ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភ្លើងឆេះព្រៃនៅកាណាដាបានបង្កការបំពុលខ្លាំងដល់ខ្យល់អាកាសនៃក្រុងញូវយ៉កសហរដ្ឋអាមេរិក
2023-06-08 15:24:32cri
Share with:

     ដោយសារកន្លែងជាច្រើនក្នុងប្រទេសកាណាដាកើតមានករណីភ្លើងឆេះព្រៃ  ផ្សែងអ័ព្ទបានរសាត់អណ្តែតទៅកាន់ទិសខាងត្បូង បានបណ្តាលឱ្យខ្យល់អាកាសនៃក្រុងញូវយ៉កសហរដ្ឋអាមេរិកត្រូវបំពុលយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី៧ខែមិថុនា  ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជននៅទីនោះ។ 

      នៅវេលាប្រហែលម៉ោង ២ រសៀលថ្ងៃទី៧ខែមិថុនា ទីក្រុងញូវយ៉កបានត្រូវគ្របដណ្តប់ដោយផ្សែងអ័ព្ទខ្មៅងងឹតទាំងស្រុង។ ចៅហ្វាយក្រុងញូវយ៉កបានថ្លែងថា គិតត្រឹមវេលាម៉ោង៥ថ្ងៃដដែល សន្ទស្សន៍គុណភាពខ្យល់អាកាសនៃញូវយ៉កបានកើនដល់កម្រិត ៤៨៤  ដែលជាកម្រិតគ្រោះថ្នាក់ (កម្រិតអតិបរមាគឺ៥០០) ដែលជាគុណភាពខ្យល់អាកាសដ៏អាក្រក់បំផុតគិតតាំងពីឆ្នាំ១៩៦០មក។

       គួរបញ្ជាក់ថា បច្ចុប្បន្ននៅកាណាដានៅមានករណីភ្លើងឆេះព្រៃចំនួនជាង៤០០កន្លែង ក្នុងនោះមាន២៤៩កន្លែងស្ថិតក្រោមសភាពបាត់ការគ្រប់គ្រង។  ករណីភ្លើងឆេះព្រៃនៅកាណាដាលើកនេះបានបង្កការបំពុលដល់ឆ្នេរសមុទ្រខាងកើត តំបន់ភាគកណ្តាលនិងតំបន់ភាគខាងលិចនៃសហរដ្ឋអាមេរិក៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស