តាំងពីឆ្នាំ ២០១២ មក ប្រទេសចិនបានអនុវត្តសកម្មភាពដាំដើមឈើដោយទ្រង់ទ្រាយធំដែលបង្កើនបានជាដីព្រៃចំនួន ៦៨ លានហិកតា ហើយអត្រាគ្របដណ្តប់នៃព្រៃឈើបានកើនឡើងដល់ ២៤.២% ផ្ទៃដីនៃព្រៃសិប្បនិម្មិតជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក ការងារបង្ហារហោស្ថានកម្មសម្រេចបាននូវផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ជាពិសេសគម្រោង"ព្រៃការពារSanbei នៅតំបន់ភាគពាយ័ព្យ ភាគខាងជើងនិងភាគឦសាននៃប្រទេសចិនដែលគេស្គាល់ថាជា"មហាកំផែងបៃតង"ទទួលបានប្រសិទ្ធភាពនិងផលប្រយោន៍ទាំងវិស័យបរិស្ថាន សេដ្ឋកិច្ចនិងសង្គម ហើយបានក្លាយជាគំរូដ៏ជោគជ័យនៃការធ្វើអភិបាលកិច្ចអេកូឡូស៊ីសកល ។