ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធីការសម្រាប់ការតាំងលំនៅដ្ឋានរបស់មនុស្សជាតិនៃអង្គការសហប្រជាជាតិចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវអំពីករណីស្តារនិងអភិវឌ្ឍន៍ជនបទរបស់ប្រទេសចិន
2023-06-08 11:43:44cri
Share with:

       ថ្ងៃទី ៦ ខែមិថុនា ក្នុងអំឡុងពេលមហាសន្និបាតស្តីពីការតាំងលំនៅដ្ឋានរបស់មនុស្សជាតិនៃអង្គការសហប្រជាជាតិលើកទី ២ បានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវក្រោមចំណងជើងថា «ការអនុវត្តជាក់ស្តែងនៃការស្តារនិងអភិវឌ្ឍន៍ជនបទនៃសង្កាត់ Dinghai ក្រុង Zhoushan ក្រោមគោលដៅកាបូនសូន្យ» ដើម្បីធ្វើបទបង្ហាញអំពីបទពិសោធរបស់ប្រទេសចិនក្នុងវិស័យស្តារនិងអភិវឌ្ឍន៍ជនបទ។ 

       តំណាងការិយាល័យអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធីសម្រាប់ការតាំងលំនៅដ្ឋានរបស់មនុស្សជាតិបានលើកឡើងថា ទោះបីជាពិភពលោកទាំងមូលបាននិងកំពុងពន្លឿនការធ្វើនគរូបនីយកម្មក្តី ប៉ុន្តែ មានប្រជាជនចំនួន ៤០% នៃចំនួនប្រជាជនពិភពលោកនៅតែរស់នៅជនបទដដែល។ វិធានការអភិវឌ្ឍជនបទនៃក្រុង Zhoushan អាចផ្តល់ជាំបទពិសោធដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍដោយកាបូនទាបនៅជនបទតាមឆ្នេរសមុទ្រនិងដីកោះផ្សេងទៀត៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស