ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បន្ទាប់ពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំ និន្នាការដែលមជ្ឈិមបូព៌ា"ចាកចេញពីអាមេរិក" កាន់តែច្បាស់លាស់
2023-06-08 15:13:12cri
Share with:

     មន្ត្រីជាន់ខ្ពស់របស់អាមេរិកបានទៅប្រទេសអារ៉ាប៊ីសាអូឌីតម្តងទៀត ដែលលើកនេះគឺលោកBlinken

     ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែមិថុនា  លោកBlinkenរដ្ឋមន្ត្រីការបរទេសអាមេរិកបានបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត។ នេះជាការបំពេញទស្សនកិច្ចលើកទីបីនៅអារ៉ាប៊ីសាអូឌីតរបស់មន្ត្រីជាន់ខ្ពស់អាមេរិកនៅឆ្នាំនេះ  បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកBurnsប្រធានទីភ្នាក់ងារស៊ើបការណ៍សង្ងាត់អាមេរិកនៅ ខែមេសានិងដំណើរទស្សនកិច្ចរបស់លោកSullivanទីប្រឹក្សាសន្តិសុខជាតិអាមេរិកនៅខែឧសភាដោយ។ ការវិភាគរបស់ទីភ្នាក់ងារសារព័ត៌មានReuters សម្គាល់ឃើញថា  គោលបំណងសំខាន់បំផុតនៃដំណើរទស្សនកិច្ចរបស់ភាគីអាមេរិកលើកនេះគឺដើម្បីទប់ស្កាត់ការប្រែប្រួលភូមិសាស្ត្រនយោបាយដែលកើតឡើងនៅមជ្ឈិមបូព៌ាក្នុងពេលឆាប់ៗ  ហើយសង្ឃឹមថានឹងជួយស្រោចស្រង់ប្រព័ន្ធសម្ព័ន្ធភាពមជ្ឈិមបូព៌ាតាមរយៈការពង្រឹងទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត។

      នៅថ្ងៃដដែលដែលលោកBlinkenបានបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត  បានកើតមានព្រឹត្តិការណ៍ពីរនៅមជ្ឈិមបូព៌ា៖ ទីមួយ គឺស្ថានទូតអ៊ីរ៉ង់ប្រចាំអារ៉ាប៊ីសាអូឌីតបានដាក់ឱ្យប្រើប្រាស់ជាថ្មីឡើងវិញ។ នេះគឺជាការវិវឌ្ឍជានិមិត្តសញ្ញាមួយទៀតនៃទំនាក់ទំនងទ្វេភាគី  បន្ទាប់ពីអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានប្រកាសរៀបចំទំនាក់ទំនងការទូតឡើងវិញក្រោមកិច្ចសម្របសម្រួលរបស់ប្រទេសចិន ហើយមួយទៀតគឺ ព្រះអង្គម្ចាស់Mohammed ព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតបានជួបសន្ទនាជាមួយលោកMaduroប្រធានាធិបតីវេណេស៊ុយអេឡាដែលទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ភាគីទាំងពីរបានធ្វើការរំពឹងទុកពីអនាគតនៃកិច្ចសហប្រតិបត្តិការ ព្រមនិងឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ។

     មជ្ឈិមបូព៌ានាពេលបច្ចុប្បន្ននេះ  បានផ្តោតសំខាន់ទៅលើ"ការចាប់ដៃគ្នាដើម្បីសន្តិភាព"ក្រោមការណែនាំនៃការរៀបចំទំនាក់ទំនងការទូតឡើងវិញរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់។ប្រទេសអេហ្ស៊ីបនិងតួកគីបានដំឡើងទំនាក់ទំនងការទូត  ប្រទេសស៊ីរីបានត្រឡប់ទៅសម្ព័ន្ធអារ៉ាប់វិញ ហើយទំនាក់ទំនងរវាងអ៊ីរ៉ង់និងប្រទេសហ្ស៊កដានីជាដើមបានឡើងកំដៅវិញ។ល។ មជ្ឈិមបូព៌ាដែលកាន់តែមាសាមគ្គីភាពនិងភាពម្ចាស់ការកំពុងកកើតចេញជារូបរាងឡើង។

