតិកភណ្ឌវប្បធម៌កសិកម្មក្នុងតំបន់អាស៊ីខាងកើតបានរៀបចំឡើងនៅស្រុកQingyuanខេត្តZhenjiangប្រទេសចិន។អ្នកជំនាញនិងបញ្ញវន្តជាង១៦០រូបមកពីអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិទីកន្លែងសម្បត្តិបេតិកភណ្ឌរបស់ប្រទេសចិនជប៉ុននិងកូរ៉េខាងត្បូងព្រមទាំងអង្គការអន្តរជាតិជាដើមបានអញ្ជើញចូលរួមកិច្ចប្រជុំនេះដើម្បីពិគ្រោះពិភាក្សាប្រធានបទស្តីពីសម្បត្តិបេតិកភណ្ឌវប្បធម៌កសិកម្មសំខាន់ៗលើសកលលោកព្រមទាំងជីវចម្រុះនៅតំបន់បេតិកភណ្ឌនិងការអភិវឌ្ឍផលិតផលពាក់ព័ន្ធនឹងបេតិកភណ្ឌក៏ដូចជាការចូលរួមពីពហុភាគីដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌កសិកម្មជាដើម។
អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានថ្លែងថាសព្វថ្ងៃនេះទ្វីបអាស៊ីមានបេតិកភណ្ឌវប្បធម៌កសិកម្មសំខាន់ៗលើសកលដែលស្មើនឹងចំនួន២ភាគ៣នៃចំនួនសរុបទូទាំងពិភពលោក។សមិទ្ធផលស្រាវជ្រាវនិងបទពិសោធរបស់អ្នកស្រាវជ្រាវនឹងផ្តល់ជាបទពិសោធដ៏មានប្រយោជន៍ចំពោះការស្វែងរកនិងអភិរក្សបេតិកភណ្ឌវប្បធម៌កសិកម្មពិភលោក៕