ព្រឹកថ្ងៃទី៨ខែមិថុនា ព្រឹត្តិការណ៍ប្រកួតកីឡានិស្សិតពិភពលោករដូវក្តៅលើកទី៣១(ហៅកាត់ការប្រកួតកីឡានិស្សិតពិភពលោកក្រុងឆឹងទូ) បានធ្វើពិធីចាប់ផ្តើមការរត់បណ្តាក់ភ្លើងគប់នៅក្រុងឆឹងទូខេត្តស៊ឺឈួនប្រទេសចិន។ បន្ទាប់មក ភ្លើងគប់នឹងត្រូវដឹកជញ្ជូនហោះទៅក្រុងប៉េកាំង។នៅថ្ងៃទី១០ខែមិថុនាខាងមុខនេះ សកម្មភាពរត់បណ្តាក់ភ្លើងគប់នឹងចាប់ដំណើរការនៅប៉េកាំង។ គួរបញ្ជាក់ថា ភ្លើងគប់នៃព្រឹត្តិការណ៍ប្រកួតកីឡានេះនឹងរត់បណ្តាក់នៅទីក្រុងចិនចំនួន៥គឺប៉េកាំង ហ៉ាលពីន សិនចិន ឆុងឈីង យីពីន ហើយដល់ខែកក្កដានឹងរត់បណ្តាក់ដល់ក្រុងឆឹងទូវិញ។ នៅ៥០ថ្ងៃក្រោយ ព្រឹត្តិការណ៍កីឡាអន្តរជាតិនេះនឹងសម្ពោធបើកនៅក្រុងឆឹងទូ៕