      ស្ថានការណ៍បែបនេះគឺអ្នកស្នេហាសន្តិភាពចង់ឃើញដោយសប្បាយចិត្ត  ប៉ុន្តែក៏មាន"ករណីលើកលែងរបស់អាមេរិក"ផងដែរ។ បន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទី២  អាមេរិកគឺជាកម្លាំងតំបន់ខាងក្រៅដ៏ធំបំផុតដែលជះឥទ្ធិពលដល់ស្ថានការណ៍នៅមជ្ឈិមបូព៌ា។  ដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន   អាមេរិកបានបង្កបង្កើតភាពចលាចល និងញុះញង់ឱ្យមានការបដិបក្ខគ្នានៅមជ្ឈិមបូព៌ាអស់រយៈពេលជាយូរ ដែលបានក្លាយជា"ស្ដេចបំផ្លាញកំពូល"នៅតំបន់មជ្ឈិមបូព៌ា។

     ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ  ស្របតាមការរំកិលនៃគោលដៅសំខាន់ជាយុទ្ធសាស្ត្រនិងលែងពឹងផ្អែកទៅលើថាមពលមជ្ឈិមបូព៌ា   ទំនាក់ទំនង"យកប្រេងកាតដូរយកសន្តិសុខ"រវាងអាមេរិកនិងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ាដូចជាអារ៉ាប៊ីសាអូឌីតជាដើមកាន់តែមានភាពធូររលុង។លើសពីនេះទៅទៀត  ការតម្លើងអត្រាការប្រាក់ដោយមិនទទួលខុសត្រូវរបស់អាមេរិកបានធ្វើឱ្យប្រទេសអេហ្ស៊ីប និងលីបង់ជាដើមរងទុក្ខយ៉ាងខ្លាំង  ព្រមទាំងអាមេរិកបានជំរុញការប៉ះទង្គិចរវាងរស្ស៊ីនិងអ៊ុយក្រែនជាបន្តបន្ទាប់  ដែលបានធ្វើឱ្យប្រទេសនាំចូលស្បៀងដូចជាអេហ្ស៊ីបជាដើមធ្លាក់ក្នុងវិបត្តិស្បៀងយ៉ាងខ្លាំង  ប្រទេសមជ្ឈិមបូព៌ាបានដឹងខ្លួនយ៉ាងច្បាស់ថា៖អាមេរិកមិនអាចជឿទុកចិត្តបានទេ  អនាគតនិងវាសនាចាំបាច់ត្រូវក្តាប់ក្នុងដៃរបស់ពួកគេឱ្យជាប់។

     មជ្ឈដ្ឋានខាងក្រៅក៏បានកត់សម្គាល់ផងដែរថា  ទីភ្នាក់ងារសារព័ត៌មានReutersបានដកស្រង់ពាក្យសំដីរបស់ឥស្សរជនវិភាគថា   គោលបំណងមួយនៃការបំពេញទស្សនកិច្ចរបស់លោកBlinken លើកនេះ គឺថា អាមេរិករំពឹងថានឹងទទួលការគាំទ្រពីអារ៉ាប៊ីសាអូឌីតក្នុងការបញ្ចុះតម្លៃប្រេង ដើម្បីកាត់បន្ថយអតិផរណាដ៏ខ្ពស់ក្នុងស្រុក។ ប៉ុន្តែមុនពេលលោកBlinkenទៅដល់អារ៉ាប៊ីសាអូឌីត  អង្គការ"OPECបូក"បានប្រកាសថានឹងពន្យារពេលបន្តកាត់បន្ថយផលិតកម្មដែលមានស្រាប់រហូតដល់ឆ្នាំ២០២៤។ នេះគឺស្មើនឹងការ"ទះកំផ្លៀង"របស់លោកBlinken ហើយវាហាក់ដូចជាបង្ហាញទុកជាមុនថា ដំណើរទស្សនកិច្ចរបស់លោកលើកនេះពិបាកនឹងមានការវិវឌ្ឍន៍ទៅមុខខ្លាំងណាស់។

      "ចរន្តផ្សះផ្សា"ដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ាបានពិនិត្យផ្ទៀងផ្ទាត់ទស្សនៈរបស់លោកGauseបញ្ញវន្តរបស់អាមេរិកដែលថា៖ យុគសម័យដែលអាមេរិកត្រួតត្រាមជ្ឈិមបូព៌ាបានឈានចូលដល់ទីបញ្ចប់ហើយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស