ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជំនួយការពិសេសរបស់ប្រធានាធិបតីហុងឌូរ៉ាស៖ដំណើរទស្សនកិច្ចរបស់ប្រធានា ធិបតីហុងដូរ៉ាសនៅប្រទេសចិននឹងបង្កើនទំនាក់ទំនងសងខាងថែមមួយកម្រិតទៀត
2023-06-08 15:37:46cri
Share with:

ប្រធាននាធិបតីហុងឌូរ៉ាសលោកស្រីIris Xiomara Castro Sarmiento នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លុវរដ្ឋនៅប្រទេសចិននាពេលដ៏ខ្លីខាងមុខនេះ។ពេលផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មានស្ថានីយអគ្គស្ថានីវិទ្យុនិងទូរទស្សន៍ម្ឈិមចិនជំនួយការពិសេសរបស់ប្រធានាធិបតីហុងឌូរ៉ាសបានបង្ហាញការរំពឹងទុកថាដំណើរទស្សនកិច្ចលើកនេះនឹងជំរុញឲ្យប្រទេសទាំងពីរហុងឌូរ៉ាសនិងចិនកាន់តែយល់ដឹងពីគ្នានិងបង្កើនទំនាក់ទំនងទ្វេភាគីថែមមួយកម្រិតទៀត។

 

លោកបានបន្តថាការដែលប្រទេសហុងឌូរ៉ាសនិងចិនបង្កើតចំណងការទូតគឺជាការសម្រេចកិច្ចប្រកបដោយអត្ថន័យជាប្រវត្តិសាស្ត្រនិងមានឥទ្ធិពលដ៏វែងឆ្ងាយ។ភាគីហុងឌូរ៉ាសនឹងបន្តធ្វើការខិតខំប្រឹងប្រែងដើម្បីបង្កើនមិត្តភាពដ៏ថ្លៃថ្លានេះដើម្បីធ្វើឲ្យមិត្តភាពនេះមានភាពយូរអង្វែង។ពួកយើងមានភាពសប្បាយរីករាយណាស់ដែលជិតនឹងទៅទស្សនកិច្ចនៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះយើងខ្ញុំនឹងអមដំណើរលោកស្រីប្រធានាធិបតីទៅទីក្រុងជាច្រើននៅប្រទេសចិនដោយរំពឹងទុកថាប្រទេសទាំងពីរនឹងធ្វើការរួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្មនិងជំរុញវិបុលភាពនៃសង្គមរបស់ប្រទេសទាំងពីរ៕

 

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស